រង្វង់ស្នេហ៍តារាឯក✨

259 15 0
                                    

ភាគ2.ច្រណែន

រាងក្រាស់ហុីសឿងនៅកំដរកាយតូចរហូតដល់គេគេងលក់ទើបបីគេចេញទៅបន្ទប់គេវិញ!!

" បងហុីសឿងមានរឿងអី?..បងនិងបងជុងវុន....?"ជុងហ្គុកបើកទ្វាចេញមកក៏ជួបនិងហុីសឿងដែរដើរមកដល់មុនបន្ទប់គេល្មម

" ឯងគិតអី?..គេមើលរឿងដល់គេងលក់ទើបបងនាំគេទៅបន្ទប់វិញ!..គិតតែឯងទៅតែងខ្លួនសង្ហារយ៉ាងនេះទៅដេតហេស?"ហុីសឿងដោយមិនចង់ឱ្យប្អូនដេញដោលច្រើនក៏ចាប់កំហុសគេមុនតែម្ដង

" អឺគឺ...ហៃយ៉ាខ្ញុំនិយាយយ៉ាងមិចទៅ..មិនមែនទៅដេតទេតែក៏ចង់ទៅដេតជាមួយគេដែរ!!"ជុងហ្គុកនិយាយទាំងមុខស្អុយ

" ជាមួយអ្នកណា?"ហុីសឿង

" គឺបង ថេយ៉ុន គាត់ផ្លាស់មកបង្រៀននៅសេអ៊ូលនេះទើបគាត់បបួលខ្ញុំទៅញ៉ាំអី!"ទឹកមុខដែរស្អុយរបស់ជុងហ្គុកក៏ប្រែជាស្រស់ភ្លាមៗក្រោយរំឮកដល់ថេយ៉ុន

" បងចាំហើយឯងតែងរំឮកពីគេរហូត..ជុងហ្គុកហា..បើឯងស្រឡាញ់គេគួរតែប្រញ៉ាប់សារភាពទៅប្រយ័ត្នមានគេលួចបាត់!"ហុីសឿងនិយាយហើយក៏ដើរចេញបាត់ទុកឱ្យជុងហ្គុកឈរគិតម្នាក់ឯងបន្តិចទើបប្រញ៉ាប់ចេញទៅ

" បងគួរតែធ្វើឱ្យនាងលែងហ៊ានបង្ហាញមុខតាំងពីលើកនោះមកម្លេះ..បើបងមិនចិត្តទន់ឯងក៏មិនឈឺយ៉ាងនេះដែរ!!"មកដល់បន្ទប់ជុងវុន ហុីសឿងដាក់កាយតូចចុះថ្នមបំផុតរៀបចំឱ្យគេគេងត្រឹមត្រូវក៏អង្អែលក្បាលគេថ្នមៗ

" សុបិនល្អណា"ហុីសឿងនិយាយហើយក៏ចេញទៅវិញបាត់ទុកឱ្យកាយល្អិតគេងលក់ម្នាក់ឯងក្នុងបន្ទប់។

# ហាងមួយកន្លែង

រាងក្រាស់ជុងហ្គុកដើរចូលហាងមួយកន្លែងទាំងបិទមុខជិតបើមិនចឹងទេផ្ទុះព័ត៌មានថានាយមកដេតជាមួយអ្នកណាមិនខានមកតែម្នាក់ឯងបែបនេះទៀតគឺកាន់តែជាមុខសញ្ញា!!

" បងថេយ៉ុន!!"រាងក្រាស់បើទ្វាចូលទៅបន្ទប់VIPមួយដែរអ្នកជាបងរៀបចំរួចជាស្រេចគ្រាន់តែឃើញថេយ៉ុនភ្លាមជុងហ្គុកក៏រត់ទៅអោបគេតែម្ដង

" ខ្ញុំនឹកបងណាស់"ជុងហ្គុក

" បងក៏នឹកឯងដូចគ្នា..ទម្រាំបានជួបឯងម្ដងៗវេតនាណាស់!"ថេយ៉ុនក៏អោបប្អូនតបវិញទាំងសប្បាយចិត្ត

រឿង. រង្វង់ស្នេហ៍តារាឯក✨Where stories live. Discover now