EP85 | My cat

182 13 1
                                    

"លោកប្រធានាធិបតី តើពួកយើងត្រូវទៅណាទៅ? ហើយទៅធ្វើអី?" អេណាសួរសរុបតែម្ដង។ នាងកាន់ដៃលោកប្រធានាធិបតីយ៉ាងជាប់ដូចខ្លាចគេរត់ចោល។

"ពួកយើងទៅតំបន់អភិរក្សតែម្ដង មានការជួបជុំពិសេសមួយ"

"អ្នកណាចូលរួមខ្លះ?" ម៉ៃឌ្រេដ៍ដឹកដៃនាងឡើងឡើងបណ្ដើរប្រាប់នាងបណ្ដើរ។

"មានមនុស្សមកពីត្រកូលធំៗ ដូចជា ត្រកូលវីស្យារីតូ ស្វៀឌីហ្វីន តាហ្សាហ្សៃ សូហ្វៀន"

"ដូច្នេះ ពួកយើងទៅតំណាងត្រកូលឌីហ្វីនឌ័រ?"

"មែនហើយ"

អេណាខិតទៅជិតអង្គុយឱបដៃគេពេលចូលដល់ក្នុងឡាន។

"តើពេលណាទើបទៅដល់?"

"ប្រហែលជាពាក់កណ្ដាលយប់"

"អូ៎!"

ម៉ៃឌ្រេដ៍អៀងកមើលមុខកូនឆ្មាដោយកែវភ្នែកមុតថ្លា។

"ហេតុអីមើលមុខអូន?"

"នាងសួរច្រើនណាស់"

"មកពីអូនមិនសូវដឹង អេស៎ ម៉េចក៏សុខៗស្រាប់តែឈប់?" អេណាសួរភ្លាមព្រោះឡានស្រាប់តែឈប់។

"ពួកយើងត្រូវចូលម៉ាតដើម្បីទិញអាហារខ្លះ"

"វ៉ាវអូនទៅទិញៗ" គ្រាន់តែឮថាត្រូវចូលម៉ាតអេណារហន់ប្រុងបើកទ្វារចេញទៅភ្លាមតែត្រូវម៉ៃឌ្រេដ៍ចាប់ក្បាលជាប់។

"យកកាតទៅផង" គេហុចកាតខ្មៅឱ្យនាង។

អេណាញញឹមពព្រាយលោទៅថើបថ្ពាល់គេមួយខ្សឺតទើបរត់ប្រុយចេញទៅ។

"អេស៎ កុំរត់" គេចង់ឃាត់ក៏ឃាត់មិនទាន់ដែរ ព្រោះអេណារត់លឿនណាស់។

"ក្មេងនេះ!"

ពេលឃើញទ្វារឡានចំហរ ហ្គដេស៍ក៏មករកម៉ៃឌ្រេដ៍ជជែកលេងបន្តិច។

"អេណាដូចឈែស៍ណាស់ ស្លាក់ស្លើតតែគួរឱ្យស្រលាញ់" ហ្គដេស៍អង្គុយចុះក្បែរម៉ៃឌ្រេដ៍ហើយសម្លឹងមើលទៅនាងច្រម៉ក់ដែលរត់ចេញទៅមុននេះ។

"ពួកនាងគឺជាពុម្ពតែមួយទេ"

"ហ៊ឹស!"

ក្នុងម៉ាត

ការចងចាំស្នេហ៍ដ៏ឈឺចាប់Where stories live. Discover now