ភាគ18.នំខេត
#ជេគហ៊ុន
ជេគនិងសុងហ៊ុនធ្វើដំណើរពេញមួយថ្ងៃទីបំផុតពួកគេបានមកដល់ផ្ទះរបស់សុងហ៊ុនហើយនៅម៉ោង8យប់..
" ផ្ទះឯងស្ងាត់ម្ល៉េះ?"ជេគ..និយាយសួរទៅរាងក្រាស់ព្រោះគេធ្លាប់មកម្ដងហើយតែមិនស្ងាត់បែបនេះទេ
" គឺអត់មានអ្នកនៅនិងហើយ"សុងហ៊ុនឆ្លើយតបទៅជេគយ៉ាងរំភើយខុសពីជេគដែរឮហើយគាំងស្ញេញ
" អត់អ្នកនៅ?"ជេគ
" និងហើយប៉ាម៉ាកយើងទៅលេងអ្នកមីងយើងនៅស្រុកក្រៅកាលពីម្សិលមិញ1អាទិត្យទៀតទើបមក"សុងហ៊ុននិយាយបណ្ដើររើអីវ៉ាន់ចុះពីឡានបណ្ដើរ
" ....?"
"..អឺណា..យើងទទួលស្គាល់ថាយើងបោកឯងតែយើងចង់នៅជាមួយឯងតែ2នាក់ទើបមិនប្រាប់ខ្លាចឯងមិនមក"សុងហ៊ុនឃើញថាជេគមិនមាត់ខ្លួនក៏ដឹងខុសភ្លាមព្រោះប្រាប់ជេគថានាំមកលេងប៉ាម៉ាក់តែនេះគេបោកសុទ្ធ
".....!"ជេគមិនមាត់ដដែល
" ជេគហាយើងសុំទោសណា..ណាៗសំណព្វចិត្តកុំខឹងអី"សុងហ៊ុននិយាយទាំងចាប់ដៃជេគក្រវីទៅមកដូចកូនក្មេង
" អរៗ..ក៏បាន!!"ជេគមិនដាច់ចិត្តក៏ព្រមឈប់ខឹងអ្នកណាទៅដាច់ចិត្តកើតនោះបើសង្ហារម្លឹងៗ
" ស្រឡាញ់ឯងជាងគេ..ជុប"រាងក្រាស់សប្បាយចិត្តពេកក៏ទាញគេមកថើបថ្ងាស់មួយខ្សឺតធ្វើឱ្យអ្នកដែរត្រូវគេថើបនោះអៀនឡើងលែងកម្រើកហើយ
" តោះចូលទៅ"សុងហ៊ុនឃើញថាគេអៀនក៏ប្រញ៉ាប់កាន់ដៃគេចូលទៅក្នុងផ្ទះដោយនាយជាអ្នកកាន់អីវ៉ាន់..
បន្ទាប់ពីរៀបចំកន្លែងគេងរួចរាល់រាងតូចក៏ចូលទៅសម្អាតខ្លួនឯរាងក្រាស់ក៏ទៅធ្វើម្ហូប...បន្ទាប់ពីងូតទឹករួចរាល់រាងតូចក៏ចុះមកខាងក្រោមរករាងក្រាស់តែបែរជាមិនឃើញគឺឃើញតែម្ហូបដែររៀបចំទុកលើតុក
" សុងហ៊ុនហា..ហ៊ុន..ទៅណាបាត់ហើយ?"ដោយរកក្នុងផ្ទះមិនឃើញរាងតូចក៏ចេញមករកនៅខាងក្រៅ
" សុងហ៊ុន...នេះមេឃរកភ្លៀងហើយគេទៅណាចេះ.."រាងតូចនិយាយទាំងសម្លឹងទៅមើលមេឃដែរខ្មៅងងឹតមានលាយលំនិងផ្គររន្ទះខ្លាំងទៀតផងឯខ្យល់ក៏បក់ខ្លាំងៗទៀត..ផាំងៗ សម្លេងរន្ទះ
![](https://img.wattpad.com/cover/370522398-288-k748383.jpg)
YOU ARE READING
រឿង. រង្វង់ស្នេហ៍តារាឯក✨
General Fictionជាក្រុមតារាដែរកំពុងតែល្បីខ្លាំងតែពួកគេបែរជាមានទំនាក់ទំនងស្នេហាទៅវិញ ហើយជាមួយប្រុសដូចគ្នាទៀតតើទំនាក់ទំនងស្នេហារបស់ពួកគេទាំង8និងទៅជាយ៉ាងណាតើអ្នកគាំទ្រអាចនិងទទួលយកទំនាក់ទំនងរបស់ពួកគេទេ?ហើយចុះគ្រួសាររបស់ពួកគេវិញអាចទទួលយកទំនាក់ទំនងនេះបានទេ?