Part7. បញ្ជា!!

337 41 4
                                    

តុក! តុក!

«អ្នកប្រុស! ខ្ញុំយកកាហ្វេមកជូន»ពេលឡើងមក
ដល់គេគោះទ្វារជាសញ្ញាប្រាប់អ្នកខាងក្នុងសិន មិនហ៊ានចូលទៅដោយចិត្តឯងនោះទេ ខ្លាចថាយ៉ុនគីស្តីបន្ទោសដែលថ្លើមធំហ៊ានចូលបន្ទប់របស់នាយដោយគ្មានការអនុញ្ញាត។
«ចូលមក»បានឮសម្លេងឆ្លើយតបហើយ មិនចាំយូរជីមីនក៏ចូលទៅខាងក្នុង បន្ទប់របស់នាយពោពេញទៅដោយពណ៌ខ្មៅ មិនថាគ្រែដេក ខ្នើយកម្រាលពូក ភួយ និងសម្ភារៈប្រើប្រាស់សុទ្ធតែពណ៌ខ្មៅមួយចប់។
«នេះគឺជាកាហ្វេរបស់អ្នកប្រុស»រាងតូចដាក់កែវ
កាហ្វេចុះនៅពីមុខអ្នកកម្លោះដែលកំពុងតែអង្គុយពិនិត្យមើលឯកសារ នៅក្រុមហ៊ុនធ្វើការរហូតត្រលប់មកផ្ទះវិញហើយ ចៅហ្វាយរបស់គេនៅតែធ្វើការ
ទៀត មិនគិតសម្រាកខ្លះទេហ្ហេស៎?
«អរគុណហើយ»
«អ្នកប្រុស! ផឹកកាហ្វេពេលយប់មិនល្អដល់សុខ
ភាពនោះទេ ខ្ញុំថាអ្នកប្រុសកុំផឹកវាអី»ដៃរបស់យ៉ុនគីដែលលើកកាហ្វេមករៀបនិងផឹកស្រាប់តែត្រូវបង្អាក់ដោយសារតែការហាមឃាត់របស់ជីមីន ទម្រាំតែ
គេអាចនិយាយពាក្យនេះចេញមកបាន គេរាប់មួយពីរ
បីនៅក្នុងចិត្តយូរខ្លាំងណាស់ គេដឹងថាកាលដែលគេធ្វើបែបនេះគឺ មិនល្អក៏ប៉ុន្តែគេគ្រាន់តែបារម្ភពីសុខ
ភាពរបស់នាយតែប៉ុណ្ណោះ។
«បើឯងមិនឲ្យយើងផឹកវា ចុះឯងឲ្យយើងផឹកអីវិញ
?» មនុស្សមាឌធំជ្រួញចិញ្ចើមឆ្ងល់ ក្មេងប្រុសម្នាក់
នេះហ៊ានពេកហើយដែលអាចនិយាយហាមប្រាមគេបាន អ្នកបម្រើមិនថាប្រុសមិនថាស្រីដែលនៅ
ក្នុងផ្ទះមួយនេះ គ្មានអ្នកណាក្លាហាននិយាយបែបមកកាន់នាយឡើយ ជីមីនគឺជាមនុស្សដំបូងហើយដែល
នាយបានស្តាប់ឮ។
«បើអាច! ខ្ញុំចង់ឲ្យអ្នកប្រុសផឹកទឹកដោះគោនៅ
ពេលយប់វិញវាល្អជាផឹកកាហ្វេ»
«ផឹកទឹកដោះគោ? តែយើងមិនមែនជាក្មេងនោះទេដែលផឹកទឹកដោះគោពេលយប់នោះ»
«គ្មានច្បាប់ណាហាមប្រាមមនុស្សធំមិនឲ្យផឹកទឹក
ដោះគោនៅពេលយប់នោះទេ មិនថាមនុស្សចាស់ក៏គេផឹកបានដែរផឹកទឹកដោះគោពេលយប់មុនពេលចូលគេង ល្អចំពោះសុខភាពមិនដូចជាកាហ្វេនោះ
ទេអ្នកប្រុស»
«ឯងដូចជាថ្លើមធំខ្លាំងណាស់ដែលហ៊ាននិយាយពាក្យបែបនេះដាក់យើង»
«ខ្ញុំ..ខ្ញុំសុំទោសអ្នកប្រុសខ្ញុំមិនបានតាំងចិត្តនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែនិយាយអ្វីដែលជាការពិតប៉ុណ្ណោះ»
រាងតូចឱនមុខចុះព្រោះដឹងកំហុស មិញនេះគេដូចជាជ្រុលហួសហេតុដែលហ៊ាននិយាយសម្តីបែបនោះ
ទៅកាន់ចៅហ្វាយ ប៉ុន្តែគេគ្រាន់តែចង់ឲ្យនាយផ្លាស់ប្តូរដើម្បីសុខ ភាពតែប៉ុណ្ណោះ គេគ្មានបំណងអ្វី
អាក្រក់ដាក់នាយនោះទេ។
«ចង់ឲ្យយើងផឹក ហេតុអ្វីក៏មិនយកមកជាមួយ?»
«ចាំបន្តិច ខ្ញុំនិងយកមកជូនអ្នកប្រុស»ឮបែបនេះ
ជីមីនរត់ចេញមកក្រៅដើម្បីយកទឹកដោះគោឲ្យយ៉ុនគីយ៉ាងលឿន វានៅមិនឆ្ងាយនោះទេ ព្រោះគេបានទុកទឹកដោះគោនៅខាងក្រៅរងចាំតែយ៉ុនគីយល់
ព្រមតែប៉ុណ្ណោះ។
«របស់អ្នកប្រុស»រាងតូចមកវិញជាមួយនិងទឹកដោះ
គោមាននៅក្នុងដៃ គេហុចឲ្យទៅយ៉ុនគីដោយភ្ជាប់ជាមួយនិងស្នាមញញឹមបង្ហាញពីភាពសប្បាយចិត្តជាពន់ពេក អ្នកកម្លោះទទួលយកមកក្រៀមបន្តិចមុន
និងផឹកវារហូតដល់អស់ ទើបនិយាយតាមក្រោយ។
«មិនអន់ទេ»
«បើសិនជាអ្នកប្រុសបានផឹកបែបនេះរាល់ថ្ងៃកាន់តែល្អ»
«បើឯងចង់ឲ្យយើងផឹក ឯងត្រូវតែជាអ្នកយកមកឲ្យយើង»
«បាទបាន! ខ្ញុំនិងលើកមកជូនអ្នកប្រុសរាល់យប់» ត្រឹមប៉ុណ្ណឹងមិនមែនជាបញ្ហាសម្រាប់គេនោះទេ ព្រោះគេចង់ឲ្យចៅហ្វាយនាយមានសុខភាពល្អ ធ្វើការយប់ជ្រៅបានផឹករបស់ណាដែលមានសុខ
ភាពល្អនោះ យ៉ុនគីក៏មានកម្លាំងធ្វើការទៅតាមនិង។
«យើងដូចជាចុករោយស្មាខ្លាំងណាស់ ឯងជួយគក់
ច្របាច់ឲ្យយើងបន្តិចផងតើបានទេ?»មនុស្សមាឌធំផ្អៀងកចុះឡើងបង្ហាញពីភាពចុករោយស្រពន់កាលដែលនាយអង្គុយធ្វើការមួយល្ងាចប្រាកដជាមានការឈឺចាប់ត្រង់ស្មានិងកបែបនេះហើយ។
«បាទ! ប៉ុន្តែខ្ញុំមិនសូវជាជំនាញរឿងអស់និងទេសង្ឈឹមថាអ្នកប្រុសមិនប្រកាន់ផងទៅចុះ»
«មិនអីទេ»រាងតូចងក់ក្បាលទើបដើរពីក្រោយមនុស្សមាឌធំ ដៃស្រឡូនស្អាតរបស់គេចាប់ផ្តើមលូក
ចូលយឺតៗនិងធ្វើសរសៃឲ្យយ៉ុនគីប្រៀបដូចជាម៉ាស្សា គេមិនដែលធ្វើបែបនេះឲ្យអ្នកណាពីមុនមក
នោះទេ យ៉ុនគីគឺជាមនុស្សទីមួយហើយដែលគេធ្វើបែបនេះ ល្អមិនល្អគេ មិនដឹងនោះទេ សង្ឈឹមថានាយ
មិនស្តីបន្ទោសដែលគេធ្វើមិនបានល្អ។
«នេះគឺជាលើកទីមួយរបស់ឯងមែនទេ?»
«ត្រូវហើយ! ខ្ញុំមិនធ្លាប់ធ្វើបែបនេះជូនអ្នកណាពីមុន
នោះទេ តើខ្ញុំធ្វើដៃធ្ងន់ណាស់មែនទេ?»
«អត់ទេ! ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ មានអារម្មណ៍ថាស្រួលខ្លួនជាងមុនឆ្ងាយណាស់»អ្នកកម្លោះបិទភ្នែកងើយក្បាលឡើងឡើងដោយភាពសុខស្រួល ទោះ
ជាលើកទី មួយក៏ប៉ុន្តែដៃរបស់ជីមីនស្រាលល្អ
ខ្លាំងណាស់ ល្អជាងអ្នកដែលធ្លាប់ម៉ាស្សាឲ្យនាយពីមុនទៀតផង។ យ៉ុនគីសម្លឹងមើលមុខរបស់ជីមនពី
ក្រោមទៅ កាយវិការដែលជីមីនបានយកចិត្តទុកដាក់
ចំពោះខ្លួនមានអារម្មណ៍ថា ក្មេងម្នាក់នេះកាន់តែ
គួរឲ្យស្រឡាញ់ ជាពិសេសគឺថ្ពាល់ប៉ោងៗជាមួយនិងបបូរមាត់ពណ៌ក្រហមញញឹមបែបមិនដឹងអីនិងហើយដែលជាមន្តស្នេហ៍សម្រាប់ជីមីនដែលមានរាល់ថ្ងៃទោះបីជាម្ចាស់របស់វាមិនបានដឹងអីក៏ដោយ។
«ខ្ញុំ..ខ្ញុំថាអ្នកប្រុសសម្អាតខ្លួនចូលគេងល្អជាង ខ្ញុំមិនរំខានអ្នកប្រុសទៀតទេ»ក្រសែភ្នែកដែលយ៉ុនគី
សម្លឹងមើលមុខរបស់គេ ធ្វើឲ្យគេមានអារម្មណ៍ថាព្រឺឆ្អឹងខ្នង ជាមួយនិងទឹកមុខដែលពិបាកស្មានដល់ ធ្វើ
ឲ្យផ្ទៃមុខរបស់គេចាប់ផ្តើមមានអារម្មណ៍ថាមិនស្រួលឡើងមក។
«ឈប់សិន»
«អុប៎»ខ្លួនប្រាណរបស់ជីមីនត្រូវយ៉ុនគីកន្រ្តាក់មក
វិញធ្វើឲ្យសាមីខ្លួនដែលត្រៀមខ្លួនមិនទាន់ត្រូវអង្គុយនៅលើភ្លៅមាំរបស់អ្នកកម្លោះភ្លាមៗ។
«យើងនៅនិយាយជាមួយឯងមិនទាន់ចប់ទេ»
«តែ..តែនេះយប់ហើយ ខ្ញុំមិនចង់រំខានអ្នកប្រុស»
រាងតូចឱនមុខចុះមិនហ៊ានសម្លឹងមុខរបស់នាយចំនោះទេ ខ្សែភ្នែកដែលនាយមើលមកគេ ធ្វើឲ្យគេមិនហ៊ានសម្លឹងមើលភ្នែករបស់នាយចំ ខ្សែភ្នែកដែល
ពិបាកស្មានដល់មានអារម្មណ៍ថានាយដូចជាចង់
សណ្តំអ្វីម្យ៉ាងដល់រូបគេតែមិនដឹងថារបស់នោះជាអ្វីឡើយ។
«យើងមានរបស់ចង់ឲ្យឯង»
«របស់អ្វីទៅ?»ទឹកមុខងឿយឆ្ងល់ជាមួយនិងកាយ
វិការបែបមិនដឹងអី កំពុងតែបង្ហាញយ៉ាងច្បាស់ឲ្យយ៉ុនគីបានឃើញ។
«មើលខ្លួនឯងទៅ»
«ទាំងអស់នេះហ្ហេស៎?»ភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលយ៉ុនគីលើកថង់ជាច្រើនមកបង្ហាញដល់គេ តាមមើលទៅនៅក្នុងថង់ទាំងនោះសុទ្ធតែជាសម្លៀកបំពាក់ព្រោះមានប្រែនមានម៉ាក់ត្រឹមត្រូវហើយក៏ជារបស់ដែលថ្លៃៗថែមទៀតផង។
«មែនហើយ! យើងឃើញថាតាំងពីឯងមកដល់ទីនេះឯងគ្មានអ្វីស្លៀកនោះទេ ចាត់ទុកថាជាការអរគុណដែលឯងបានម៉ាស្សាធ្វើសរសៃឲ្យយើងទៅចុះ»
«ក៏ប៉ុន្តែរបស់ទាំងនេះវាច្រើនខ្លាំងណាស់អ្នកប្រុស ខ្ញុំមិនហ៊ានទទួលនោះទេ វាមានតម្លៃពេកហើយសម្រាប់ខ្ញុំ»រាងតូចបង្ហាញយ៉ាងច្បាស់ពីទឹកមុខបែបក្រែងចិត្តនៅលើភ្លៅមាំរបស់អ្នកកម្លោះ ដែលមាន
ម្រាមដៃមានសរសៃរបស់នាយក្រសោបចង្កេះរបស់គេចាប់មិនរបេះទៅណាឡើយ។ តាំងពីដើមមកគេមិនដែលបានរបស់ល្អៗបែបនេះពីមុនមកទេ ហើយកាល
ដែលយ៉ុនគីឲ្យគេសម្រាប់អរគុណត្រឹមរឿងប៉ុណ្ណឹងវាដូចជាច្រើនពេកហើយសម្រាប់គេ គេជាអ្នកបម្រើ
ម្នាក់ ចៅហ្វាយចង់ហៅប្រើអីគេធ្វើបានគ្រប់យ៉ាងដោយមិនចាំបាច់មានរបស់តបស្នងដែលមានតម្លៃថ្លៃបែបនេះឡើយ គេមិនហ៊ានទទួល គេពិតជាក្រែងចិត្តខ្លាំងណាស់។
«ហាមតវ៉ាច្រើន យើងឲ្យហើយក៏យកចុះ ក្រែងឯងក៏គ្មានរបស់ប្រើប្រាស់ផ្ទាល់មិនចឹង?»អ្នកកម្លោះលើក
ចិញ្ចើមឆ្ងល់និងជីមីន បើសិនជាអ្នកផ្សេងវិញច្បាស់ជាអរសប្បាយរកនិយាយអ្វីមិនចេញឡើយ កម្រណាស់ដែលមានចៅហ្វាយនាយចិត្តល្អដាក់អ្នកបម្រើបែប
នេះ ចាត់ទុកថាជីមីនជាមនុស្សសំណាងខ្លាំងណាស់។ ក៏ប៉ុន្តែបើសិនជាយ៉ុនគីគិតបែបនិងគឺខុសហើយ សម្រាប់ជីមីនគេមិនចូលចិត្តប្រើរបស់ណាដែល
មានតម្លៃថ្លៃ ដើម្បីលើកមុខលើកមាត់ឲ្យគេគោរពកោតខ្លាចនោះទេ គេធ្វើការរកបានមកប៉ុណ្ណា គេចាយវាយតាមការប្រើប្រាស់ទាំងនោះ មិនបានគិត
លើមុខមាត់កិត្តិយសអីអស់និងឡើយ ព្រោះវាមិន
សំខាន់សម្រាប់គេនោះទេ។
«ប៉ុន្តែអ្នកប្រុស...»
«ឈប់និយាយទៅ ចាត់ទុកថានេះគឺជាអំណោយ
ដែលយើងបានទិញជូនឯងដែលឯងបានមកធ្វើការ
នៅទីនេះដំបូង ម្យ៉ាងទៀតយើងក៏បានទិញឲ្យមនុស្សគ្រប់គ្នាដែលធ្វើការនៅផ្ទះនេះតែទាំងអស់និង»
«ពិតមែនហ្ហេស៎?»
«យើងកុហកឯងបានអ្វីមកវិញ?»ពិតណាស់បើសិនជាយ៉ុនគីកុហកក៏មិនដឹងថាបានអ្វីមកវិញដែរ ប៉ុន្តែដើម្បីឲ្យជីមីនបានទទួលរបស់ដែលគេទិញមកហើយ គេមានតែនិយាយកុហកតែប៉ុណ្ណោះទាំងដែលជីមីន
គឺជាមនុស្សទីមួយហើយដែលគេបានទិញជូន សូម្បីតែស្រីដែលគេបានបណ្តើរក៏គេមិនដែលធ្វើដល់ថ្នាក់
នេះផង។
«ខ្ញុំអរគុណអ្នកប្រុសខ្លាំងណាស់»រាងតូចញញឹមសប្បាយចិត្តកាលដែលបានឮពាក្យនេះ គេមិនចង់ឲ្យអ្នកដទៃមើលមកថាគេជាមនុស្សមិនល្អ គ្រាន់តែមកធ្វើការមិនបានប៉ុន្មានថ្ងៃផងត្រូវចៅហ្វាយទិញ
របស់ដែលមានតម្លៃឲ្យ ទោះជាសម្លៀកបំពាក់ តែតម្លៃមួយៗគឺមិនថោកឡើយ បានឮយ៉ុនគីនិយាយថាទិញឲ្យគ្រប់គ្នា គេពេញចិត្តនិងទទួលយក ទោះមិន
ដឹងថាត្រូវមនុស្សមាឌធំនិយាយកុហកក៏ដោយ។
«ប្តូរពីពាក្យអរគុណជាអ្វីផ្សេងមកវិញតើបានទេ?»
«ជាអ្វីទៅ?»
«បែបនេះ...»
#ជេខេយ៍

🎀ប្លន់បេះដូង អ្នកប្រុសផ្តាច់ការ🎀Where stories live. Discover now