ភាគ25.អតីតកាល
#ក្រឡេកមកយ៉ុនជេវិញ
បន្ទាប់ពីនាងបានមកដល់កន្លែងស្នាក់ភ្លាមនាងក៏ទម្លាក់ខ្លួនទៅលើពូកមួយទំហឹងទាំងភាពហត់នឿយ។
" តើខ្ញុំត្រូវប្រឈមមុខនិងរឿងទាំងអស់នេះទៀតហើយមែនទេ?"នាងតូចជេយ៉ុនគេងលើគ្រែសម្លឹងទៅពិដានទាំងទឹកមុខស្រពោន តើពេលណាទើបនាងអាចចេញផុតពីរឿងដ៏រញ៉េរញ៉ៃមួយនេះទៅឬក៏ត្រូវឱ្យនាងមកប្រឈមមុខនិងវាមួយជីវិត?
" បើខ្ញុំផ្ដល់ឱកាសឱ្យបង តើបងអាចនិងធ្វើឱ្យខ្ញុំខកចិត្តម្ដងទៀតទេ ហុីសឿង ព្រោះបងមិនដែរជឿខ្ញុំម្ដងណាឡើយ "នាងតូចពោលឡើងតិចៗស្រប់ពេលទឹកភ្នែកមួយតំណក់ហូរកាត់កន្ទុយភ្នែករបស់នាង អតីតកាលដែរនាងខំបំភ្លេចវាក៏ផុសឡើងម្ដងទៀតទាំងមិនបានព្រាងទុក។
#អតីតកាល
តឹប..តឹប..តឹប..សម្លេងសម្រិបជើងមនុស្សប្រហែង2_3នាក់ដើរសម្ដៅទៅបន្ទប់សណ្ឋាគារមួយកន្លែងទាំងប្រញ៉ាប់ប្រញ៉ាល។ពួកគេបើកទ្វារចូលទាំងកម្រោលក៏ឃើញថាមានមនុស្សប្រុស3នាក់និងនារីម្នាក់កំពុងតែរៀបនិងបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាទាំងមិនបានឃើញពីអ្នកដែរបើកទ្វារចូលមកឡើយ។
" ផាក់ យ៉ុនជេ!!"រាងក្រាស់ហុីសឿងស្រែកឡើងទាំងកំហឹងពេញខ្លួនព្រោះឃើញមនុស្សស្រីដែរខ្លួនស្រឡាញ់ទៅថើបគ្នាជាមួយនិងបុរសផ្សេងនៅចំពោះមុខឯសភាពខោអាវក៏រញ៉េរញ៉ៃថែមទៀតផង។សម្លេងស្រែករបស់ហុីសឿងធ្វើឱ្យអ្នកដែរកំពុងតែនៅលើគ្រែនោះបញ្ឈប់សកម្មភាពនិងងាកមកមើលនាយគ្រប់គ្នា។
" ប៉ា! ម៉ាក់! ហុីសឿង! មិនមែនដូចអ្នកទាំងអស់គ្នាគិតទេស្ដាប់ខ្ញុំសិនទៅ ហ្ហឹក"នាងតូចគ្រាន់តែងាក់ឃើញអ្នកដែរចូលមកជាអ្នកណាភ្លាមក៏ច្រានប្រុសនោះចេញមួយទំហឹងហើយប្រុសៗទាំងនោះក៏ប្រញ៉ាប់ចេញទៅ ឯនាងតូចក៏ប្រញ៉ាប់រត់ទៅរករាងក្រាស់ដើម្បីបកស្រាយ តែភ្លាមៗក៏ ផាច់! ផ្ទៃមុខរបស់នាងតូចត្រូវងាកទៅម្ខាងមួយទំហឹងដោយស្នាដៃរបស់ប៉ានាង។
" នាងកូនចង្រៃ ហេតុអ្វីបានជាឯងមកធ្វើចរិកថោកទាបបែបនេះទៅកើត!!"លោកផាក់ហាស្ដីទៅកូនទាំងក្នុងទ្រូងឈឺចាប់ពេកក្រៃមិនគួរណានាងហ៊ានមកធ្វើបែបនេះទេ
YOU ARE READING
រឿង. រង្វង់ស្នេហ៍តារាឯក✨
قصص عامةជាក្រុមតារាដែរកំពុងតែល្បីខ្លាំងតែពួកគេបែរជាមានទំនាក់ទំនងស្នេហាទៅវិញ ហើយជាមួយប្រុសដូចគ្នាទៀតតើទំនាក់ទំនងស្នេហារបស់ពួកគេទាំង8និងទៅជាយ៉ាងណាតើអ្នកគាំទ្រអាចនិងទទួលយកទំនាក់ទំនងរបស់ពួកគេទេ?ហើយចុះគ្រួសាររបស់ពួកគេវិញអាចទទួលយកទំនាក់ទំនងនេះបានទេ?