EP57 | Six or Sex?

210 13 2
                                    

"តែពេលនាងឆ្លើយប្រាប់ឆាលីនាងក្លាហានណាស់" ដៃមាំស៊កចូលក្នុងអាវអេណាច្របាច់ភ្នំសាច់ថ្នមៗទុកដាក់របស់លេងរបស់គេ។

"កុំច្របាច់បានទេ? អូន..." នាងចាប់ដៃគេពីក្រៅអាវកុំឱ្យកម្រើកទៀត។

"ឈឺ?" មើលគេសួរចុះ អាសអាភាសណាស់។

"ដូចជាមិនមែនទេ មានអារម្មណ៍ដូច... ប្លែកៗ អាស៎! កុំច្របាច់!"

ម៉ៃឌ្រេដ៍មិនខ្វល់ គេសង្វាត់ច្របាច់សាច់ទ្រូងថែមញ៉ោះអេណាឱ្យស្រែកលេង។

"លោកប្រធានាធិបតី" អេណាត្អូញ បើនៅតែបែបនេះទៀត នឹងមិនដឹងកោរពុកមាត់ឱ្យគេយ៉ាងម៉េចនោះទេ។

"..." ម៉ៃឌ្រេដ៍ឃើញទឹកមុខនាងក្រម៉ូវដូចឆ្មាខឹង ក៏ព្រមពន្លែងឱ្យទ្រូងនាងមានស៊េរីភាពដោយបង្វែរមករុលចូលកាន់ជិតឱ្យនាងកោរពុកមាត់ឱ្យគេវិញ។

"ពុកមាត់លោកប្រធានាធិបតីមិនសូវរឹងប៉ុន្មានទេ តែម៉េចក៏ពេលនោះចាក់អូនឈឺម្ល៉េះ?"

"មកពីសាច់ទ្រូងនាងទន់"

"..." អេណាឡើងរឹងខ្លួន។ ម៉េចក៏គេចូលចិត្តនិយាយត្រង់ៗភ្លឹងបែបនេះម្ល៉េះ? នៅមានស្នាមញញឹមចុងមាត់នោះទៀត។ ព្រះអើយ! គេមានដឹងទេថានាងអៀន?

បន្តិចក្រោយមកអេណាក៏ចាត់ការកោរពុកមាត់លោកប្រធានាធិបតីរួចរាល់។ នាងចុះពីឡាបូយកកន្សែងសើមទៅជ្រលក់ទឹករួចពូតឱ្យច្រោះទឹក ទើបយកមកជូតហ្វូមនៅលើមុខរបស់គេ។

"ឃើញពុកមាត់បែបនេះ អូននឹកឃើញកាលពីប៉ុន្មានឆ្នាំមុន ពេលអូនទើបតែភ្ញាក់ពីគេងជាថ្មីនោះ អូនឃើញលោកប្រធានាធិបតីទុកពុកមាត់ឡើងវែង"

"ឃើញចាស់មែនទេ?"

"មែនហើយ តែពេលលោកប្រធានាធិបតីកោពុកមាត់រួច ប្រាប់គេថាជាកូនសិស្សថ្នាក់វិទ្យាល័យក៏គេជឿដែរ មើលទៅសង្ហារនិងក្មេងខ្លាំងណាស់"

"នាងចូលចិត្តសរសើរមនុស្សប្រុសគ្រប់គ្នាបែបនេះអ្ហេស?"

"អូនសរសើរតែកូនប្រុសនិងលោកប្រធានាធិបតីទេ" អេណាឱបថើបគែមមាត់គេបន្តិច នៅត្រង់កន្លែងដែលទើបតែកោរពុកមាត់រួច។

ការចងចាំស្នេហ៍ដ៏ឈឺចាប់Where stories live. Discover now