part1. គ្រោះថ្នាក់!!

1.5K 84 0
                                    


        ផ្តើមរឿង

នៅក្នុងភូមិគ្រឹះមួយកន្លែងរបស់ត្រកូលមីនដែលជាត្រកូលលំដាប់អភិជនដ៏ធំម្នាក់នៅក្នុងប្រទេសកូរ៉េទីក្រុងសេអ៊ូលមួយនេះ គ្រាន់តែឮឈ្មោះត្រកូលនេះភ្លាម មនុស្សគ្រប់គ្នាចាប់ផ្តើមខ្លាចរអារតែម្តង ត្រកូលដែលមានមុខមាត់ធំជាងគេនៅក្នុងសង្គមឮតែឈ្មោះដឹងដល់អំណាចរបស់អ្នកដែលរស់នៅក្នុងភូមិគ្រឹះនោះជាមិនខាន។
ភូមិគ្រឹះដ៏ធំស្កឹមស្កៃ អាចរស់នៅបានច្រើនគ្រួសារ ក៏ប៉ុន្តែគ្រួសារមួយនេះបែរជាមានតែពីរនាក់ម្តាយកូនទៅវិញលោកស្រីមីនដែលជាម្ចាស់នៃភូមិគ្រឹះមួយនេះ មានកូនប្រុសម្នាក់ជាអ្នកស្នងត្រកូលនិងជា
ម្ចាស់ក្រុមហ៊ុនមួយរូបស្នងដំណែងពីឪពុកដែលទើបតែស្លាប់បានរយះពេលប៉ុន្មានឆ្នាំមុន។
សួនច្បារជាច្រើន មានដាំលំអផ្កាជាច្រើនពណ៌មាន
ដើមឈើតូចធំទៅតាមលំដាប់ គ្រាន់តែបានឃើញហើយ គួរឲ្យចង់គយគន់សម្រស់របស់ផ្កា បូករួមជា
មួយនិងផ្ទះដ៏ធំស្កឹមស្កៃបែបនេះទៀតអ្នកណាៗក៏ប៉ងប្រាថ្នាមកនៅទីនេះតែទាំងអស់និង។

ងឺត៚

សម្លេងកង់ឡានបានកកិតទៅនិងផ្លូវចូលនៃភូមិគ្រឹះមួយនេះ គ្រាន់តែឮសម្លេងក៏ដឹងថាម្ចាស់រថយន្តទំនើបម៉ាកល្បីសេរីចុងក្រោយមានការប្រញាប់ប្រញាលជាខ្លាំង។ អ្នកបម្រើជាច្រើនមិនថាប្រុសមិនថាស្រី ហេតុតែដឹងតួនាទីរបស់ខ្លួន ទើបនាំគ្នាប្រញាប់ប្រញាលរត់មក តម្រង់ជួរឈរស្វាគមន៍ម្ចាស់ឡានមួយនោះគឺជាទម្លាប់របស់ពួកគេដែលគួរធ្វើមិនថាមានការងាររវល់ខ្លាំងកម្រិតណានោះទេ របស់ទាំងនោះត្រូវតែធ្លាក់ពីដៃ ដើម្បីមកទទួលស្វាគមន៍កូនប្រុសរបស់លោក ស្រីមីនត្រលប់មកពីធ្វើការ រឺទើបតែមកពីដើរលេងកន្លែងផ្សេងអីក៏ដោយ។
«យ៉ុនមកដល់ហើយហ្ហេសកូន? អេរ! នេះកូននាំអ្នកណាមកជាមួយនិង?»លោកស្រីមីនដែលជាម្តាយបង្កើតរបស់ មីន យ៉ុនគី គាត់បានរត់មកទទួលស្វាគមន៍កូនប្រុសត្រលប់មកពីធ្វើការវិញ ប៉ុន្តែចិញ្ចើមរបស់គាត់ចាប់ផ្តើមជ្រួញចូលគ្នាពេលដែលក្រឡេក
មើលឃើញកូនប្រុសសំណព្វចិត្តបានបីក្មេងប្រុសម្នាក់នៅក្នុងរង្វង់ដៃ មិនដឹងថាយ៉ុនគីទៅដោយក្មេង ប្រុសម្នាក់នេះមកជាមួយពីពេលណានោះទេ។
«ម៉ាក់កុំទាន់និយាយនៅពេលនេះអី ម៉ាក់ជួយហៅគ្រូពេទ្យឲ្យមកផ្ទះយើងឥលូវនេះផង»មនុស្សមាឌធំមិនបានខ្វល់ជាមួយនិងសំនួរដែលម្តាយបានសួរនាយគិតតែពីរបីក្មេងប្រុសដែលនៅក្នុងរង្វង់ដៃ ដើរទៅជិត
បន្ទប់ផ្ទាល់ខ្លួនរបស់នាយទៅវិញដោយមិនភ្លេចនិយាយផ្តែផ្តាំអ្នកម្តាយឲ្យធ្វើតាមសម្តី។
«ចាសបានកូន! នៅចាំអីទៀត?ម៉េចក៏មិននាំគ្នាទៅតាមលោកគ្រូពេទ្យឲ្យលឿនទៅ?»គាត់និយាយស្រួលបួលជាមួយនិងកូនប្រុស ដោយមិនភ្លេចងាក់មកសម្លក់មុខអ្នកបម្រើទាំងនោះចាត់ទុកសម្តីរបស់កូនគាត់ជាខ្យល់មែនទេ? ទើបម្នាក់ៗឈរស្ងៀមរងចាំតែឲ្យគាត់ស្តីបន្ទោសបែបនេះ?
«ចាសលោកស្រី»

🎀ប្លន់បេះដូង អ្នកប្រុសផ្តាច់ការ🎀Where stories live. Discover now