Part8. ថើប!!

605 51 15
                                    

«បែបនេះ...»ម្រាមដៃដែលមានសរសៃលើកមុខរបស់រាងតូចឲ្យខ្ពស់ដើម្បីសម្លឹងមើលមុខរបស់គេបន្តិច កែវភ្នែកពីរគូរកំពុងតែសម្លឹងមើលគ្នាទៅវិញ
ទៅមកឥតព្រិច ទិដ្ឋភាពនៅពេលនេះស្ងប់ស្ងាត់គ្មាន
អ្នកនិយាយអ្វី ឮសូរតែសម្លេងដកដង្ហើមរបស់មនុស្សពីរនាក់ដែលនៅក្នុងបន្ទប់។ យូរទៅកាន់តែយូរទៅយ៉ុនគីកាន់តែសម្លឹងមើលកែវភ្នែកដូចជាភ្នែកឆ្មាមិនឈប់ ផ្ទៃមុខរបស់នាយឱនកាន់តែជិត ខ្យល់ដក
ដង្ហើមក្តៅអ៊ុនៗស្ទើរតែផ្ទៃមុខប៉ះគ្នាទៅហើយ សល់តែប៉ុន្មានជំហានទៀតតែប៉ុណ្ណោះ ផ្ទៃមុខរបស់អ្នកទាំងពីរគឺប៉ះគ្នាតែម្តង។ មនុស្សមាឌធំ ប្តូរពីសម្លឹងភ្នែកមកសម្លឹងមើលបបូរមាត់ក្រហមនោះវិញម្តង នាយគិត
យូរណាស់មកហើយហាមចិត្តមិនបានម្តងៗដែលចង់គ្រប់គ្រងបបូរមាត់មួយនេះដោយមិនដឹងខ្លួន មិនដឹងថាជាអារម្មណ៍អ្វីដែលឲ្យគេគិតបែបនិងឡើយ។ បបូរមាត់របស់អ្នកទាំងពីរចាប់ផ្តើមសសៀកចូលគ្នាម្តង
បន្តិចរហូតដល់ប៉ះ ជីមីនបិតភ្នែកជិតមិនហ៊ានសម្លឹងថាយ៉ុនគីកំពុងតែធ្វើអ្វីមកលើខ្លួនឡើយ សំខាន់គេមិនបានបដិសេធនោះទេ។
«ជីមីននៅខាងក្នុងដែរទេ?»អារម្មណ៍ដែលមានទាំងប៉ុន្មានត្រូវបានកាត់ផ្តាច់ដោយសារតែសម្លេងរបស់ភីមបានស្រែកហៅរាងតូចពីខាងក្រៅមក ឃើញថាជីមីនដូចជានៅយូរខ្លាំងពេក ទើបនាងឡើងមកមើល។
«ខ្ញុំ..ខ្ញុំទៅហើយបងស្រី»រាងតូចរុញមនុស្សមាឌធំចេញទាំងផ្ទៃមុខក្រហម មិញនេះមានរឿងអីហេតុអ្វីគេមានអារម្មណ៍ថាដូចជាត្រូវមន្តសណ្តំបែបនេះ? គិត
រឿងដែលកើតឡើងមិញនេះធ្វើឲ្យគេអៀនមិន
ហ៊ានសម្លឹងមុខយ៉ុនគីឡើយ ទើបចាកចេញពីបន្ទប់របស់នាយពេលនោះតែម្តង។
«ហឹស! មាត់ផ្អែមជាងមនុស្សស្រីដែរតើ»រាងក្រាស់ក្រហឹមនៅក្នុងបំពង់កលើកដៃអង្អែលបបូរមាត់
ដោយការពេញចិត្ត ស្មានមិនដល់ថាជីមីនគឺជាមនុស្សប្រុស ប៉ុន្តែបបូរមាត់របស់គេផ្អែមទន់ក្រអូបដល់ថ្នាក់
នេះ ទោះបីជាគេមិនបានថើបដិតដល់ជាងនេះ ក៏ប៉ុន្តែគេដឹងថារយះក្លិនខ្លួនដែលជីមីនមាន។
«ជីមីន! ហេតុអ្វីក៏ឯងចូលទៅយូរខ្លាំងម្លេះ?»
«គ្មា-គ្មានរឿងអីទេបងស្រី»
«បងស្មានថាឯងនៅគេងជាមួយនិងអ្នកប្រុសទៅហើយ»
«អត់ទេ! ខ្ញុំថាយប់ហើយ ពួកយើងបំបែកគ្នាទៅ
ចុះ»រាងតូចរត់យ៉ាងលឿនចាកចេញពីកន្លែងដែលឈរនិយាយគ្នាចូលបន្ទប់របស់ខ្លួនឯងតែម្តង សម្តីដែលនាងនិយាយចេញមក ធ្វើឲ្យគេនឹកឃើញរឿង
ដែលបានកើតឡើង ឯថ្ពាល់របស់គេកាន់តែក្រហម មានអារម្មណ៍ថា អៀនខ្លាំងណាស់និយាយមែន មិនគួរបណ្តោយឲ្យរឿងបែបនោះកើតឡើងបានដោយអារម្មណ៍ភ្លេចខ្លួនមួយ ពេលនោះទេ។
«កើតស្អីរបស់គេទៅ?»

🎀ប្លន់បេះដូង អ្នកប្រុសផ្តាច់ការ🎀Where stories live. Discover now