រង្វង់ស្នេហ៍តារាឯក✨

235 19 5
                                    

ភាគ21. ព័ត៌មាន

#ក្រឡេកមករាងក្រាស់អុីបូវិញ

" អូនថាមិច?"អុីបូ

" នេះបងមិនដឹងមែនឬ? ព័ត៌មានគេចុះស្ទើរតែគ្រប់ ប៉ុស្តិ៍ទៅហើយណា!"រាងតូចសៀវចាប់ក៏ស្រែកថាឱ្យអ្នកជាសង្សារតាមទូរស័ព្ទទាំងខឹងតិចៗដែរនេះគេមិនដឹងរឿងអីសោះមែនទេ? ថាហើយរាងតូចក៏ផ្ញើរព័ត៌មាននោះឱ្យរាងក្រាស់មើល

អត្ថបទព័ត៌មាននោះបានសរសេរថារាងក្រាស់អុីបូបានបណ្ដើរមិត្តស្រីទិញរបស់របរក្នុងផ្សារទំនើបធំមួយហើយក៏សរសេរបន្ថែមថាអាចនិងមានដំណឹងល្អឆាប់ៗក៏ថាបាន! ព្រោះមនុស្សស្រីម្នាក់នេះគឺ ជុង អាយ៉ុន កូនស្រីតែម្នាក់របស់ត្រកូល ជុង ដែរជាត្រកូល អភិជនជួរមុខរបស់ប្រទេសកូរ៉េផងដែរ!

" ..តែបងនិងអាយ៉ុនមិនមែនបែបនិងទេ.. នាងពឹងបងឱ្យទៅជួយរើសកាដូតែប៉ុណ្ណោះ បងមិនដឹងពិតមែនថាអ្នកកាសែតថតបាន បងស្បថថាបងទុកនាងត្រឹមប្អូនស្រីប៉ុណ្ណោះ" អុីបូអានព័ត៌មាននោះហើយក៏ប្រញ៉ាប់បដិសេធយ៉ាងលឿនព្រោះនាយមិនបានគិតអ្វីលើអាយ៉ុនលើសពីប្អូនពិតមែន

" ខ្ញុំជឿបងតែអ្នកផ្សេងគេមិនគិតបែបនិងទេ"

" បងនិងចេញបកស្រាយ"អុីបូ

" មិនបាច់ទេក្រុមហ៊ុនថាគ្មានមតិវាយប្រហារបែបនេះឱ្យវាស្ងប់ត្រឹមនិងចុះ"រាងតូចនិយាយទៅរាងក្រាស់ទាំងធម្មតាប៉ុន្តែក្នុងចិត្តក៏លួចអន់ចិត្តបន្តិចដែរ

" ហុឺយ ក៏បានតែអូនមិនខឹងបងទេមែនទេ?"អុីបូ

" អត់អីទេអូនយល់"រាងតូចតបទៅរាងក្រាស់ទាំងញញឹមថើរៗទាំងដែរទឹកភ្នែកកំពុងតែរលីងរលោងហើយ សំណាងហើយដែរនិយាយគ្នាតាមទូរស័ព្ទបើនិយាយចំពោះមុខនាយប្រហែលជាយំបាត់ទៅហើយ។

#ផ្ទះហុីសឿង

រាងក្រាស់ហុីសឿងដើរមកផ្ទះវិញទាំងសប្បាយចិត្តមិនដឹងថានាយទៅនិយាយអ្វីជាមួយ យ៉ុនជេ មកទេទើបសប្បាយចិត្តយ៉ាងនេះ!

" អេ..មិចក៏ទ្វាររបងបើកចោល?"គ្រាន់តែដើរមកដល់មុខផ្ទះភ្លាមចម្ងល់ក៏ហោះពេញក្បាលតែម្ដង ឡានជេយ៍មិនបានចតនៅទីនេះទេបញ្ជាក់ថាគេមិនបាននៅទីនេះទេចុះអ្នកណាគេអីក៏ទំនេរម្លេះមកបើកទ្វាររបងចោលតិចចោរចូលប្លន់ផ្ទះរត់ទៅបាត់អត់អីនៅទាំងអស់គ្នា! ដោយមិនខ្វល់ច្រើនរាងក្រាស់ក៏ដើរចូលទៅនិងបិទទ្វាររបងវិញយ៉ាងមានរបៀបមុននិងដើរចូលទៅក្នុងផ្ទះតែក៏ត្រូវភ្ញាក់និងនីគីដែរអង្គុយចាំនាយលើសាឡុង។

រឿង. រង្វង់ស្នេហ៍តារាឯក✨Where stories live. Discover now