Part13. លំហែកាយ!!

280 38 1
                                    


   ***
   ល្ងាច៚

   ពេលល្ងាចបានមកដល់ យ៉ុនគីត្រលប់មកពីធ្វើការវិញនាយមិនបានទៅណាបន្តនោះទេក្រៅពីមកផ្ទះរបស់ខ្លួន អាចថាមួយរយៈនេះនាយត្រូវមកផ្ទះជាញឹកញាប់ ក្រែងបានជួបមនុស្សសំខាន់មិនដូចជាពីមុននៅផ្ទះមានរឿងអីក៏រឿងទៅ នាយទៅសប្បាយជាមួយនិងមនុស្សស្រីធ្វើប្រងើយ។
   «កូនយ៉ុន! ត្រលប់មកពីធ្វើការវិញហើយហ្ហេស?»
   «បាទម៉ាក់!»
   «កូនចង់ញាំអ្វីដែរទេ? ចាំម៉ាក់ប្រាប់ភីមឲ្យនាងយកមកកាហ្វេឬទឹកធម្មតា?»
   «អត់ទេម៉ាក់! ហើយចុះជីមីននោះ គេនៅឯណា?»កែវភ្នែករំពៃ
សម្លឹងរកមើលមនុស្សម្នាក់ដែលនាយចង់ជួបយ៉ាងយូរ បើពីមុនមក
នាយប្រហែលជាបានឃើញជីមីននៅអង្គុយលេងជាមួយនិងម្តាយ
របស់គេ មិនដូចជាពេលនេះគ្មានវត្តមានរបស់ជីមីនអញ្ចឹងទេ ទើបគេសួររក។
   «ម៉ាក់ឲ្យប្អូនទៅសម្រាកបាត់ហើយ»
   «សម្រាក? នេះទើបតែម៉ោងប្រាំល្ងាចទេណាម៉ាក់ ឲ្យគេសម្រាកធ្វើអីលឿនយ៉ាងនេះ?»មនុស្សមាឌធំលើកដៃមើលនាឡិកាខ្លួនឯង ឃើញថាម៉ោងប្រាំពិតមែន ទើបតែល្ងាចសោះជីមីនចូលគេងលឿនដល់ថ្នាក់នេះហ្ហេស? គេកើតអីហេតុអ្វីក៏ចូលគេងលឿនជាងរាល់ដងបែបនេះ?
   «ជីមីនគេត្រូវឡានបុករបួសជង្គង់រហូតដល់ក្តៅខ្លួនទើបម៉ាក់ឲ្យប្អូនសម្រាកនិងណា»
   «បើអញ្ចឹងខ្ញុំឡើងទៅសម្អាតខ្លួនសិនហើយម៉ាក់»
   «ចាសកូន»យ៉ុនគី ដើរចូលបន្ទប់របស់ខ្លួនឯងទើបសម្អាតខ្លួនដូច
ដែលនិយាយ គេរៀបចំផ្លាស់ប្តូរសម្លៀកបំពាក់រួចរាល់ជាមុនសិន ទើបចេញមកចូលបន្ទប់ក្បែរខ្លួននេះម្តង។ ជំហានជើងរបស់អ្នកកម្លោះបោះដំណើរយឺតៗសន្សឹមៗខ្លាចថារំខានអ្នកដែលកំពុងតែដេកយកកម្លាំង ម្រាមដៃមាំរបស់អ្នកកម្លោះលើកមកស្ទាបថ្ងាស់របស់ជីមីន កម្តៅដូចជាក្តៅស្ទីងៗនៅមានដំណក់ញើសដែលហូរមកជោគខ្នើយរបស់គេទៀត បញ្ជាក់បានថាជីមីនពិតជាមិនស្រួល
ខ្លួនដូចដែលម៉ាក់របស់គេនិយាយពិតមែន។
   «អ្នកប្រុស! អ្នកប្រុសមកដល់ពីស្មើណា?»
   «មិនចាំបាច់ក្រោកទេគេងយកកម្លាំងទៅ»ជីមីន រៀបនិងងើប
អង្គុយទៅហើយដែលបានឃើញវត្តមានរបស់យ៉ុនគីចូលមកក្នុងបន្ទប់របស់គេ។
   «អ្នកប្រុសមិនទាន់ឆ្លើយប្រាប់ខ្ញុំនូវឡើយទេ អ្នកប្រុសមកដល់ពី
ពេលណា?»ជីមីន នៅតែទទូចចង់ដឹងដដែលមិនដឹងថាចម្លើយរបស់យ៉ុនគីដែលឆ្លើយចេញមកវាសំខាន់រឺក៏យ៉ាងម៉េចបានជាគេចង់ដឹងខ្លាំងបែបនេះ។
   «យើងទើបតែចូលមករឿងនេះមិនសំខាន់ប៉ុន្មានទេហើយឯងកើតអីហេតុអ្វីបានជារបួសដល់ថ្នាក់ដេកគ្រុនបែបនេះទៅវិញ?»
   «ខ្ញុំត្រូវឡានបុកប៉ុន្តែរបួសមិនសូវជាធ្ងន់ទេគ្រាន់តែរបកជង្គង់តែ
ប៉ុណ្ណោះ អ្នកប្រុសកុំបារម្ភអី»
   «មនុស្សដូចជាឯងនេះដូចជាមាននិស្ស័យជាមួយនិងឡានដល់
ហើយ លើកមុនត្រូវយើងបុកឥលូវនេះបែរជាត្រូវម្តងទៀត លើក
ក្រោយឲ្យចេះប្រយ័ត្នបន្តិចទៅ កុំធ្វើឲ្យខ្លួនឯងរបួសខ្លាំងពេក»
គេស្តីថាឲ្យបែបនេះព្រោះតែគេបារម្ភ មាត់និយាយម៉ាត់ៗប៉ុន្តែកាយវិការបង្ហាញមកយ៉ាងច្បាស់ ធ្វើឲ្យជីមីនអត់និងលួចញញឹមមិនបាន។
   «អរគុណអ្នកប្រុសខ្លាំងណាស់ដែលបានមកមើលខ្ញុំ»
   «វាមិនមែនជារឿងធំដុំនោះទេ ពេលនេះឯងឃ្លានហើយឬនៅ?»
   «ខ្ញុំញាំរួចហើយមុនពេលមកសម្រាក»
   «ចុះថ្នាំលេបហើយឬនៅ?»
   «ថ្នាំក៏រួចហើយដែរ»
   «អូខេ! បើអញ្ចឹងសម្រាកទៅ យើងមិនរំខានឯងទៀតទេ បើសិន
ជាត្រូវការអីអាចហៅយើងបាន ព្រោះយើងនៅបន្ទប់ជាប់នេះឯង»
   «បាទ! ខ្ញុំដឹងហើយអ្នកប្រុស»
   «សឺត..គេងចុះ»មនុស្សមាឌធំទម្លាក់ស្នាមថើបនៅលើថ្ងាស់របស់ជីមីនបន្តិចធ្វើដូចជាគ្មានរឿងអ្វីកើតឡើង នាយយកភួយមក
ដណ្តប់ឲ្យគេត្រឹមដើមទ្រូងមុននិងចាកចេញពីបន្ទប់ទុកឲ្យជីមីនសម្លឹងមើលដំណើររបស់គេដើរចេញទៅជាមួយនិងស្នាមញញឹមជាប់ បាននាយបារម្ភ បាននាយមកមើលថែរូបគេបែបនេះ គេសប្បាយចិត្តខ្លាំងណាស់ ហើយរឿងដែលយ៉ុនថើបគេជាច្រើនលើក គេមិនដែលបដិសេធម្តងណាឡើយ ព្រោះគេចង់ឲ្យនាយធ្វើបែបនេះរហូត។

🎀ប្លន់បេះដូង អ្នកប្រុសផ្តាច់ការ🎀Where stories live. Discover now