EP77+78 | His money is my money

177 19 1
                                    

"អូន... អស៎ មកពីលោកប្រធានាធិបតីខោកក្បាលអូនមុនហ្នឹង ទើបបានជាអូនទៅជាភ្លើបែបនេះ ឃើញទេៗ? គិតអីក៏មិនឃើញដែរ ខួរអូនផ្អាកដំណើរការហើយ"

"..." ម៉ៃឌ្រេដ៍ខឹងឡើងហុយផ្សែងតាមច្រមុះ។ មុននេះគេនិយាយសាច់ការច្បាស់ណាស់ ម៉េចក៏នាងធ្វើឱ្យក្លាយទៅជាសាច់កាប់អ៊ីចឹង?

"លោកប្រធានាធិបតី" នាងក្ដាប់កាតយ៉ាងណែនហើយមើលមុខគេទាំងភ័យ។

"..." ម៉ៃឌ្រេដ៍នៅតែមិនមាត់ គេបែរមុខទៅម្ខាងយកតែផ្កាបណ្ដូលផ្កាឈូកមកផឹកយ៉ាងព្រងើយ។

"លោកប្រធានាធិបតី អូនអាចចាយកាតនេះបានទេ?"

"ហ៊ឹម"

នាងតូចស្ទុះឡើងវឹងទៅចាប់គេថើបថ្ពាល់ទាំងសងខាងហើយចុងក្រោយគឺថ្ងាស់។

"ធ្វើស្អី?"

"ចាំអូនជួយចាយលុយលោកប្រធានាធិបតី" នាងកាន់កាតយកទៅដាក់ក្នុងកាបូបដៃរួចទើបទាញអាវក្រៅធំមកកាន់ទំនងជាត្រូវចេញទៅក្រៅ។

"..." ម៉ៃឌ្រេដ៍ឈ្លីម្រាមដៃតិចៗទាំងមុខស្មឿកៗ។ នាងចាប់ថើបគេស្រស់ៗលែងខ្មាស់អៀនអីអស់ហើយ ពេលនេះគេបែរជាអៀនទៅវិញ។

តែផ្ដាស់មែនហើយ!

នៅជាន់ខាងក្រោម

ម៉ាកដើរសុខៗក៏ត្រូវស្រីរបស់លោកប្រធានាធិបតីចាប់អូសកទាំងរស់។

"អេស៎ អ្នកនាងនាំខ្ញុំទៅណា?"

អេណាស្រាប់តែឈប់ស្ងៀម ព្រោះទើបតែនឹកឃើញអ្វីម្យ៉ាង។

"ត្រូវហើយម៉េចក៏ខ្ញុំជាអ្នកអូសលោក លោកអូសខ្ញុំទើបត្រូវ ឆាប់ឡើងខ្ញុំចង់បានសៀវភៅប្រលោមលោកច្រើនក្បាលខ្លាំងណាស់"

ម៉ាកឃើញនាងស្លន់ចង់បានសៀវភៅបែបនេះក៏មើលជុំវិញសិនមុននឹងឱនសួរ។

"ចង់បានសៀវភៅ ហើយមានលុយទេ?"

"មាន!" អេណាលើកកាតខ្មៅបង្ហាញឡើងជិតស្ទើរតែធ្លុះដល់ភ្នែក ឱ្យគេបានឃើញច្បាស់កម្រិត HD។

"អ្នកប្រុសវេរកាតឱ្យវិញ?" ម៉ាកឡើងចំហរមាត់ ព្រោះលើកមុនអេណាសាងកំហុសធ្ងន់ណាស់ នាងធ្វើឱ្យបាត់កាតស្មើនឹងបាត់លុយមហាសាល សំណាងហើយដែលយកកាតមកវិញបាន។ លើកនេះបែរជាឱ្យទៀត ទំនុកចិត្តលើស្រីសម្បើមណាស់!

ការចងចាំស្នេហ៍ដ៏ឈឺចាប់Where stories live. Discover now