«សឺត...ល្មមភ្ញាក់ហើយក្មេងកម្ជិល នៅគេងដល់ស្មើណាទៀត?
» យ៉ុនគី ទម្លាក់ស្នាមថើបនៅលើបបូរមាត់របស់ជីមីនមួយខ្សឺតយ៉ាងវែង សឹងតែធ្វើឲ្យសាមីខ្លួនភ្ញាក់ឡើងមកជេរផ្អើលទៅហើយ។
«ហឹម..អ្នកប្រុស»
«មែនហើយគឺយើង ឆាប់ក្រោកមកអាងនិងបានញាំបាយហើយ លេបថ្នាំ»
«តែខ្ញុំនៅងងុយនូវឡើយទេ»ដៃតូចៗរបស់គេលើកមកញីភ្នែក
និយាយទាំងកាយវិកាយខ្ជិលច្រអូសជាខ្លាំង ជាធម្មតាទេមនុស្សដែលមិនទាន់អស់អាការះងងុយគឺតែងតែបែបនេះ មកប៉ះជាមួយនិងជីមីន ប្រៀបដូចជាក្មេងមិនដឹងអីថែមទៀត រឹទ្ធិតែគួរឲ្យស្រឡាញ់សម្រាប់យ៉ុនគីដែលបានមើលមកទាំងស្នាមញញឹម។
«ចង់គេងដល់ពេលណាទៀត? នេះថ្ងៃរះខ្ពស់កម្ពស់ចុងដូងទៅ
ហើយ»
«ហាស៎? មិនបានទេ! ខ្ញុំប្រញាប់ទៅធ្វើការសិនហើយ»គ្រាន់តែឮដូច្នេះ ជីមីនស្វាងជេសដូចគេជះទឹកក្តៅ មុននិងងើបខ្លួនយ៉ាងលឿនបម្រុងរត់ចុះពីលើគ្រែដើម្បីទៅសម្អាតខ្លួនធ្វើការដូចជាធម្មតា ប៉ុន្តែត្រូវយ៉ុនគីចាប់ដៃរបស់គេជាប់។
«មិនចាំបាច់ទៅធ្វើនោះទេ ឯងនៅមិនទាន់ជាសម្រាកសិនទៅ»
«ក៏ប៉ុន្តែការងារទាំងនោះគឺជាតួនាទីរបស់ខ្ញុំ បើខ្ញុំមិនធ្វើចុះអ្នកណាគេនិងមកធ្វើជំនួសខ្ញុំទៅ?»សំនួរបែបមិនដឹងខ្យល់អីចេញពីបបូរមាត់តូចជាមួយនិងកែវភ្នែកដូចជាកូនឆ្នាសម្លឹងមើលមកមនុស្សមាឌធំ កាន់តែឃើញកាន់តែគួរឲ្យខ្នាញ់។
«អ្នកបម្រើនៅផ្ទះរបស់យើងមានច្រើនណាស់ អត់ឯងមួយពួកគេ នៅតែធ្វើបាន មិនចាំបាច់បារម្ភខ្លាចថាគ្មានអ្នកធ្វើជំនួសឯងនោះទេ» យ៉ុនគី មិនចូលចិត្តក្មេងណាដែលនិយាយច្រើនជាមួយនិងគេ រឹទ្ធិតែ មិនចូលចិត្តក្មេងណាដែលនិយាយច្រើនសួរនាំច្រើនគួរឲ្យធុញ ប៉ុន្តែសម្រាប់ជីមីនវិញ មិនដឹងថាក្មេងម្នាក់នេះមានឥទ្ធិពលអ្វីដល់គេនោះទេ ទើបគេព្រមធ្វើគ្រប់យ៉ាងសង្កត់ចិត្តមិនរករឿង មិនតបតសម្តីជាមួយនិងជីមីន ធ្វើចិត្តត្រជាក់បំផុត និងផ្តល់ស្នាមញញឹមទៅកាន់ជីមីនជានិច្ច។
«អ្នកប្រុសជាអ្នកនិយាយទេណា ហាមកាត់ប្រាកខែខ្ញុំតាមក្រោយឲ្យសោះ»
«យើងនិយាយម៉ាត់ណាគឺម៉ាត់និង មនុស្សដូចជាយើងមិនចេះលេបសម្តីឡើយ»
«អរគុណអ្នកប្រុសខ្លាំងណាស់»
«ឈប់អរគុណ ហើយញាំអាហារនេះទៅ ប្រញាប់រៀបចំខោអាវ មុនពេលដែលយើងចេញដំណើរ»
«រៀបចំខោអាវ? តើអ្នកប្រុសចង់ទៅណា?»
«យើងនិងនាំអ្នកម៉ាក់ទៅលេងសមុទ្រនៅពេលល្ងាចនេះហើយ»
«ពិតមែនហ្ហេស?»
«យើងនិយាយការពិត ហើយឯងក៏ត្រូវរៀបចំសម្លៀកបំពាក់ដូចគ្នា»មនុស្សមាឌធំយកស្លាបព្រាមកដួសអាហារពេលព្រឹកដើម្បីបញ្ចុករាងតូច ព្រោះតែសាមីខ្លួននៅភាំងភ្លឹកនូវឡើយ ក៏ប៉ុន្តែនៅតែហាមាត់ឲ្យនាយបញ្ចុកជានិច្ច។
«ឲ្យខ្ញុំរៀបចំធ្វើអី? បើទៅតែអ្នកប្រុសជាមួយនិងអ្នកស្រីនឹង?»
«ពុន្ធោអើយក្មេងល្ងង់»
YOU ARE READING
🎀ប្លន់បេះដូង អ្នកប្រុសផ្តាច់ការ🎀
Actionត្រឹមជាក្មេងបម្រើម្នាក់ មានសិទ្ធិអីទៅស្រលាញ់អ្នកប្រុសបានទៅ? វាសនារបស់ខ្ញុំ ប្រៀបជាមួយនិងអ្នកប្រុសមិនបាននោះទេ។