Part3. ជីវិតថ្មី!!

421 39 0
                                    

   «ខ្ញុំឈ្មោះ ផាក ជីមីន អ្នកស្រីអាចហៅថា ជីមីនៗបាន»ស្នាមញញឹមថ្ពាល់ប៉ោងបានលេចឡើងនៅលើផ្ទៃមុខស្រស់ភូផង់របស់ជីមីន ពេលដែលគេញញឹម ភ្នែករបស់គេគឺលឹបបាត់តែម្តង គាត់បានឃើញហើយ
មានអារម្មណ៍ថាក្មេងម្នាក់នេះកាន់តែគួរឲ្យខ្នាញ់កាន់តែចូលចិត្ត កម្រណាស់ដែលគាត់មាននិស្ស័យជា
មួយនិងមនុស្សប្លែកមុខបែបនេះ។
   «មិនបាច់ហៅអ៊ុំថាអ្នកស្រីៗនោះទេ ហៅខ្ញុំអ៊ុំធម្មតា
ៗក៏បាន ខ្ញុំមិនចេះប្រកាន់ច្រើនឡើយ»
   «ខ្ញុំថាមិនសមទេ ខ្ញុំហៅអ្នកស្រីៗបែបនេះគឺសមហើយ»
   «អូខេ! តាមក្មួយចុះ»
   «អ្នកស្រី! នេះជារបស់អ្នកប្រុស»ភីម លើកថាសអាហារព្រមជាមួយនិងអ្នកបម្រើស្រីម្នាក់ទៀតដែល
នៅពីក្រោយនាង ក្នុងនោះមានរបស់ជាច្រើនដែលអ្នកស្រីបានផ្តាំ អាហារពេលព្រឹក នំចំណីនិងបង្អែមជា
ច្រើនព្រមទាំងទឹកដោះគោមិនខ្វះចន្លោះឡើយ។
   «ឆាប់ញាំទៅ ក្មួយប្រហែលជាឃ្លានណាស់ហើយ»
   «អរគុណអ្នកស្រី»ជីមីន មិនបានគិតច្រើនព្រោះគេកំពុងតែឃ្លានស្រាប់ផង ទើបដួសហូបៗដូចអត់
ឃ្លានច្រើនថ្ងៃ គេមិនបានខ្មាសថាអ្នកស្រីមីនមើលមកឃើញគេបែបណា សំខាន់គេមិនបានខ្វល់ពីរឿងអស់នោះ សំខាន់ពេលនេះគឺគេឃ្លាន គេត្រូវតែញាំដើម្បីក្រពះខ្លួនឯងបន្តរស់ទៅថ្ងៃខាងមុខ។ រយះពេល១៤នាទីទម្រាំតែជីមីនហូបរួចរាល់ របស់ដែលយកមកគឺគ្មានសេសសល់ទៀតឡើយ ព្រោះជីមីនបានហូបសរុបអស់ហើយ សល់តែចានទទេសស្អាត
ដែលធ្វើឲ្យអ្នកស្រីមីនហួសចិត្តជាខ្លាំង ឃើញមាឌតូច
បែបនេះពិតមែន ប៉ុន្តែគេហូបច្រើនខ្លាំងណាស់។
   «ឆ្អែតហើយមែនទេ ឬក៏ត្រូវការបន្ថែមទៀត?»
   «អត់ទេ! ខ្ញុំឆ្អែតហើយ អរគុណអ្នកស្រីខ្លាំងណាស់»
   «ភីម! លើកចានយកទៅទុកចុះ»
   «ចា៎អ្នកស្រី!»
   «មានអ្វីចង់និយាយមែនទេ?»ឃើញអាការះរបស់ជីមីនដូចជាមានអ្វីចង់និយាយ ទើបគាត់ជាអ្នកសួរមុន
ប្រហែលជាជីមីនគិតថាអ្វីដែលគេប្រុងនិងនិយាយចេញមកវាដូចជាពិបាកសម្រាប់គេហើយមើលទៅ។
   «គឺ..អឹ..ខ្ញុំសុំអ្នកស្រីរឿងមួយបានទេ?»
   «ប្រាកដជាបាន ក្មួយនិយាយមកចុះ»
   «ខ្ញុំ..ខ្ញុំចង់សុំអ្នកស្រីធ្វើការនៅទីនេះផង ឲ្យខ្ញុំធ្វើអ្វីក៏ខ្ញុំធ្វើបានដែរ ការងារជាអ្នកបម្រើមើលថែសួនខ្ញុំអាចធ្វើបានគ្រប់យ៉ាង សុំឲ្យតែអ្នកស្រីឲ្យបាយខ្ញុំបីពេលគឺគ្រប់គ្រាន់ហើយ»ជីមីន គ្រាន់តែជាកូនកំព្រាម្នាក់ដែលគ្មានសាច់ញាតិរស់ទីពឹង ព្រោះរាល់ថ្ងៃគេចិញ្ចឹមខ្លួនឡើងសឹងតែមិនរស់ផង ធ្វើការកន្លែងខ្លះគ្រាន់តែដូរបាយមួយពេលៗ ក៏ប៉ុន្តែថៅកែចិត្តអាក្រក់មានបំណងចង់លក់គេឲ្យទៅពួកអ្នកធំទៅវិញ ដូច្នេះហើយបានគេជាត្រូវរត់ពីកន្លែងមួយទៅកន្លែងមួយ។ យល់ថាអ្នកស្រីមីនគឺជាមនុស្សល្អ ទើបគេសុំធ្វើការជាមួយព្រោះគេគ្មានកន្លែងដែលត្រូវទៅទៀតនោះទេ ផ្ទះសំបែងក៏គេគ្មាន សាច់ញាតិគឺកាន់តែអត់លើសដើម
ទៅទៀត បើសិនជាអ្នកស្រីព្រមមេត្តាដល់គេ ជាតិ
នេះគេនិងសងគុណគាត់ដោយជីវិតរបស់គេជាមិន
ខាន។
   «អ៊ុំដូចជាមិនបានខ្វះអ្នកបម្រើទេ ព្រោះអ្នកបម្រើរបស់អ៊ុំមានច្រើនហើយ»រាងតូចឮហើយស្រាប់តែទម្លាក់ទឹកមុខចុះគេអស់សង្ឃឹមត្រឹមនេះហើយ បើគាត់មិនជួយ គេក៏មិនដឹងថាត្រូវទីណាទៀតដែរ បើ
សិនជាកន្លែងផ្សេង គេខ្លាចថាដូចកន្លែងចាស់ ដែល
យកគេទៅលក់ឲ្យអ្នកធំៗអីបែបនេះ។
   «ប៉ុន្តែ! បើសិនជាក្មួយចង់នៅអ៊ុំឲ្យនៅបាន»
   «ពិតមែនហ្ហេស៎? អរគុណខ្លាំងណាស់អ្នកស្រី»
   «មិនអីទេ! ក្មួយអាចធ្វើការនៅទីនេះបាន តែមានលក្ខខណ្ឌ»
   «លក្ខខណ្ឌ? លក្ខខណ្ឌអ្វីទៅ? លោកស្រីប្រាប់មកចុះខ្ញុំអាចធ្វើបានគ្រប់យ៉ាង»គាត់មិនទាន់និយាយអ្វីនូវឡើយទេ ក៏ប៉ុន្តែរាងតូចឆ្លើយយល់ព្រមទៅហើយ ចុះបើសិនជាគាត់ធ្វើដូចជាកន្លែងចាស់ដែលធ្លាប់តែប្តូរមកនោះគេព្រមប្តូរដែរទេ? ព្រោះជីមីនបានឆ្លើយយល់ព្រមគ្រប់យ៉ាងទៅហើយមិញនេះ។
   «លក្ខខណ្ឌងាយៗ ក្មួយត្រូវហៅអ៊ុំថាអ៊ុំ និងសម្រាកឲ្យបានធូរស្បើយរហូតដល់ជារបួសក្បាលសិន ទើបអ៊ុំឲ្យធ្វើការបាន»ងាយៗដូចដែលគាត់និយាយពិតមែន គាត់ស្រឡាញ់ជីមីនយ៉ាងនេះ ទោះជាឃើញមួយភ្លេតក៏ពិតមែន គាត់ក៏មិនដាច់ចិត្តឲ្យក្មេងប្រុសដែលមាមម្រាមដៃតូចៗ ស្បែកសរលោងស្អាត ត្រូវមកជ្រីវជ្រួញដោយសារតែធ្វើការងារផ្ទះនោះទេ។
   «ខ្ញុំអាចធ្វើបានអ៊ុំស្រី អរគុណអ៊ុំខ្លាំងណាស់»ហេតុតែរំភើបនិងពាក្យដែលគាត់និយាយមេត្តាដល់រូបគេ ជីមីនលួចស្រក់ទឹកភ្នែកមិនឲ្យគាត់បានឃើញ ក៏ប៉ុន្តែជៀសមិនផុតនោះទេព្រោះគាត់រហ័សខ្លាំងណាស់។ រូបគេត្រឹមជាអ្នកដទៃសម្រាប់គាត់ ជាក្មេងដែលគ្មានអនាគត គ្មានការសិក្សាដូចជាមនុស្សដទៃ ក៏ប៉ុន្តែគាត់
មានចិត្តអាណិតសណ្តោះស្រណោះអាសូរជាខ្លាំង មួយជាតិនេះគេសន្យាថានិងសងគុណរបស់គាត់ដែលមានចំពោះគេមិនឲ្យគាត់ខកបំណងឡើយដែល
មានចិត្តអាណិតស្រឡាញ់ក្មេងម្នាក់នេះ។ 
   «ឈប់យំទៅហើយសម្រាកចុះអ៊ុំមិនរំខានទៀតទេ តទៅនេះ បន្ទប់មួយនេះគឺជារបស់ក្មួយហើយ»
   «អ្ហឹក អរគុណអ៊ុំស្រីខ្លាំងណាស់ អ្ហឹក»រាងតូចស្ទុះចូលទៅឱបគាត់យ៉ាងណែនដៃ គេសប្បាយចិត្តរកអ្វីនិយាយមិនបាននោះទេ គេមិនដឹងថាគេបានធ្វើអ្វីឲ្យគាត់ពេញចិត្តនោះទេ បានជាគាត់មានមេត្តាដល់គេ
ខ្លាំងបែបនេះ។
   «ក្មេងឆ្លាត! បើអញ្ចឹងអ៊ុំមិនរំខានក្មួយទៀតទេសម្រាកចុះ»រាងតូចងក់ក្បាលជាការយល់ព្រមជាមួយនិងទឹកភ្នែករហាម គាត់ទាញភួយមកដណ្តប់ឲ្យគេទាំងស្នាមញញឹម មុននិងដើរចេញដោយបិទទ្វារថ្នមៗ ទុកឲ្យជីមីនសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យរបួសឆាប់ជាបានសះស្បើយលឿន។

🎀ប្លន់បេះដូង អ្នកប្រុសផ្តាច់ការ🎀Where stories live. Discover now