រង្វង់ស្នេហ៍តារាឯក✨

254 19 0
                                    

                ភាគ5.គេត្រូវគ្នាវិញហើយ

បន្ទាប់ពីបញ្ចប់ការងាររួចរាល់ក្រុមតារាទាំងអស់ក៏ត្រឡប់ទៅអាគារសម្រាកវិញ។

# អាគារសម្រាកTX1

បន្ទាប់ពីមកពីកម្មវិធីវិញហើយសមាជិកទាំងអស់ក៏បានចូលទៅសម្រាករាងខ្លួនលើកលែងតែជេយ៍ប៉ុណ្ណោះគេបានទៅជួបជាមួយ រូកា ដែរជាអតីតសង្សាររបស់គេ។

នៅក្នុងអាគារពេលប្រែជាស្ងាត់ជ្រងំកាយតូចជុងវុនដើរចេញពីបន្ទប់គេងចុះទៅជាន់ខាងក្រោមរកអ្វីញ៉ាំចម្អែតក្រពះ។

" នេះឯងចុះមករកអីញ៉ាំមែន?"ជុងវុនកំពុងតែរកអីញ៉ាំក៏ភ្ញាក់ព្រឺតក្រោយឮសម្លេងជេយ៍សួរគេ

" ...ឯងមកតាំងពីពេលណា?"ជុងវុន

" គឺមកមិញនេះឯងក៏ឃើញឯងកំពុងរើចានរើឆ្នាំង!!"ជេយ៍និយាយទាំងចង់សើចក្រោយឃើញសភាពរាងតូចដៃម្ខាងកាន់ចានឯដៃម្ខាងទៀតកាន់   ស្លាបព្រាសម្លឹងមកនាយទាំងស្លន់ៗ

" អរ!"ជុងវុនខ្ចិលខ្វល់ច្រើនក៏បែទៅបន្តរកអីញ៉ាំវិញ

" ខ្ញុំបានទិញស៊ុបហិលដែរឯងចូលចិត្តមកផ្ញើរដែរណា.."ជេយ៍និយាយទាំងដើរទៅជិតជុងវុននិងហុចស៊ុបទៅឱ្យគេ

" អរគុណហើយ!!..ហើយឯងនិងនាងយ៉ាងមិចទៅហើយ"ជុងវុនទទួលស៊ុបពីដៃជេយ៍រៀបដាក់ចានបណ្ដើរសួរគេបណ្ដើរ

" ថ្ងៃនេះគេបានគេបានសុំយើងត្រូវគ្នាវិញ!!"ជេយ៍

" ល្អហើយចឹងចុះឯងឆ្លើយយ៉ាងមិច?"មាត់និយាយថាល្អតែចិត្តវិញវាកំពុងតែទប់ទល់និងភាពឈឺចាប់ដែរកំពុងតែប្រណាំគ្នារត់ចូលមករកខ្លួន

" យើងមិនទាន់បានឆ្លើយទេ!!..យើងចង់សួរឯងសិន!!"ជេយ៍

" សួរយើងធ្វើអី?  ក្រែងឯងនៅចាំនាងរហូតមកហើយមិនចឹង? "ជុងវុននិយាយតបទៅជេយ៍ទាំងដៃកំពុងតែរៀបស៊ុបដាក់ចានធ្វើដូចជាមិនខ្វល់យ៉ាងចឹងតែការពិតមកពីនាយមិនហ៊ានបញ្ឈរមុខនិងគេទៅវិញទេ!!

" យើងចង់សួរឯងព្រោះតែឯងជាមិត្តល្អបំផុតរបស់យើង!!"ជេយ៍

" នាងជាក្ដីសុខរបស់ឯង..ឯងសប្បាយចិត្តយើងក៏សប្បាយចិត្តដែរ"ជុងវុនបញ្ឈប់សកម្មភាពបន្តិចមុននិងងាកទៅនិយាយជាមួយជេយ៍

រឿង. រង្វង់ស្នេហ៍តារាឯក✨Where stories live. Discover now