***
ត្រលប់មកពេលបច្ចុប្បន្ន៚«រឿងគឺបែបនេះណាអ្នកម៉ាក់»យ៉ុនគី និយាយគ្រប់យ៉ាងឲ្យអ្នកម្តាយបានស្តាប់ សង្ឈឹមថាគាត់និងយល់ អ្វីដែលកូនគាត់បានធ្វើ មិនមែននាំកូនគេរត់ដូចដែលគាត់កំពុងតែគិតអាក្រក់មកលើគេឡើយ។
«ហើយចុះ! ក្មេងម្នាក់នេះគឺជាអ្នកណា មកពីណាតើកូនដឹងទេ?»
«រឿងនេះខ្ញុំមិនដឹងនោះទេ ទាល់តែគេដឹងខ្លួនសិនទើបយើងអាចសួរគេបាន»
«គួរឲ្យអាណិតគេខ្លាំងណាស់ មិនដឹងថាជាកូនអ្នកណានោះទេ មើលទៅជាមនុស្សដែលកំសត់ពិត
មែន»តាមមើលមុខមាត់និងរូបរាងក្មេងដែលកំពុងតែគេងនោះ មិនមែនជាមនុស្សអាក្រក់ឡើយ ជាក្មេង
ម្នាក់មិនគួរមកជួបនិងរឿងបែបនេះ បើសិនជាអ្នកបុក
មិនមែនជាកូនរបស់គាត់ទេនោះ គាត់មិនហ៊ានគិត
នោះទេថាសភាពរបស់ក្មេងប្រុសម្នាក់នេះកំពុងតែគេងនៅលើផ្លូវផងក៏មិនដឹង សំណាងដែលយ៉ុនគី
ជាមនុស្សដែលមានទំនួលខុសត្រូវនាំគេមកផ្ទះដើម្បីពិនិត្យមើលអាការះ ហើយគាត់សន្យាថានិងជួយឲ្យក្មេងម្នាក់មកជាធម្មតារហូតដូចដើមវិញ។
«ខ្ញុំថាម៉ាក់ទៅសម្រាកសិនទៅយប់ហើយ ពេលគេដឹងខ្លួនស្អែកនេះចាំសួរគេពេលនោះតែម្តងក៏មិនហួសពេល»
«ចាស! កូនក៏ដូចគ្នា»***
ថ្ងៃថ្មី៚ពន្លឺព្រះអាទិត្យចាំងជះមកលើភពផែនដី ពន្លឺនៃ
ពណ៌ទឹកក្រូចបានចាំងរះមកលើផ្ទៃផែនដីនៃមនុស្ស
លោកទាំងមូលឲ្យភ្ញាក់ឡើងពីដំណេកដើម្បីទៅធ្វើការរៀងខ្លួនតាមតួនាទី។ បើយើងក្រឡេកមកមើល
នៅក្នុងភូមិគ្រឹះរបស់ត្រកូលមីនមួយកន្លែងឯណេះវិញ មានអ្នកបម្រើជាច្រើនធ្វើការរបស់ពួកគេតាមមុខនាទី
រៀងៗខ្លួនកម្មករជាច្រើននៅក្នុងសួនច្បារ អ្នកខ្លះកាត់
ស្មៅ ឯអ្នកខ្លះទៀតមើលថែទាំផ្កាដែលលោកស្រី
នៃផ្ទះនេះបានដាំលំអសម្រាប់អ្នកដែលមកទន្សនាភូមិគ្រឹះរបស់គាត់។
«អារុណសួស្តីអ្នកម៉ាក់ សឺត!»កម្លោះសង្ហាមីនយ៉ុនគី ចុះពីជណ្តើរផ្ទះជាមួយនិងសម្តីនិយាយទៅកាន់ម៉ាក់របស់ខ្លួន ដែលលោកស្រីកំពុងតែអង្គុយពិសារទឹកតែពេលព្រឹករងចាំកូនកម្លោះរបស់គាត់ចុះមកញាំ
អាហារពេលព្រឹកជាមួយគ្នា។ អ្នកកម្លោះបោះស្នាមត្រាបបូរមាត់បេះដូងនៅលើថ្ពាល់អ្នកមានគុណមួយខ្សឺត មុននិងដើរចូលអង្គុយនៅលើកៅអីប្រចាំរបស់ខ្លួន ដោយមានមីនជុនកាន់កាបូបធ្វើការនិងឯកសារ
ក្រុមហ៊ុនច្រើនទៀតឈរនៅជ្រុងម្ខាងព្រោះដឹងតួនាទី។
«កូនយ៉ុនចុះមកហើយ បើអញ្ចឹងឆាប់ដួសបាយមក»គាត់ដាក់កាសែតចុះដោយរឹកពារថ្លៃថ្នូរសមជាអ្នកមានពូជអំបូរថ្លៃថ្នូរមិនឲ្យក្មេងជំនាន់ក្រោយមើល
ងាយបាន ក៏ប៉ុន្តែទោះបីជាគ្រួសាររបស់គាត់ជា
មនុស្សមានមុខមាត់នៅក្នុងសង្គមក៏ពិតមែន ប៉ុន្តែគាត់
មិនដែលរើសអើសអ្នកដែលមានថាន:តូចជាងខ្លួនឡើយ គាត់ឲ្យតម្លៃមនុស្សស្មើៗគ្នាមិនគិតពីមុខមាត់ សំខាន់លើចិត្តរបស់មនុស្សដែលមានភាពស្មោះ
ត្រង់នៅក្នុងខ្លួន។
«ម៉ាក់!ចុះក្មេងនោះមិនទាន់ភ្ញាក់ទេហ្ហេស?»យ៉ុនគី ដូចជាចាំបានថាពីម្សិលមិញនេះគេបាននាំក្មេងប្រុសម្នាក់នោះមកជាមួយចិត្តគេក៏ឆ្ងល់ដែលពេលនេះទៅ
ហើយមិនទាន់ឃើញវត្តមានរបស់ក្មេងម្នាក់នោះចុះមកទៀត អាចទេដែលគេនៅគេងមិនទាន់ភ្ញាក់?
«ប្រហែលជាមិនទាន់ភ្ញាក់ទេ ចាំម៉ាក់ឲ្យអ្នកបម្រើទៅហៅចុះមក ភីម! ទៅហៅគេឲ្យចុះមកញាំបាយមក»
«ចាសអ្នកស្រី!»ភីម ជាអ្នកបម្រើម្នាក់របស់ផ្ទះនេះនាងស្មោះត្រង់គោរពស្រលាញ់ចៅហ្វាយរបស់នាងខ្លាំងណាស់ហើយនាងក៏បានធ្វើការនៅទីនេះយូរឆ្នាំមកហើយដែរ។
«ខ្ញុំថាមិនចាំបាច់ក៏បានអ្នកម៉ាក់ ទុកឲ្យគេសម្រាកឲ្យបានច្រើនទៅ កុំរំខានគេអី»
«តាមកូនចុះ! ចុះថ្ងៃនេះមានប្រជុំមែនទេ?»
«បាទ! ម៉ោង១០ព្រឹកមានប្រជុំសំខាន់មួយ ម៉ាក់មានអ្វីដែលទេ?»មនុស្សមាឌធំហាន់ហតដកដែលជាអាហារពេលព្រឹករបស់បារាំងចូលចិត្តញាំដាក់ក្នុងមាត់
មួយចំនិត តែក៏មិនភ្លេចឆ្លើយតបជាមួយនិងសំនួរ
ដែលម្តាយបានសួរដូចគ្នា។
«គ្មានអីទេ! ម៉ាក់គ្រាន់តែចង់ប្រាប់ថា កូនកុំខំខ្លាំងពេក ប្រយ័ត្នកើតជាឈឺម៉ាក់បារម្ភ»
«មិនអីទេម៉ាក់ខ្ញុំអាចទៅរួច បើអញ្ចឹងខ្ញុំទៅសិនហើយ»
«នេះកូនញាំបានតែបន្តិចទេណា»
«ខ្ញុំមិនសូវឃ្លាន តោះមីនជុន»
«បាទចៅហ្វាយ សុំអញ្ជើញ»
«ហ៊ើយ! ហត់ចិត្តនិងកូនម្នាក់នេះខ្លាំងណាស់ រវល់តែពីការងារពេក ភ្លេចបាយភ្លេចទឹកអស់ហើយ»អ្នកស្រីមីន បានត្រឹមតែដកដង្ហើមធំសម្លឹងមើលដំណើរកូនប្រុសដែលដើរចេញទៅជាមួយនិងចំនិតរបស់នាយ។ ពេលខ្លះយ៉ុនគីបាននៅញាំអាហារពេលព្រឹកជាមួយនិងគាត់រាល់ថ្ងៃនោះចាត់ទុកថាជាសំណាងណាស់ទៅហើយ បើមួយថ្ងៃៗគេរវល់សឹងតែដកឃ្លាមិនរួច ពេលខ្លះក៏មិនបានមកផ្ទះ ទៅគេងតែខនដូរ
ផ្ទាល់ខ្លួន គាត់នេះសែនឆ្ងល់ដល់ហើយ ចង់ដឹងថានៅក្នុងខនដូរនោះ មានអ្វីបានជាកូនប្រុសរបស់គាត់ជាប់ចិត្តម្លេះ ប្រហែលជាគាត់មិនទាន់ដឹងនោះទេថាទីនោះគឺជាកន្លែងដែលយ៉ុនគីចូលចិត្តនាំស្រីទៅដេក។
«អ្នកស្រីនៅពិសារទៀតដែរទេ?»
«អត់ទេ! នាងប្រមូលទុកទៅ»គាត់នៅផ្ទះម្នាក់ឯងបែបនេះធុញថប់ខ្លាំងណាស់គ្មានអារម្មណ៍ធ្វើអ្វីទាំងអស់។ ភីមដឹងតួនាទីរបស់ខ្លួន ទើបប្រមូលរបស់របរទុកជាមួយនិងអ្នកបម្រើផ្សេងទៀត អាហារសល់គ្រប់ចានបែបនេះ ពួកនាងសាំអស់ទៅហើយ។
YOU ARE READING
🎀ប្លន់បេះដូង អ្នកប្រុសផ្តាច់ការ🎀
Açãoត្រឹមជាក្មេងបម្រើម្នាក់ មានសិទ្ធិអីទៅស្រលាញ់អ្នកប្រុសបានទៅ? វាសនារបស់ខ្ញុំ ប្រៀបជាមួយនិងអ្នកប្រុសមិនបាននោះទេ។