«អ៊ុប»មនុស្សមាឌធំទម្លាក់បបូរមាត់ក្រាស់ទៅលើបបូរមាត់ពណ៌
ក្រហមឆេះរបស់ជីមីន ឯសាមីខ្លួនស្រាប់តែបើកភ្នែកធំៗធ្វើខ្លួនមិនត្រូវ ព្រោះវាភ្លាមៗពេកហើយដែលយ៉ុនគីមកថើបគេបែបនេះ
អារម្មណ៍ភាំងភ្លឹកស្មារតីធ្វើអ្វីលែងនឹងដៃដែលចង់បដិសេធបែរជានៅស្ងៀមទៅ វិញ។ អណ្តាតរបស់យ៉ុនគីចាប់ផ្តើមក្រលាស់ពេញក្រអូបមាត់របស់ជីមីន ដើម្បីរុញចូលទៅខាងក្នុងក្រៀមយកជាតិផ្អែមពីបបូរមាត់តូចក្រមិចដែលគេប៉ងចង់ប៉ះពាល់មកជាយូរពេលនេះមានឪកាសនាយមិនបណ្តោយឲ្យរួចផុតពីដៃឡើយ។
«អឹម..អ្ន-..អ្នកប្រុសឈប់»ទម្រាំបានស្មារតីមកវិញ យ៉ុនគីប៉ះពាល់គេអស់មកជាយូរ ទើបគេដាច់ចិត្តរុញរាងកាយរបស់អ្នកកម្លោះចេញ មុននិងដកដង្ហើមដង្ហក់ព្រោះតែអស់ខ្យល់ដោយសារតែមនុស្សមាឌធំប្រមូលយកទាំងអស់។
«មានអីហ្ហេស?»
«អ្នកប្រុសកំពុងតែធ្វើស្អីមានដឹងខ្លួនទេ?»
«រឿងអីដែលថាមិនដឹង? ក៏យើងថើបឯងនិងហើយ»មើលអ្វីដែលនាយនិយាយចេញមកចុះ មិនខ្មាស់មេឃខ្មាស់ដីសូម្បីបន្តិច ចំណែកឯគេវិញអៀនសឹងតែជ្រែកដីសុំជន្លេនរត់បាត់ទៅហើយ។
«ហេតុអីក៏អ្នកប្រុសធ្វើបែបនេះ?»
«យើងក៏មិនដឹងដូចគ្នា ដឹងត្រឹមថាយើងចង់ធ្វើបែបនេះជាមួយឯង
យូរណាស់មកហើយ»ជាអារម្មណ៍អ្វីពេលនេះយ៉ុនគីមិនទាន់ស្មាន
ដឹងឡើយ ដឹងត្រឹមថាអ្វីដែលគេបាននិយាយចេញមកវាជាការពិត
ទាំងអស់ គេចង់ធ្វើបែបនេះដាក់ជីមីន បានគ្រប់គ្រងបបូរមាត់របស់រាងតូចជាក្តីប្រាថ្នាដែលគេចង់ធ្វើជាយូរកំឡុងពេលដែលគេតែងតែនឹកឃើញទឹកមុខរបស់ជីមីនមករហូត។
«ខ្ញុំ..ខ្ញុំថាអ្នកប្រុសទៅសម្រាកទៅ យប់ហើយ»អៀនខ្លាំងពេកទើបគេប្តូរប្រធានបទ ខ្លាចថាយ៉ុនគីនិយាយអ្វីចេញមកប្លែកៗម្តងទៀត គេត្រៀមខ្លួនមិនទាន់ឡើយ មនុស្សដូចជានាយផ្លាស់ប្តូរបានគ្រប់កាល:ទេស:។
«ហឹស»យ៉ុនគី បន្លឺសម្លេងសើច គេសម្លឹងមើលជីមីនដែលរត់
ចេញទៅយ៉ាងលឿន គ្រាន់តែគេធ្វើបែបនេះ និយាយស្តីបែបនេះ បញ្ចេញកាយវិការបែបបារម្ភតែបន្តិច ជីមីនក៏ចេញប្រតិកម្មអៀនបាត់ទៅហើយ សមជាឈ្មោះព្រាននារីពូកែនិយាយលួងលោមពិត
មែន ប្រើតែមួយក្បាច់ជីមីនក៏ជ្រឿស្លុងតែម្តង មិនយូរទៀតទេគេប្រាកដជាអាចយកឈ្នះចិត្តរបស់ជីមីនដោយគ្រាន់តែប្រើសម្តីផ្អែមប៉ុណ្ណោះ។ រាងតូចមកដល់បន្ទប់យកដៃស្ទាបដើមទ្រូងរបស់ខ្លួនឯងដែលកំពុងតែលោតស្ទើរចេញមកក្រៅ គ្រប់ពាក្យសម្តីនិងទឹកមុខដែលយ៉ុនគីបានសម្លឹងមើលមកគេ ធ្វើឲ្យគេនៅមិនសុខក្នុងខ្លួន បេះដូងលោតញាប់ ក្តៅមុខភាយៗ អាការៈបែបនេះ មិនដឹងថាជាអ្វីនោះទេ សំខាន់គេពិតជាកក់ក្តៅដែល បាននៅក្បែរយ៉ុនគី ហើយអ្វីដែលភីមបាននិយាយ វាមិនដូចដែលគេបានឃើញឡើយ ព្រោះយ៉ុនគីល្អចំពោះគេខ្លាំងណាស់។
YOU ARE READING
🎀ប្លន់បេះដូង អ្នកប្រុសផ្តាច់ការ🎀
Actionត្រឹមជាក្មេងបម្រើម្នាក់ មានសិទ្ធិអីទៅស្រលាញ់អ្នកប្រុសបានទៅ? វាសនារបស់ខ្ញុំ ប្រៀបជាមួយនិងអ្នកប្រុសមិនបាននោះទេ។