Part10. ប្រច័ណ្ឌ?!!

405 35 0
                                    


ក្រាក!

«ចាត់ការរឿងលុយឲ្យស្រីម្នាក់នោះផង»យ៉ុនគី ដើរចេញពីក្នុងបន្ទប់ជាមួយនិងទឹកមុខធេងជាទម្លាប់។
«អៅ! ចៅហ្វាយរួចហើយហ្ហេស?»កូនចៅចំនិតបើកភ្នែកធំៗសម្លឹងមើលយ៉ុនគីពីក្រោយ ភ្ញាក់ផ្អើលខ្លាំងណាស់ត្រឹមតែមួយប្លេតសោះចៅហ្វាយរបស់គេរួចរាល់ទៅហើយ វាគួរឲ្យចម្លែកពេកហើយ ពីមុន
បើសិនជាមានស្រីពីរទៅបីនាក់ ប្រហែលជាមួយយប់ទល់ភ្លឺទើប នាយដើរចេញពីបន្ទប់ តែនេះមិនទាន់បាន
ដប់ប្រាំនាទីស្រួលបួលផង នាយបែរជាដើរចេញមកយ៉ាងរំភើយ ឬមួយក៏នាងនៅខាងក្នុងធ្វើឲ្យ
ចៅហ្វាយរបស់គេមិនពេញចិត្ត?
«កុំសួរច្រើនត្រលប់ទៅភូមិគ្រឹះវិញ»មនុស្សមាឌធំសម្លក់មុខកូនចៅដោយដាក់កំហិត មនុស្សកំពុងតែមាន អារម្មណ៍មិនល្អផងមកសួរដេញដោលទៅកើត។
«បាទចៅហ្វាយ»

***
មីនជុនបើកឡានសម្លឹងមើលក្រោយមិនឈប់ គេនៅតែឆ្ងល់ហេតុដូចម្តេចបានជាយ៉ុនគីប្តូរចិត្តលឿនដូច្នេះ ប៉ុន្តែគេត្រឹមជាអ្នកបម្រើម្នាក់ គេគ្មានសិទ្ធិសួរដេញដោលចៅហ្វាយច្រើនលើសពីតួនាទី
នោះទេ។ មកដល់ភូមិគ្រឹះត្រឹមតែរយះពេលដប់ប្រាំនាទី មីនជុនធ្វើដូចជារាល់ដង គឺចុះពីលើឡានរត់យ៉ាងលឿនដើម្បីបើកទ្វារឡានឲ្យយ៉ុនគី ទឹកមុខរបស់នាយមិនស្រស់បស់បែបនេះ សាកតែធ្វើឲ្យខកចិត្តតែបន្តិចមើសបើមិនត្រូវមាត់ឥលូវនិង។
យប់ស្មើនេះម៉ោងទើបតែប្រាំបីជាងនោះទេ ក៏ប៉ុន្តែអ្នកផ្ទះរបស់គេចូលចិត្តគេងលឿនខ្លាំងណាស់ រួចការ
ងារផ្ទះអស់ហើយ មនុស្សម្នាក់ៗតែងតែមានការហត់
នឿយ ដូច្នេះហើយគេត្រូវការសម្រាកយកកម្លាំង
ទុកធ្វើការងារបន្តនៅថ្ងៃស្អែកម្តងទៀត។
«ឯងទៅដេកទៅមីនជុន ហើយកុំភ្លេចរៀបចំឯក
សារដែលត្រូវចូលប្រជុំស្អែកនេះផង»
«បាទ! យល់ហើយចៅហ្វាយ»កូនចៅចំនិតទទួលដឹងឮទើបដើរទៅសម្រាកនៅក្បែរបន្ទប់របស់អ្នកបម្រើដទៃ ប៉ុន្តែកន្លែងគេងខុសពីមនុស្សម្នាផ្សេងទៀត គេជាចំនិតរបស់ចៅហ្វាយដែលម្ចាស់ផ្ទះមួយនេះទុកចិត្តបំផុត ទើបគ្រប់គ្នាមិនបានគិតថាគេជាអ្នកបម្រើនោះឡើយ។ យ៉ុនគីរៀបនិងឡើងទៅបន្ទប់ដើម្បីងូតទឹកសម្អាតខ្លួនចូលគេងទៅហើយ ប៉ុន្តែភ្នែករបស់គេក៏ប្រទាក់ទៅនិងផ្ទះបាយដែលបើកភ្លើង
ចោល ប្រហែលជាអ្នកបម្រើភ្លេចបិតហើយមើលទៅ មិនគិតច្រើននាយដើរចុះមកក្រោមវិញបំណងចង់បិត
ភ្លើង ណាមួយចង់ផឹកកាហ្វេពេលយប់ដើម្បីបណ្តេញភាពងងុយចេញ ទោះបីជានាយធ្លាប់សន្យានិងជីមីនថាមិនផឹកកាហ្វេពេលយប់ទៀតក៏ដោយ គ្មានវត្តមានរបស់ជីមីន គេមិនធ្វើតាមនោះទេ។ ជំហានជើងរបស់
នាយដើរមកដល់ផ្ទះបាយ ភ្នែករបស់នាយក៏ប្រទាក់ទៅនិងរូបរាងតូចល្អិតរបស់ក្មេងប្រុសម្នាក់ដែលកំពុងតែឈរបែរខ្នងដាក់គេជាមួយនិងអាវសមីវែងពណ៌សអាចមើលឆ្លុះដល់ឆ្អឹងខ្នង ហើយគេក៏ដឹងថាប្រុសម្នាក់
នោះគឺជាអ្នកណា ព្រោះសម្លៀកបំពាក់ដែលក្មេងម្នាក់
នោះពាក់ជាប់ខ្លួន គេគឺជាអ្នកទិញឲ្យដោយផ្ទាល់រឿងអីដែលគេចាំមិនបាននោះ?ស្នាមញញឹមស្រាប់តែលេចឡើងនៅលើផ្ទៃមុខរបស់អ្នកកម្លោះ ថ្ងៃនេះគេត្រូវជម្រះបញ្ជីជាមួយនិងក្មេងម្នាក់នេះឲ្យបាន មូលហេតុដែលធ្វើឲ្យនាយអស់អារម្មណ៍ជាមួយនិងស្រីម្នាក់នោះដោយសារតែនឹកឃើញរូបរាងរបស់ជីមីន។
«កំពុងតែធ្វើអីនិងក្មេងតូច?»
«អាយយ..អ្នកប្រុស»ជីមីន ធ្លាក់ស្លាបព្រាពីដៃ សម្លេងស្រាលៗក្បែរត្រចៀករបស់គេ ព្រមទាំងម្រាមដៃមាំស៊កចូលចង្កេះរបស់គេពីក្រោយធ្វើឲ្យគេភ្ញាក់រហូតក្លាយជាបែបនេះ លេងមកស្ងាត់ៗបែប
នេះអ្នកណាដែលមិនលួសប្រលឹងនោះ?
«មិនឮយើងសួរទេហ្ហេសថាឯងកំពុងតែធ្វើស្អី?» មនុស្សមាឌធំនិយាយម្តងទៀតជាមួយនិងសម្លេងស្រាលក្បែរត្រចៀករបស់រាងតូចដដែល ខ្យល់ដកដង្ហើមក្តៅភាយៗ ធ្វើឲ្យគេព្រឺរោមខ្ញាកតែម្តង មិនតែ
ប៉ុណ្ណោះដៃរបស់នាយនៅតែបន្លំឱបចង្កេះរបស់គេមិនព្រមប្រលែងឡើយ។
«ខ្ញុំកំពុងតែធុងទឹកដោះគោឲ្យអ្នកប្រុសដូច្នេះហើយអ្នកប្រុសលែងខ្ញុំសិនទៅ»
«នេះឯងនៅចាំយើងត្រលប់មកវិញហ្ហេស?»
«ខ្ញុំសន្យាហើយថានិងធុងទឹកដោះគោឲ្យអ្នកប្រុសរាល់យប់ ដូច្នេះហើយខ្ញុំត្រូវតែធ្វើឲ្យបាន»ហេតុតែមិនចង់ឲ្យយ៉ុនគីធ្វើដូចទម្លាប់ចាស់ ទើបគេស្ម័គ្រចិត្តរងចាំយ៉ុនគីត្រលប់មកវិញទាំងមិនដឹងថានាយនិងមកដល់ស្មើណា។
«ប្រាកហើយហ្ហេស?»
«ប្រាកហើយ»រាងតូចឆ្លើយទាំងសម្លេងញ័រ កាលដែលត្រូវបង្វែរឲ្យបែរមុខមករកយ៉ុនគីធ្វើឲ្យភ្នែកទាំងគូររបស់ពួកគេសម្លឹងមើលគ្នាទៅវិញទៅមក ជីមីនក៏មិនហ៊ានសម្លឹងមុខរបស់នាយចំដែរនៅពេលនេះ។ ផ្ទៃមុខតូចចាប់ផ្ដើមជ្រួញចិញ្ចើមចូលគ្នា មានអារម្មណ៍ថាក្លិនដែលជាប់នៅលើខ្លួនរបស់យ៉ុនគីមិនមែនជាក្លិនទឹកអប់ដែលនាយធ្លាប់ប្រើពីមុនមកនោះទេ គេចាំបានដោយសារតែគេធ្លាប់បាននៅជិតខ្លួននាយម្តង
រួចមកហើយយប់មិញនេះ ប៉ុន្តែពេលនេះគឺក្លិនខុសគ្នាខ្លាំងណាស់។
«ស្នាមនេះ? អ្នកប្រុសទើបមកពីណា?»ស្នាមពណ៌ក្រហមមានរូបបេះដូង វាបញ្ជាក់បានយ៉ាងច្បាស់ថានោះគឺជាស្នាមក្រែមរបស់មនុស្សស្រីដែលជាប់នៅលើកអាវរបស់យ៉ុនគី នាយត្រលប់មកវិញនៅ
យប់ស្មើនេះ ជាមួយនិងក្លិនចម្លែកជាប់ខ្លួនហើយនៅមានស្នាមក្រែមដែលជាប់ទាំងនោះទៀត បញ្ជាក់បានថានាយទើបតែមកពីដេកជាមួយនិងពួកស្រីៗទាំងនោះ ដូចដែលភីមនាងបាននិយាយថានាយគឺជាព្រាននារីសុីស្រីមិនរើសមុខ។
«យ៉ាងម៉េច ឬមួយក៏ឯងប្រច័ណ្ឌ?»យ៉ុនគី មិនបានខ្វល់មានតែបោះសំនួរថែម កាលដែលគេទៅណាមកណាយប់ប្រលប់ជាប់មានស្នាមក្រែមនៅលើអាវបែប
នេះ វាជារឿងធម្មតាទៅហើយ គេមិនបានខ្វល់
ខ្វាយជាមួយនោះទេ។
«ខ្ញុំគ្មានសិទ្ធិអីទៅប្រច័ណ្ឌអ្នកប្រុសនោះទេអ្នក
ប្រុសចង់ធ្វើអីគឺជាសិទ្ធិរបស់អ្នកប្រុស អ្នកបម្រើដូចជាខ្ញុំគ្មានសិទ្ធិសួរនាំឡើយ»រាងតូចឆ្លើយផងទាំងមានទឹកដក់នៅក្នុងរង្វង់ភ្នែក គេឱនមុខចុះមិនឲ្យយ៉ុនគី
បានឃើញថាគេកំពុងតែកើតអ្វីឡើយ។ គេត្រឹមជាអ្នក
បម្រើម្នាក់ប៉ុណ្ណោះ ចង់ចៅហ្វាយនាយធ្វើអ្វីគឺជារឿង
របស់ចៅហ្វាយ យ៉ុនគីទៅដេកជាមួយនិងអ្នកណាមិនពាក់ព័ន្ធជាមួយនិងគេឡើយ ទោះបីបេះដូងរបស់គេមានអារម្មណ៍ថាឈឺចាប់ក៏ដោយ ព្រោះគេគ្មានសិទ្ធិធ្វើអ្វីលើសពីតួនាទី។
«យើងមកពីគេងជាមួយនិងមនុស្សស្រី ឯងគ្មានអារម្មណ៍អ្វីទេហ្ហេស?»មនុស្សមាឌធំចាប់ចង្ការាងតូចឲ្យងើយមុខឡើង គេនិយាយដល់ថ្នាក់ហើយជីមីនបែរជាគ្មានប្រតិកម្មបន្តិចសោះ ឬមួយជីមីនពិតជាគ្មាន
អារម្មណ៍អ្វីពិតមែនចំពោះគេ?
«អត់ទេ»
«ប្រាកដហើយ?»
«បាទ»
«តាមពិតទៅយើងមិនបានគេងជាមួយនាងនោះទេ ឯងដឹងទេថាមកពីអ្វី?»
«ខ្ញុំមិនចង់ដឹង»
«មិនចង់ដឹង តែយើងនិងប្រាប់! គឺមកពីឯង»
«មានពាក់ព័ន្ធអីជាមួយខ្ញុំទៅ?»គេមិនបានដឹងរឿងគួរណាតែមិនពាក់ព័ន្ធជាមួយនិងគេនោះទេ ម៉េចក៏យ៉ុនគីមកនិយាយស្តីបែបនេះ? ខ្លួននាយចង់ដេកជា
មួយអ្នកណា ហេតុអ្វីក៏មានចំណែកគេចូលរួមដែរ?
«យើងក៏មិនដឹងដូចគ្នា ប៉ុន្តែយើងស្រាប់តែនឹកឃើញមុខរបស់ឯងគ្រប់ពេល សម្លេងរបស់ឯង បបូរមាត់និងក្លិនខ្លួនរបស់ឯងនៅជាប់និងខួរក្បាលរបស់យើងជានិច្ច ហើយនេះគឺជាមូលហេតុដែលយើងមិនបានដេកជាមួយនាង»ជីមីន សម្លឹងមើលផ្ទៃមុខរបស់យ៉ុនគីម៉ក់ៗដោយភាពមិនដឹងអី នាយនិយាយបែបនេះគេគួររំភើបដែរទេ? ប៉ុន្តែហេតុអ្វីក៏
គេអាចមាននៅក្នុងការចងចាំរបស់នាយដូច្នេះ? វាចម្លែកពេកហើយ! គេក៏សប្បាយចិត្តដែលនាយធ្វើដូចជាសម្តី មិនបានប៉ះពាល់ជាមួយស្រីទាំងនោះ។
«អ្នកប្រុសនិយាយពិតទេ?»
«ចង់ឲ្យយើងបញ្ជាក់ដែរទេ?»រាងតូចងក់ក្បាលជាការឆ្លើយតប គេក៏ចង់ដឹងថាយ៉ុនគីនិងបញ្ជាក់អ្វីពីសម្តីដែលនាយបាននិយាយគឺជាការពិតនោះ គេដូចជាមិនចង់ជឿប៉ុន្មាននោះទេព្រោះគេនៅចាំសម្តីរបស់ភីម និយាយកាលពីថ្ងៃមិញនូវឡើយ។
«អ៊ុប»

#JK

🎀ប្លន់បេះដូង អ្នកប្រុសផ្តាច់ការ🎀Where stories live. Discover now