រង្វង់ស្នេហ៍តារាឯក✨

211 27 16
                                    

ភាគ29.ជ្រុលជ្រួស

ប្រាវ!!

"ខ្ញុំប្រាប់ហើយថាខ្ញុំមិនមែនស្រវឹងដល់ថ្នាក់ឆ្កួតមិនដឹងថាខ្លួនឯងនិយាយអីនោះទេ!!"ដោយសារតែមានកំហឹងបូកផ្សំនិងជាតិស្រវឹងដែរនៅក្នុងខ្លួនទើបធ្វើឱ្យរាងតូចវាសរបស់របរដែរនៅលើតុកគៀនគ្រែនោះធ្លាក់បែកខ្ទិច

" យ៉ាង ជុងវុន ឯងធ្វើឆ្កួតស្អីនិង!!"ជេយ៍ឃើញបែបនោះក៏ងាកទៅស្រែកដាក់រាងតូចទាំងកំហឹង

" ខ្ញុំធ្វើស្អីជារឿងរបស់ខ្ញុំឯងគ្មានសិទ្ធិមកចេះដឹងរឿងខ្ញុំនោះទេ!!"ជុងវុនថាហើយក៏ចង់ដើរចេញតែត្រូវរាងក្រាស់ចាប់ដៃជាប់

" ឯងចង់ទៅណាទាំងស្រវឹងបែបនេះ ខ្ញុំមិនឱ្យទៅទេ!"ជេយ៍

" លែងដៃ! ឯងគ្មានសិទ្ធមកចេះដឹងរឿងខ្ញុំទេ!!"រាងតូចប្រឹងរើបម្រះខ្លាំងៗតែនៅតែមិនអាចរបូតចេញពីដៃរាងក្រាស់បានដដែល ឃើញថារាងតូចមិនស្ដាប់ខ្លួនបែបនេះកាន់តែធ្វើឱ្យកំហឹងនៅក្នុងខ្លួននាយកើនឡើងមួយកម្រិតទៀត

" យ៉ាងម៉េចចង់ទៅរកអាម្នាក់នោះហេស!! បែបងប់ងល់និងសម្ដីផ្អែមវាណាស់ហើយមើលទៅ!"ដោយសារតែកំហឹងនិងភ្លើងប្រចណ្ឌទើបនាយបោះសម្ដីដែរមិនបានគិតនេះទៅរាងតូចទាំងមិនបានតាំងចិត្ត

" ខ្ញុំចង់ទៅរកអ្នកណាវាជារឿងខ្ញុំ ឯងត្រឹមតែជាមិត្តមិនមែនឪខ្ញុំទេលែង!!"ជុងវុននៅតែរើមិនឈប់ដដែល ទោះចិត្តកំពុងតែឈឺចាប់ដោយសារសម្ដីរាងក្រាស់ អម្បាញ់មិញក៏ដោយ បើជ្រុលជាគេមើលងាយហើយក៏ចាក់បណ្ដោយតែម្ដងទៅ!

" ខ្ញុំមិនឱ្យទៅ!!"ជេយ៍

" ឯងហាមខ្ញុំបានហេស! លែង!! "ជុងវុន

" យ៉ាង ជុងវុន!!"ជេយ៍អស់ការអត់ធ្មត់ក៏ជ្រុសស្រែកដាក់រាងតូចខ្លាំងៗថែមទាំងច្របាច់ដៃរាងតូចមួយទំហឹងទៀតផង តែកាយវិការនាយទាំងអស់នេះវាលែងជះឥទ្ធិពលលើរាងតូចទៀតហើយ

" យ៉ាងម៉េច!! អឹម!"ដោយសារតែការរឹងទទឹងរបស់រាងតូចមិនឈប់ទើបជេយ៍នាយទម្លាក់បបូរមាត់ទៅបឺតជញ្ជក់បបូរមាត់តូចខ្លាំងៗតាមអារម្មណ៍ដែរខឹងទោះនាយតូចខំប្រឹងរើយ៉ាងណាក៏នាយមិនខ្វល់សំខាន់ពេលនេះកំហឹងបាំងមុខនាយជិតហើយ។

រឿង. រង្វង់ស្នេហ៍តារាឯក✨Where stories live. Discover now