រង្វង់ស្នេហ៍តារាឯក✨

225 22 2
                                    

ភាគ22.បងស្រឡាញ់អូន

" ជុងវុន "រាងក្រាស់ពោលហៅរាងតូចដោយសម្លេងស្រាលៗទៅញញឹម

"......"គ្មានការឆ្លើយតបរាងតូចគ្រាន់តែងាកទៅមើលមុខគេបន្តិចក៏ងាកមកក្រងផ្កាបន្ត ឃើញបែបនោះជេយ៍ក៏អន់ចិត្តបន្តិចដែរតែក៏ប្រឹងធ្វើចិត្តធ្ងន់ដាក់ខ្លួនអង្គុយក្បែររាងតូច

" ឯងឃ្លានដែរទេ ខ្ញុំបានធ្វើម្ហូបរួចហើយ"ជេយ៍

" ....."នៅតែគ្មានសម្លេងឆ្លើយតបដដែលរាងតូចជុងវុននៅតែបន្តក្រងផ្កាហាក់ដូចជាមិនបានឮសម្ដីរាងក្រាស់យ៉ាងចឹង

រុីកៗ ភ្លាមៗសម្លេងទូរស័ព្ទរោទ៍ឡើងទើបជេយ៍ក៏ដកមកមើលឯរាងតូចប្រញ៉ាប់ងាកទៅមើលដូចគ្នាឃើញថា ទូរស័ព្ទដែរជេយ៍កំពុងតែកាន់ជារបស់ខ្លួន

" ឱ្យទូរស័ព្ទមកខ្ញុំ!"ជុងវុននិយាយទាំងលូកដៃទៅយកទូរស័ព្ទពីជេយ៍តែក៏ត្រូវជេយ៍គេចចេញ

" មិនឱ្យទេ"ជេយ៍ក្រោកឈរតបទៅរាងតូចវិញទាំងចុចបិទទូរស័ព្ទនោះព្រោះអ្នកដែរខលមកគឺជាហុីសឿង

" ខ្ញុំប្រាប់ថាឱ្យទូរស័ព្ទមកខ្ញុំវិញមានឮទេ!!"រាងតូចទ្រាំមិនបានក៏ស្រែកដាក់រាងក្រាស់ខ្លាំងៗ

" ខ្ញុំមិនឱ្យទេ"ជេយ៍នៅតែមិនព្រមឱ្យទូរស័ព្ទទៅរាងតូចដដែល ឯរាងតូចឃើញបែបនោះក៏ចូលទៅដណ្ដើមទូរស័ព្ទពីរាងក្រាស់

" ន៎ែ!"ដោយសារតែការប្រទានប្រតប់គ្នាទើបធ្វើឱ្យរាងក្រាសរបូតដៃធ្លាក់ទូរស័ព្ទទៅក្នុងទឹកបឹងនោះបាត់ ឯរាងតូចក៏ចង់ចុះទៅរកទូរស័ព្ទខ្លួនវិញដែរតែមិនអាចព្រោះថាទឹកមើលទៅជ្រៅណាស់ហើយចុះទៅក៏មិនប្រាកដថារកឃើញដែរ!

"....."រាងតូចមិនមាត់ក្ដាប់ដៃយ៉ាងណែនទឹកភ្នែកក៏ចាប់ផ្ដើមរលីងរលោង គេងាកទៅមើលរាងក្រាស់បន្តិចក៏ដើរចេញតែត្រូវរាងក្រាស់តាមឃាត់

" ជុងវុនស្ដាប់យើងនិយាយសិនទៅ"រាងក្រាស់រត់ទៅចាប់ដៃរាងតូចតែត្រូវគេវាសចេញ

" ចេញទៅ!"

" ជុងវុនខ្ញុំគ្មានចេតនាទេ"ជេយ៍នៅតែព្យាយាមចាប់រាងតូចឱ្យស្ដាប់ខ្លួនតែរាងតូចនៅតែរើមិនឈប់

រឿង. រង្វង់ស្នេហ៍តារាឯក✨Where stories live. Discover now