ភាគ17. កុំទៅអីបានទេ...
#រសៀល
ថ្ងៃរសៀលមកដល់ជេគនិងសុងហ៊ុនក៏ចេញដំណើរទៅបាត់ឯហុីសឿង នីគី និង ជុងវុន ក៏កំពុងតែរៀបចំអីវ៉ាន់ដូចគ្នា។
#បន្ទប់ជុងវុន
រាងតូចរៀបចំអីវ៉ាន់រួចរាល់ក៏ចេញមកខាងក្រៅឃើញថាជេយ៍កំពុងតែឈរទ្រឹងមុខបន្ទប់គេល្មម រាងតូចមិននិយាយអ្វីក៏ចង់ដើរចេញតែក៏ត្រូវរាងក្រាស់ចាប់ដៃជាប់
" ឯងមានការអី?"ជុងវុន សម្ដីគម្រោះគម្រើយរបស់រាងតូចកាន់តែធ្វើឱ្យជេយ៍ធ្លាក់ទឹកមុខលើសដើម សកម្មភាពរបស់ពួកគេទាំងពីត្រូវបានហុីសឿងមើលឃើញទាំងអស់នាយមកមួយសន្ទុះហើយតែឃើញជេយ៍ឈរចាំរាងតូចមុខបន្ទប់ទើបនាយគេចចូលជ្រុងម្ខាងចាំមើលពួកគេ
" ឯងនៅខឹងនិងយើងមែនទេ?..យើងសុំទោស~~"ជេយ៍ពោលឡើងទាំងអោនមុខចុះមិនហ៊ានសម្លឹងរាងតូចចំឡើយ
" អស់ការហើយមែនទេ?..ចឹងលែងទៅយើងប្រញ៉ាប់!!"ជុងវុនថាហើយក៏ក្រវាសដៃជេយ៍ចេញបម្រុងនិងដើរចេញទៅហើយតែជេយ៍ស្រាប់តែទាញនាយមកអោបជាប់
" កុំទៅអីបានទេ.."ជេយ៍និយាយឡើងទាំងឈ្ងកមុខទៅនិងស្មាររាងតូច..ឯរាងតូចក៏មិនបានរើអ្វីដែរគឺឈរឱ្យគេអោបតាមចិត្ត
" ហេតុអ្វី?"រាងតូច
" យើងមិនចង់ឃើញឯងទៅស្និទ្ធស្នាលនិងអ្នកផ្សេងទេជាពិសេសគឺបងហុី..កុំទៅអីណា"ជេយ៍ ប្រលែងពីការអោបលើកដៃចាប់ស្មាររាងតូចទាំងសងខាងនិយាយទៅគេទាំងសម្លេងស្រាលៗនិងកែវភ្នែកបែបអង្វរតែ...
" ឯងមានសិទ្ធិអីហាមយើងមិនឱ្យទៅស្និទ្ធស្នាលនិងគាត់?"សំណួររបស់រាងតូចធ្វើឲ្យអ្នកដែរបានស្ដាប់ហើយឈឺចិត្តមិនស្ទើរទេ
" ជុងវុន~~"រាងក្រាស់និយាយអ្វីមិនចេញបានត្រឹមហៅឈ្មោះគេតិចៗប៉ុណ្ណោះ..
" ជុងវុនតោះដល់ពេលហើយ"ហុីសឿងឃើញស្ថានការណ៍មិនល្អក៏ប្រញ៉ាប់ចេញមកហៅរាងតូចនិងទាញដៃគេបម្រុងនិងដើរចេញតែជេយ៍ស្រាប់តែចាប់ដៃម្ខាងទៀតរបស់រាងតូចជាប់
" ឯងចង់យ៉ាងមិចជេយ៍?"ជុងវុនសួរឡើងទាំងខឹងបន្តិចដែរគេនេះចង់យ៉ាងមិចឱ្យប្រាកដ?
![](https://img.wattpad.com/cover/370522398-288-k748383.jpg)
YOU ARE READING
រឿង. រង្វង់ស្នេហ៍តារាឯក✨
General Fictionជាក្រុមតារាដែរកំពុងតែល្បីខ្លាំងតែពួកគេបែរជាមានទំនាក់ទំនងស្នេហាទៅវិញ ហើយជាមួយប្រុសដូចគ្នាទៀតតើទំនាក់ទំនងស្នេហារបស់ពួកគេទាំង8និងទៅជាយ៉ាងណាតើអ្នកគាំទ្រអាចនិងទទួលយកទំនាក់ទំនងរបស់ពួកគេទេ?ហើយចុះគ្រួសាររបស់ពួកគេវិញអាចទទួលយកទំនាក់ទំនងនេះបានទេ?