បញ្ចាក់ : រឿងនេះខ្ញុំនិពន្ធឡើងមកដោយលើកយកពាក្យសម្ដីរបស់តួរអង្គរនៅក្នុងជីវិតពិតខ្លះនិងការស្រមើលស្រម៉ៃរបស់ខ្ញុំបូករួមជាមួយបទចម្រៀងខ្លះៗដូចគ្នា ចឹងហើយសរុបមកខ្ញុំសរសេររឿងនេះតាមការស្រមើលស្រម៉ៃរបស់ខ្ញុំប៉ុណ្ណោះអត់មានក្នុងជីវិតពិតទេ!!
ភាគ1. លើសពីមិត្តភាពតែមិនមែនស្នេហាតើអ្នកគិតថាធ្វើជាតារាស្រួលដែរទេ?សម្រាប់ខ្ញុំគឺអត់ទេពួកគេត្រូវរស់ក្រោមក្រសែភ្នែកមនុស្សជាច្រើនបើពួកគេធ្វើបានល្អពួកគេនិងទទួលបានពាក្យសរសើរតែបើពួកគេធ្វើអ្វីខុសមួយទោះជាកំហុសអចេតនាក៏ដោយក៏នៅតែមានមនុស្សមួយចំនួនធំប្រើក្រសែភ្នែកស្អប់ខ្ពើមចំពោះពួកគេដែរ!!
" ជំនួយការចាន់..លោកចាំយកការវិភាគនេះទៅប្រគល់ឱ្យលោកអុីបូផង.."បុគ្គលិកម្នាក់បានយកការវិភាគមកឱ្យរាងតូចមុននិងនិយាយ
" បាទ.."តាមទម្លាប់រាងតូចទទួលឯកសារទាំងញញឹមមុននិងដើរចេញទៅ
ក្រោយការប្រគំតន្ត្រីបានបញ្ចាប់រាងតូចក៏ប្រញ៉ាប់បើកឡានទៅអគារស្នាក់នៅរបស់សមាជិក TX1
" អរ..សួរស្តីបងចាន់..បងមករកបងអុីបូមែនទេ..?" ជុងហ្គុកកំពុងតែរៀនិងដើរចូលបន្ទប់ទៅហើយក៏ក្រឡេកឃើញរាងតូចទើបប្រញ៉ាប់សួររាក់ទាក់
" បាទ..បងយកឯកសារខ្លះមកប្រគល់ឱ្យគេ..ចឹងបងទៅសិនហើយ.." រាងតូចនិយាយហើយក៏ដើរតម្រង់ទៅបន្ទប់អុីបូជុងហ្គុកក៏ចូលទៅបន្ទប់ខ្លួនដូចគ្នា
" មកញ៉ែគ្នាច្បាស់ណាស់..!.."មុនដំបូងក៏ចូលបន្ទប់បិទទ្វារហើយតែមិនអស់ចិត្តក៏បើកទ្វាអើតកមកមើលដំណើរចេញទៅរបស់រាងតូចទៀត
( ចេះដឹងរឿងគេហាប្រូ)អាគារស្នាក់នៅរបស់ក្រុមTX1គឺមាន3ជាន់ជាន់ទី1គឺមានផ្ទះបាយនិងកន្លែងហាត់ប្រាណនិងកន្លែងអង្គុយលេងធម្មតាជាន់ទី2គឺមានបន្ទប់ ជេយ៍ ជេគ ជុងវុន និង នីគី ជាន់ទី3គឺមានបន្ទប់ អុីបូ ហុីសឿង ជុងហ្គុក និង ស៊ុងហ៊ុន ។
តុកៗ..រាងរូចសៀវចាន់ឈរគោះទ្វាបន្ទប់អុីបូទាំងគ្រឺតក្នាញ់គោះជិតបែកដៃអស់ហើយតែគេអត់បើកសោះ!
YOU ARE READING
រឿង. រង្វង់ស្នេហ៍តារាឯក✨
Narrativa generaleជាក្រុមតារាដែរកំពុងតែល្បីខ្លាំងតែពួកគេបែរជាមានទំនាក់ទំនងស្នេហាទៅវិញ ហើយជាមួយប្រុសដូចគ្នាទៀតតើទំនាក់ទំនងស្នេហារបស់ពួកគេទាំង8និងទៅជាយ៉ាងណាតើអ្នកគាំទ្រអាចនិងទទួលយកទំនាក់ទំនងរបស់ពួកគេទេ?ហើយចុះគ្រួសាររបស់ពួកគេវិញអាចទទួលយកទំនាក់ទំនងនេះបានទេ?