Part16: កក់ក្តៅ!!

284 28 3
                                    


***
ព្រឹកថ្ងៃថ្មី៚

នៅព្រឹកថ្ងៃថ្មីឈានចូលមកដល់ ខ្យល់ត្រជាក់ៗបក់ផាយផាត់មកប៉ះ ទៅនិងវាំងនននៃបន្ទប់មួយកន្លែងនៅក្នុងសណ្ឋាគារវីអាយភីនៅសមុទ្រប៊ូសានជាទីក្រុងមួយដែលប្រជាជនកូរ៉េភាគច្រើនលើកមកនិយាយ។ នៅក្នុងបន្ទប់អាហារមួយកន្លែងមានសមាជិកប៉ុន្មាននាក់កំពុង តែអង្គុយស្រស់ស្រូបអាហារពេលព្រឹក រួមទាំងម្ចាស់ស្រីនិងអ្នកបម្រើ កំពុងតែញាំជាមួយគ្នាដោយមិនគិតពីមុខមាត់និងថានះអ្វីឡើយ។
«បន្ទាប់ពីញាំអាហារពេលព្រឹករួចហើយ កុំភ្លេចទៅរៀបចំសម្លៀក បំពាក់ ដើម្បីនាំគ្នាទៅគេងនៅលើនាវា មើលព្រះអាទិត្យរះនៅថ្ងៃស្អែកទាំងអស់គ្នាឮទេ?»អ្នកស្រីមីន ជាអ្នកដែលមានវ័យចំណាស់ ជាងគេ គាត់និយាយហាស្តីឡើងពីគម្រោងដែលគាត់
បានរៀបចំទុក។
«បាទ/ចាស៎អ្នកស្រី»មីនជុនរួមទាំងជីមីនជាមួយនិងភីម មិនបាន
ភ្ញាក់ផ្អើលអ្វីទេ ព្រោះពួកគេទាំងអស់គ្នាបានដឹងរឿងរួចទៅហើយតាម រយះយ៉ុនគីបាននិយាយប្រាប់។
«បើអញ្ចឹងតោះយើង ខ្លាចថាយូរជាងនេះនិងយឺតពេល»អ្នករាល់គ្នាងក់ក្បាល ទើបរៀបចំសម្ភារះដែលបានរៀបចំទុកពីព្រឹកមិញ ឡើងលើកប៉ាល់ដែលមានបន្ទប់បីរួមទាំងបន្ទប់ទឹក និងកន្លែងញាំអាហារ ពេលល្ងាចថែមទៀតផង និយាយរួមទៅកប៉ាលមួយនេះមានទំហំធំ មានសម្ភារះយ៉ាងច្រើននៅលើនោះ ដូច្នេះហើយមិនពិបាកអ្នកទាំង អស់គ្នាសម្រាប់គេងក៏ដូចជាការហូបចុក។

***
នៅលើកប៉ាល់ដ៏ធំល្មមសម្រាប់សមាជិកប៉ុន្មាននាក់សម្រាកនៅលើ នោះ ដែលអណ្តែតនៅកណ្តាលផ្ទៃសមុទ្រដែលមានទំហំធំសម្លឹង មើលផុតកន្ទុយភ្នែក ឆ្ងាយអើយសែនឆ្ងាយ ប្រៀបដូចជាមេឃនិងដី ដែលមានចម្ងាយឆ្ងាយពីគ្នារាប់រយលានគីឡូម៉ែត។ រាងកាយតូចរបស់ជីមីនកំពុងតែអង្គុយនៅលើកៅអីជាមួយនិងកែវភ្នែកសម្លឹងមើលរលកទឹកសមុទ្រដែលបក់បោកមកប៉ះទៅនិង
កប៉ាល់ដែលគេកំពុងតែជិះជា មួយនិងស្នាមញញឹមមិនទាន់រលុបពីផ្ទៃមុខតូចក្រឡង់។ ជាលើកទីមួយដែលគេបានមកកន្លែងស្រស់ស្អាត ហើយក៏ជាលើកទីមួយដែលគេបានមកឃើញទឹកសមុទ្រផ្ទាល់និងភ្នែកបែបនេះ ទោះផ្ទៃទឹកនាពេលល្ងាចរាងចុះត្រជាក់ ប៉ុន្តែរាងកាយរបស់គេមិនព្រមចុះចាញ់នៅតែបន្ត សម្លឹងមើលទេសភាពដែលមាននៅលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ។
«មកនៅហាលខ្យល់បែបនេះ មិនខ្លាចផ្តាសាយទេហ្ហេស?»
«អ្នកប្រុស»រាងតូចភ្ញាក់និងវត្តមានរបស់នាយព្រមជាមួយនិងអាវធំរបស់យ៉ុនគីដែលក្របពីលើខ្លួនប្រាណរបស់គេ។
«មកឈរនៅទីនេះធ្វើអី ល្ងាចហើយខ្យល់ត្រជាក់អាចធ្វើឲ្យឯងឈឺបាន»
«ខ្ញុំគ្រាន់តែចង់មើលឲ្យបានផ្ទាល់និងភ្នែក ខ្ញុំចង់ដឹងថានេះមិនមែនជាការយល់សប្តិ ដែលអាចមានឪកាសមកលេងទឹកសមុទ្រ
បាន»
«វាមិនមែនជាការយល់សប្តិ តែវាជាការពិត ពេលនេះឯងកំពុងតែ នៅសមុទ្រជាមួយនិងយើង ហើយមានអ្នករាល់គ្នាដែលកំពុងតែ
សម្រាកនៅខាងក្នុង»
«អរគុណអ្នកប្រុសខ្លាំងណាស់ដែលធ្វើឲ្យក្តីសុបិនរបស់ខ្ញុំក្លាយជាការពិត»
«រឿងប៉ុណ្ណឹងយើងប្រាប់ឯងហើយមិនចាំបាច់អរគុណគិតគុណស្រៃអ្វីនោះទេ សំខាន់ឲ្យតែឯងពេញចិត្តទៅគឺបានហើយ»
«អ្នកប្រុសដោះអាវមកដណ្តប់ឲ្យខ្ញុំបែបនេះ អ្នកប្រុសមិនខ្លាច រងារទេហ្ហេស?»ជីមីនទើបតែចាប់អារម្មណ៍នៅលើខ្លួនប្រាណរបស់យ៉ុនគី មានតែអាវដៃខ្លីជាប់ខ្លួន បើនាយបារម្ភខ្លាចថាគេឈឺ ចុះហេតុអ្វីនាយ បណ្តោយឲ្យខ្លួនឯងប៉ះខ្យល់បែបនេះទៅវិញ?
«យើងរឹងមាំជាងឯងគិតឆ្ងាយខ្លាំងណាស់»
«ប៉ុន្តែខ្ញុំបារម្ភពីអ្នកប្រុស»
«បើឯងបារម្ភ ធ្វើបែបនេះទៅដើម្បីឲ្យបានកក់ក្តៅទាំងពីរនាក់»
«ធ្វើយ៉ាងម៉េចទៅ?»កែវភ្នែកក្រូចឆ្មាសម្លឹងមើលទៅមនុស្សមាឌធំ ទាំងមិនយល់ន័យ អ្វីដែលយ៉ុនបង្ហាញមកលើគេទាំងប៉ុន្មាន គេមិនដែលយល់នោះឡើយ ព្រោះតែនាយចូលចិត្តនិយាយហើយធ្វើកាយវិការតាមក្រោយ។
«ធ្វើបែបនេះ»មនុស្សមាឌធំទាញអាវធំពីលើខ្លួនជីមីនយកមកពាក់ខ្លួនឯងវិញ ទើបគេបង្វែរជីមីនឲ្យបែរមុខទៅសមុទ្រ ដោយ
មានគេឱបចង្កេះរបស់ជីមីនពីក្រោយ ការធ្វើបែបនេះកក់ក្តៅទាំងពីរអ្នកដូចដែលយ៉ុនគីបាននិយាយមែន សាច់ប៉ះសាច់ជាមួយនិងអាវដែលយ៉ុនគីបាន ពាក់ហើយឱបខ្លួនប្រាណតូចនោះ កាន់តែធ្វើឲ្យអ្នកទាំងពីរមាន អារម្មណ៍ថាគ្រាន់បើជាងមុន។
«យ៉ាងម៉េចកក់ក្តៅទេ?»
«បាទ! កក់ក្តៅខ្លាំងណាស់»ជីមីន ញញឹមងើយក្បាលសម្លឹងមើល ផ្ទៃមុខរបស់យ៉ុនគីពីក្រោយខ្លួន គេមិននឹកស្មានថាយ៉ុនគីធ្វើបែបនេះ មកលើគេទាំងកណ្តាលវាលដោយមិនខ្លាចថាអ្នកខាងក្នុងចេញមក ឃើញអ្នកទាំងពីរកំពុងតែធ្វើបែបនេះ តែគេក៏សប្បាយចិត្តឲ្យតែមាន អ្នកកម្លោះនៅក្បែរកាយត្រឹមប៉ុណ្ណឹងគេមិនសុំអ្វីច្រើនជាងនេះទៀតនោះទេ។
«កូនយ៉ុន ជីមីន! ឆាប់ចូលមកខាងក្នុងមក នៅខាងក្រៅត្រជាក់ខ្លាំងណាស់ប្រយ័ត្នមិនស្រួលខ្លួនទាំងពីរនាក់»សម្លេងរបស់អ្នកមានគុណ ស្រែកហៅពីមាត់ទ្វារកប៉ាល់មក ធ្វើឲ្យអ្នកដែលឱបគ្នាជាមួយនិងអារម្មណ៍អន្លុង់អន្លោចទៅតាមទឹកសមុទ្រភ្ញាក់ខ្លួនព្រឺត ទើបប្រលែងរាងកាយចេញពីគ្នាយ៉ាងលឿន។
«បាទម៉ាក់»យ៉ុនគី ឆ្លើយជាមួយនិងម្តាយទើបសម្លឹងមើលមុខរបស់ជីមីនតាមក្រោយ មិញនេះបិះតែធ្វើឲ្យគាត់ចាប់បានទៅហើយ ប្រហេសតែបន្តិចគ្រប់យ៉ាងនិងចប់ គាត់អាចជាស្តីឲ្យពួកគេមិនខានទោះគាត់មិនដឹងថាពួកគេកំពុងតែធ្វើអ្វីក៏ដោយ។
«អ្នកប្រុសចូលទៅមុនចុះ ខ្ញុំចង់នៅមើលបន្តិចទៀតសិន»
«កុំនៅយូរពេកដឹងទេ? ប្រយ័ត្នឈឺដូចអ្នកម៉ាក់និយាយ»
«ខ្ញុំមិនធ្វើឲ្យអ្នកប្រុសបារម្ភទេ»
«បើអ៊ីចឹងយកអាវរបស់យើងក្របខ្លួនរបស់ឯងឲ្យជិតហាមដោះឮ ទេ?»ជាថ្មីម្តងទៀតដែលយ៉ុនគីបានដោះអាវធំរបស់គេមកក្របឲ្យជីមីនខ្លាចថាគេនិងរងារអីបែបនេះ អាកាសធាតុពេលល្ងាចចាប់ផ្តើមចុះ ត្រជាក់ម្តងបន្តិចៗគ្មានអ្នកណាដឹងឡើយ។
«ខ្ញុំនិងស្តាប់តាមអ្នកប្រុស»

🎀ប្លន់បេះដូង អ្នកប្រុសផ្តាច់ការ🎀Where stories live. Discover now