ភាគ14.នាំរឿង!!
# អាគារស្នាក់TX1
បន្ទាប់ពីជុងវុនចេញទៅបាត់នីគីក៏អង្គុយគិតម្នាក់ឯងទាំងអារម្មណ៍ច្របូកច្របល់រកថាមិនត្រូវ!!
" នេះខ្ញុំស្រឡាញ់អ្នកណាឱ្យប្រាកដទៅ?"រាងក្រាស់រអ៊ូងូវៗម្នាក់ឯងទាំងយកដៃឈ្លីក្បាលខ្លាំងៗ
" ទាក់ទងគ្នា2ឆ្នាំហើយមិចក៏ទើបតែប្រច័ណ្ឌ?"នាយក៏មិនយល់ពីខ្លួនឯងដូចគ្នាទាក់ទងគ្នាជាមួយស៊ូននូ2ឆ្នាំហើយតែនាយទើបតែចេះប្រច័ណ្ឌគេទៅវិញ..អង្គុយគិតសុខៗរូបភាពរាងតូចស្និតស្នាលនិងសិស្សប្អូនល្ងាចមិញក៏ហោះចូលក្នុងខួរក្បាលធ្វើឱ្យគេក្ដៅឆេវតែម្ដង
" មិនបានទេត្រូវនិយាយគ្នាឱ្យដឹងរឿង!!!!!"និយាយចប់ក៏ទាញទូរស័ព្ទខលទៅរាងតូចយ៉ាងលឿន
" អាឡូស៊ូននូ!!"គ្រាន់តែគេទទួលភ្លាមនាយក៏ប្រញ៉ាប់និយាយភ្លាមតែម្ដង
" មានការអ្វីមែនទេ?"ប្រព័ន្ធម្ខាងទៀត
" ចេញមកជួបបងនៅខាងក្រៅបន្តិចបានទេបងមានរឿងចង់និយាយជាមួយអូន"នាយក្រាស់និយាយទាំងសម្លេងស្រទន់
" មានការអីនិយាយតាមទូរស័ព្ទមកខ្ញុំមិនទំនេរទេ!"រាងតូច
" គឺ...គឺបងចង់និយាយរឿងល្ងាចមិញ"
" យ៉ាងមិច?"
" មិចក៏អូនទៅស្និទ្ធស្នាលនិងជីហុយជីវ៉ាន់ស៊ុយស្អីគេនិងម្លេះបងមិនចូលចិត្តទេ?"
" គេមានឈ្មោះរបស់គេលោកហៅគេឱ្យត្រូវផង..ហើយមួយទៀតខ្ញុំស្និទ្ធស្នាលនិងអ្នកណាជារឿងរបស់ខ្ញុំទេមិនចឹង?"
" តែអូនជាសង្សារបង!"
" សង្សារ?..ក្រែងពួកយើងបែកគ្នាហើយមិនចឹង?..បានហើយខ្ញុំរវល់!"រាងតូចនិយាយហើយក៏ចុចបិទបាត់រកតែរាងក្រាស់ឃាត់មិនទាន់
" បែកគ្នា?..នេះ..នេះគេពិតជាចង់បែកជាមួយខ្ញុំមែនហេស?..អត់ទេមិនបែកទេ.."នីគីឮហើយនៅមិនសុខដើរឆ្លេរឆ្លាពេញបន្ទប់ព្យាយាមខលទៅស៊ូននូម្ដងហើយម្ដងទៀតតែគេមិនព្រមទទួលសោះ
#ផ្ទះស៊ូននូ
ក្រឡេកមកមើលកម្លោះតូចវិញក្រោយពីបិទទូរស័ព្ទហើយក៏ផ្ដួលខ្លួនទៅលើពួកមួយទំហឹងទាំងនឿយហត់!!
YOU ARE READING
រឿង. រង្វង់ស្នេហ៍តារាឯក✨
General Fictionជាក្រុមតារាដែរកំពុងតែល្បីខ្លាំងតែពួកគេបែរជាមានទំនាក់ទំនងស្នេហាទៅវិញ ហើយជាមួយប្រុសដូចគ្នាទៀតតើទំនាក់ទំនងស្នេហារបស់ពួកគេទាំង8និងទៅជាយ៉ាងណាតើអ្នកគាំទ្រអាចនិងទទួលយកទំនាក់ទំនងរបស់ពួកគេទេ?ហើយចុះគ្រួសាររបស់ពួកគេវិញអាចទទួលយកទំនាក់ទំនងនេះបានទេ?