ភាគ30.ប្រវត្តិ
ពាក្យស្រលាញ់វាមានន័យខ្លាំងណាស់សម្រាប់ខ្ញុំមុននិងដាក់ចិត្តស្រឡាញ់លើអ្នកណាម្នាក់ខ្ញុំប្រាដកក្នុងចិត្តណាស់ថាខ្ញុំស្រឡាញ់គេពិតមែនហើយវាជាក្ដីស្រឡាញ់ុមួយដែរមិនអាចកាត់ថ្លៃបាន ខ្ញុំអាចធ្វើគ្រប់យ៉ាងឱ្យតែគេចង់បានខ្ញុំមិនខ្វល់ថាវាលំបាកយ៉ាងណានោះទេ! តែពេលនេះខ្ញុំយល់ច្បាស់ហើយ ទោះបីជាខ្ញុំខំដល់ស្លាប់ក៏វាគ្មានបានការអ្វីដែរព្រោះតែគេមានម្ចាស់បេះដូងរួចទៅហើយ។
" ល្មមហើយ ឯងគួរតែឈប់ឆ្កួតបានហើយយ៉ាងជុងវុន ហ្ហឹក"ថាហើយរាងតូចក៏ចូលទៅសម្អាតខ្លួន
នៅក្នុងបន្ទប់ទឹកកាយតូចទម្លាក់ខ្លួនអង្គុយចុះអោបក្បាលជង្គង់យំសស្រាក់ក្រោមតំណក់ទឹកផ្កាឈូកដែរកំពុងតែហូរ
" ហ្ហឹកៗ ខ្ញុំមិនគួរទៅស្រឡាញ់មនុស្សអាត្មានិយមដូចជាឯងតាំងពីដំបូង ជេយ៍ ហ្ហឹក គ្រប់យ៉ាងវាជាកំហុសខ្ញុំ ខ្ញុំជាអ្នកខុសព្រោះខ្ញុំជាអ្នកផ្ដើម ហ្ហឹកៗ បើដឹងមានថ្ងៃនេះខ្ញុំមិនចង់ស្គាល់ឯងឡើយ ហ្ហឹក ខ្ញុំនិងមិនស្រឡាញ់ឯងទេ ខ្ញុំក៏មិនត្រូវឈឺចាប់និងរឿងឆ្កួតឡប់ទាំងនេះដែរ ហ្ហឹកៗ "កាយតូចល្អិតបានត្រឹមតែយំបន្ទោសខ្លួនឯង បើដឹងតាំងពីដំបូងថាមានរឿងបែបនេះតើវានិងល្អយ៉ាងណាគេក៏មិនត្រូវមកឈឺចាប់បែបនេះដែរ ស្រឡាញ់គេស្មើរជីវិតស្រឡាញ់គេខ្លាំងពេកចុងក្រោយគេបែកជាយកវាជាល្បែងកំដរចិត្តគេទៅវិញ!
បើដឹងមានថ្ងៃនេះអូនមិនចង់ស្គាល់បងឡើយ....
#ក្រឡេកមកខាងក្រោមវិញបន្ទាប់ពីជេយ៍ចុះមកដល់ខាងក្រោមក៏ទៅជួបជាមួយហុីសឿង ជុងហ្គុក និងនីគីដែរកំពុងអង្គុយមើលទូរទស្សន៍ទើបនាយដើរចូលទៅអង្គុយ ពិភាក្សាគ្នារឿង អាល់ប៊ុមថ្មី ដែរត្រៀមចេញនៅកន្លះខែក្រោយ។
" ឯងយ៉ាងម៉េចនិងជេយ៍មើលទៅដូចគ្មានអារម្មណ៍ក្នុងខ្លួនសោះ?"ក្រោយពីនិយាយគ្នាអស់មួយសន្ទុះហុីសឿងក៏ចាប់អារម្មណ៍ថាជេយ៍ដូចជាគ្មានអារម្មណ៍ក្នុងខ្លួនទើបប្រញ៉ាប់សួរឡើងចង់ដឹងថាគម្រោងអតីតសង្សារនាយបានការយ៉ាងម៉េចខ្លះ!
(កំហុសគ្រប់យ៉ាងមកពីចែយ៉ុនជេ😌"
YOU ARE READING
រឿង. រង្វង់ស្នេហ៍តារាឯក✨
General Fictionជាក្រុមតារាដែរកំពុងតែល្បីខ្លាំងតែពួកគេបែរជាមានទំនាក់ទំនងស្នេហាទៅវិញ ហើយជាមួយប្រុសដូចគ្នាទៀតតើទំនាក់ទំនងស្នេហារបស់ពួកគេទាំង8និងទៅជាយ៉ាងណាតើអ្នកគាំទ្រអាចនិងទទួលយកទំនាក់ទំនងរបស់ពួកគេទេ?ហើយចុះគ្រួសាររបស់ពួកគេវិញអាចទទួលយកទំនាក់ទំនងនេះបានទេ?