***
នៅលើដងវិថីនៃឆ្នាំ២០២២ មានមនុស្សជាច្រើនមិនថាប្រុសមិនថាស្រី ឡានទំនើបជាច្រើនគ្រឿងបាន
បើកបរនៅលើផ្លូវ មនុស្សចាស់ប្រុសស្រីដើរបន្ត
ដំណើរជាគ្រួសារនៃផ្លូវម្ខាងទៀត អ្នកខ្លះកំពុងតែ
អង្គុយនៅលើឡានក្រុងដោយមានសៀវភៅកាន់មួយក្បាលនៅក្នុងដៃឯអ្នកខ្លះទៀតកំពុងតែដើរស្មើជើងដោយមានកាសមួយភ្ជាប់ជាមួយនិងត្រចៀករបស់ពួកគេ។ សម័យនេះគឺជាសម័យទំនើបជឿន
លឿនបំផុតដោយនឹកស្មានមិនដល់ អាគារធំខ្ពស់ផុតពីដីតម្រៀបជាជួររថភ្លើងនៅក្រោមដីនិងលើអាកាសបន្តគ្នាជាហូហែ ពីមួយឆ្នាំទៅមួយឆ្នាំ ប្រទេសជាតិកាន់តែមានការរីកចម្រើនខ្លាំងគួរឲ្យកោតសម្គាល់។
នៅក្នុងភូមិគ្រឹះរបស់ត្រកូលមីនឯណេះវិញ កម្មករនិងអ្នកបម្រើជាច្រើនធ្វើការតាមតួនាទីរបស់ខ្លួន។ រាងកាយតូចដែលកំពុងតែល្មើសនិងបទបញ្ជារបស់ម្ចាស់ស្រីផ្ទះមួយនេះកំពុងតែឈរជូតនៅគ្រឿងសង្ហារឹម
ដែលតាំងលំអនៅក្នុងផ្ទះ។ ជីមីនកំពុងតែធ្វើតួនាទីរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់បំផុត គេមិនចង់នៅផ្ទះមួយនេះដោយត្រឹមតែឈរមើលអ្នកដទៃធ្វើការបំពេញតួនាទីនោះទេ គេចង់ធ្វើការសងគុណអ្នកស្រីមីនតាមដែលអាចធ្វើបាន ទោះជាអ្នកស្រីគាត់បាន
និយាយហាមរូបគេកម្រិតណាក៏ដោយ ក៏រូបគេនៅតែចង់ធ្វើដើម្បីកុំឲ្យទំនេរដៃដដែល។
«ក្រែងគេនៅមិនទាន់ជាហ្ហេស៎ ហេតុអ្វីនៅចេញមកធ្វើការផ្ទះទៀត?»អ្នកកម្លោះយ៉ុនគីចុះមកពីបន្ទប់ត្រូវឈប់ងក់ដោយសារតែវត្តមានរបស់ជីមីនដែល
កំពុងតែជូតទូនៅខាងក្រាម នាយដូចជាចាំបានសម្តី
ដែលម៉ាក់របស់នាយបាននិយាថាហាមមិនឲ្យជីមីនធ្វើការនៅក្នុងផ្ទះនោះទេកំឡុងពេលដែលរបួសរបស់គេមិនទាន់ជា តែក្មេងម្នាក់នេះរឹងរូសមិនព្រមស្តាប់សម្តីរបស់គាត់ទាល់តែសោះ។
«ធ្វើអីហេតុអ្វីក៏មិននៅសម្រាកនៅក្នុងបន្ទប់?»
«អាយយ»សម្លេងស្រែកដោយការភ្ញាក់ផ្អើលនិងវត្តមានរបស់យ៉ុនគីបានមកនិយាយពីក្រោយខ្លួន ធ្វើឲ្យមាឌតូចក្រលិចជើងស្ទើររកដួល ក៏ប៉ុន្តែដោយសារតែមានដៃមាំដែលមានសរសៃរហ័សទ្រចង្កេះរបស់គេទាន់ កុំអីជីមីនប្រាកដជាបានសុីឥដ្ឋការ៉ូទាំងព្រឹកមិនខាន។
«អាឡាក់អាឡើក ហេតុអ្វីក៏មិនចេះប្រយ័ត្នសោះ?»
«អ្ន-អ្នកប្រុស»ជីមីន សម្លឹងមើលភ្នែកមនុស្សមាឌធំ ដែលកំពុងតែឱបចង្កេះរបស់គេជាប់ដោយអារម្មណ៍
ភាំងភ្លឹក ពេលដែលយ៉ុនគីបញ្ចេញកាយវិការនិងសម្លេងស្រទន់ដូចជាបារម្ភពីខ្លួនបែបនេះ មាន
អារម្មណ៍ថានាយគឺជាមនុស្សទន់ភ្លន់ម្នាក់ មិនគោងកាចដូចពីយប់មិញនោះទេ។
«អ្នកម៉ាក់ឲ្យឯងសម្រាកដើម្បីព្យាបាលរបួស ហេតុអ្វីក៏នៅតែក្រោកមកធ្វើការទៀត?»
«គឺ..គឺខ្ញុំបានគ្រាន់បើហើយទើបចង់មកធ្វើការ»
«បានគ្រាន់បើហើយ? ចុះបង់នៅលើក្បាលនេះហៅថាអ្វីទៅវិញ?»យ៉ុនគី សម្លក់មុខជីមីនបន្តិចទាំងដៃរបស់គេដាក់នៅលើចង្កេះរបស់ជីមីនដដែល អ្នកកម្លោះហាក់បញ្ចេញអារម្មណ៍បែបមិនចូលចិត្តនិងការព្រួយបារម្ភបង្ហាញឡើងមកព្រមគ្នា ទាំងដែលទង្វើរ
បែបនេះមិនដឹងថានាយចង់សំដៅដល់អ្វីនោះទេ ព្រោះគ្មានអ្នកណាមួយអាចស្មានពីជម្រៅចិត្តរបស់នាយបាននោះទេថាកំពុងតែគិតអ្វីនៅពេលនេះ ក្រៅពីសាមីខ្លួនៗឯង។
«ខ្ញុំសុំទោស»
«ឯងអាចនិយាយពាក្យផ្សេងក្រៅពីនេះបានទេ?» មនុស្សមាឌធំចាប់ផ្តើមមិនចូលចិត្ត មិនមែនជាលើកទីមួយដែលគេបានឮជីមីននិយាយពាក្យនេះ អ្វីបន្តិចចូលចិត្តតែសុំទោស គិតថាខ្លួនឯងនិងខុសរហូតមែនទេ? គួរឲ្យខឹងមែន។
«ជីមីន! កូនយ៉ុន! មានរឿងអីនិង?»ជាថ្មីម្តងទៀតនៃព្រឹកថ្ងៃនេះដែលអ្នកស្រីបានមកឃើញអ្នកទាំងពីរឈរនិយាយគ្នា វាមិនមែនជារឿងចៃដន្យនោះទេដែលយ៉ុនគីនិយាយជាមួយនិងអ្នកបម្រើនៅក្នុងផ្ទះជាច្រើនលើកព្រោះរាល់ដងសូម្បីតែដើរបុកក៏គេមិនចាប់អារម្មណ៍ផង លើកនេះមិនចម្លែកពេកទេហ្ហេស៎?
«គ្មានអីទេអ្នកម៉ាក់ ខ្ញុំទៅធ្វើការសិនហើយ»យ៉ុនគី ប្រលែងដៃចេញពីចង្កេះរបស់ជីមីនយ៉ាងលឿន គេខ្លាចថាអ្នកម៉ាក់យល់ច្រឡំចំពោះរឿងដែលគេបានទ្រចង្កេះរបស់ជីមីនមិញនេះ មនុស្សដូចជាគាត់ចូលចិត្តគិតច្រើនខ្លាំងណាស់ ស្រួលមិនស្រួលតិចគិតថាគេមានចិត្តលើក្មេងម្នាក់នេះអីទៅចប់មិនខាន។
«ក្មួយជីមីន! ហើយក្មួយកំពុងតែធ្វើអ្វីនិង?»
«ខ្ញុំកំពុងតែជូតទូអ៊ុំស្រី»
«ហេតុអ្វីក៏មកធ្វើការទាំងដែលខ្លួនមិនទាន់ជាបែប
នេះ? ក្រែងអ៊ុំប្រាប់ក្មួយហើយមែនទេ?»
«ខ្ញុំបានគ្រាន់បើហើយអ៊ុំស្រី»ម្តងទៀតម្តាយកូនគាត់ពិតជាដូចគ្នាខ្លាំងណាស់ ពាក្យសម្ដីនិងការបារម្ភ
បង្ហាញចេញមកយ៉ាងច្បាស់។
«អ៊ុំចង់ឲ្យក្មួយបានជាស្រួលបួល ការងារមានច្រើនណាស់មិនចាំបាច់ខ្លាចថាមិនបានធ្វើនោះទេ»
«ខ្ញុំមិនចង់នៅទំនេរនិងណាអ៊ុំស្រី ការងារនេះតិចតួចតែប៉ុណ្ណោះមិនពិបាកនោះទេ»ដូចដែលគេនិយាយអញ្ចឹង បើសិនជាគេគិតតែពីដេកសុីៗដោយមិនធ្វើអ្វីរងចាំទល់តែជាពីរបួសក្បាលនោះ មិនដឹងថាពេលនោះគេអាចក្លាយជាជ្រូកបាត់ហើយក៏មិនដឹង ព្រោះគេជាមនុស្សដែលចូលចិត្តធ្វើការងារផ្ទះប្រសើរជាងអង្គុយនៅទំនេរ ណាមួយការងារនេះមិនជាធ្ងន់ប៉ុន្មានទេ វាមិនអាចប៉ះពាល់ដល់សុខភាពរបស់គេ
បានឡើយ។
«ប្រហែលជាអ៊ុំហាមក្មួយមិនបានឡើយ»បើគេរឹងជជេសយ៉ាងនេះ គាត់ក៏គ្មានអ្វីដែលនិយាយបានទៀត
ដែរ ទោះគាត់ហាមយ៉ាងណាក៏ជីមីនមិនស្តាប់ យល់ថារបួសរបស់គេមិនទាន់ជាទើបគាត់ចង់ឲ្យគេ
សម្រាកបានគ្រប់គ្រាន់ ការងារទាំងនេះចាំធ្វើពេល
ក្រោយក៏មិនហួស ពេល ព្រោះអ្នកបម្រើនៅក្នុងផ្ទះគាត់ច្រើនរាប់មិនអស់ ប៉ុន្តែជីមីននៅតែមានះដដែល ដូច្នេះហើយគាត់មានតែបណ្ដោយឲ្យគេធ្វើតាមចិត្ត
របស់គេចង់តែប៉ុណ្ណោះ។
«ខ្ញុំអាចធ្វើបានពិតមែន អ៊ុំស្រីកុំបារម្ភអី»
«អូខេអ៊ុំមិនហាមក្មួយទៀតទេ ក៏ប៉ុន្តែត្រូវធ្វើអ្វីកុំឲ្យហួសកម្លាំងខ្លាំងពេក ត្រូវចាំថាក្មួយមិនទាន់ជាស្រួលបួលនោះទេ»
«ខ្ញុំចាំហើយអ៊ុំស្រី»រាងតូចបញ្ចេញស្នាមញញឹមឲ្យគាត់បានឃើញម្តងទៀត គេគួរឲ្យស្រឡាញ់យ៉ានេះធ្វើម៉េចគាត់ដែលជាមនុស្សចាស់ខឹងនិងគេបានទៅ មិនអាចឡើយព្រោះគាត់មិនដាច់ចិត្តចំពោះក្មេង។
«ល្អណាស់! បើអញ្ចឹងអ៊ុំទៅខាងក្រៅសិនហើយ ព្រោះមានណាត់ជាមួយនិងមិត្ត ក្មួយនៅមើលផ្ទះផងណា»
«បាទ! អ៊ុំស្រីធ្វើដំណើរដោយសុវត្ថិភាពណា»
«ចា៎!»***
ក្រុមហ៊ុនមីន៚«បងដឹងហើយអូនសម្លាញ់ ដល់ថ្ងៃនោះបងនិងទៅទទួលអូន សន្យាថាមិនភ្លេចនោះទេ»សម្លេងរបស់បុរសម្នាក់និយាយឆ្លងឆ្លើយតាមរយះទូរស័ព្ទដែលភ្ជាប់ជាមួយនិងត្រចៀករបស់ខ្លួន ម្នាក់នោះគឺជាកម្លោះសង្ហាសម្បុរសស្លេកដែលយើងស្គាល់និងហៅឈ្មោះរបស់នាយថាជា មីន យ៉ុនគី ប្រធានក្រុមហ៊ុនរបស់ត្រកូលគីម។ ការសន្ទនារបស់អ្នកទាំងពីរតាមរយះទូរស័ព្ទនោះ ស្តាប់តែសម្លេងក៏មានអារម្មណ៍ថាពួកគេទាំងពីរប្រៀបដូចជាគូរសង្សារនិងគ្នាអញ្ចឹង ក៏ប៉ុន្តែគ្មានអ្នកណាមួយបញ្ជាក់ បានទេថារឿងមួយនេះគឺជារឿងពិត មានតែរងចាំមើលសាមីខ្លួនទាំងពីរចេញមុខមកនិយាយរឿងនេះ។ បើពេលខ្លះវាក៏មិនអាចទៅ
រួច ដូចដែលដឹងស្រាប់ហើយថាយ៉ុនគីជាមនុស្សសម្បូរស្នេហ៍យ៉ាងណា ស្រីរបស់នាយមានគ្រប់ទីកន្លែង មិនចម្លែកទេដែលនាយចូលចិត្ត និយាយពាក្យផ្អែមល្ហែមតាមរយៈទូរស័ព្ទនោះ។
«អូខេ! បងនិយាយម៉ាត់ណាគឺម៉ាត់និង បើអញ្ចឹងបងធ្វើការសិនហើយ សឺត..ស្រឡាញ់អូនបំផុត»យ៉ុនគី ពីមនុស្សដែលញញឹមពព្រាយដាក់ទូរស័ព្ទមិញនេះក្លាយទៅជាបុរសដែលមានទឹកមុខស្មើធេងដូចជាទម្លាប់ នាយដាក់ទូរស័ព្ទចុះទើបមកបន្តការងាររបស់គេវិញ។
#ជេខេយ៍
YOU ARE READING
🎀ប្លន់បេះដូង អ្នកប្រុសផ្តាច់ការ🎀
Actionត្រឹមជាក្មេងបម្រើម្នាក់ មានសិទ្ធិអីទៅស្រលាញ់អ្នកប្រុសបានទៅ? វាសនារបស់ខ្ញុំ ប្រៀបជាមួយនិងអ្នកប្រុសមិនបាននោះទេ។