EP86 | យើងព្យាយាមស្លូតដាក់នាង

133 15 1
                                    

"ហ៊ឹម? ហ្គដេស៍មិនដឹងទេ? ឆ្មាគឺអ្នកនាងអេណា"

"ហាស?" ហ្គដេស៍ភ្ញាក់ព្រឺត។ អ៊ីចឹងមានន័យថាឈែស៍ត្រូវអេណាខាំ?

ព្រះជួយ!!

"..." ម៉ៃឌ្រេដ៍ស្ងៀមឈឹងទោះបីជាដឹងថាកូនឆ្មារបស់គេទៅខាំឈែស៍។

បន្តិចក្រោយមក

អេណាបានត្រឡប់មកវិញជាមួយនំមួយស្បោងធំ។ ពេលចេញទៅមុខនាងរីកដូចផ្កា តែពេលមកវិញមុខក្រម៉ូវដូចជិតត្រូវយកទៅប្រហារ។ ពេលមកដល់ក៏ហែកនំញ៉ាំវឹបៗមិនហើបមាត់និយាយអ្វីទៀត។

"យ៉ាងម៉េច?" ម៉ៃឌ្រេដ៍អង្អែលចិញ្ចើមនាងឱ្យឈប់ជ្រួញ។

អេណាងាកទៅឡានមួយទៀតដែលមានឈែស៍នៅក្នុងនោះ។ ភ្នែកនាងកាចណាស់ តែមិនថាកាចយ៉ាងណានៅតែដូចកូនឆ្មាដដែល។

"លោកប្រធានាធិបតី នាងរករឿងអូន" អេណាចង្អុលទៅទីតាំងឡានរបស់ឈែស៍។

"ដូច្នេះនាងក៏ខាំ?" លើកនេះម៉ៃឌ្រេដ៍អង្អែលបបូរមាត់ក្រពុំម្ដង។ នាងញ៉ាំឡើងប្រឡាក់កម្ទិចនំជាប់មាត់។

"អូនមិនបានធ្វើអីនាងទេ អូនគ្រាន់តែរាក់ទាក់តែនាងដូចមានគំនុំនឹងអូន នាងថាអូនពូកែអែបអប ថាអូនជាបញ្ញើរក្អែក នៅថាអូនជាឆ្មាបីសាចទៀត មុខអូនដូចឆ្មាណាស់មែន?!"

"ដូច"

ឌាំង!!

ភ្នំភ្លើងស្រាប់តែឆេះនៅក្នុងចិត្តអេណា នាងក្រហល់ក្រហាយថែមមួយកម្រិតទៀតដោយសារតែពាក្យមួយម៉ាត់។

"លោកប្រធានាធិបតី..."

ម៉ៃឌ្រេដ៍បើកគម្របកំប៉ុងទឹករបស់គេ ហើយហុចឱ្យអេណា។

"ញ៉ាំទឹកពន្លត់ភ្លើងទៅ"

"អ្ហឹកៗ អូនពិតជាខឹងខ្លាំងណាស់" អេណាចង់យំ។ នាងមិនចង់ប៉ះពាល់ឈែស៍លើសពីខាំទេ ខ្លាចនាំបញ្ហាធ្ងន់ធ្ងរដល់ម៉ៃឌ្រេដ៍។ នាងគិតដល់គេខ្លាំងណាស់...

"បើទ្រាំមិនបាន តដៃទៅ"

"ពិតមែនអ្ហេស?" នាងច្រម៉ក់ប្ដូរទឹកមុខភ្លាម។ នាងញញឹមពព្រាយហើយងាកទៅឡាននោះម្ដងទៀត។

"តែកុំលេងខ្លាំងពេក" គេប្រាប់បណ្ដើរអង្អែលក្បាលនាងបណ្ដើរ។

ការចងចាំស្នេហ៍ដ៏ឈឺចាប់Where stories live. Discover now