រង្វង់ស្នេហ៍តារាឯក✨

183 21 10
                                    

ភាគ28.ស្រវឹង!

" សួស្តីជេយ៍ខានជួបគ្នាយូរហើយ"គ្រាន់តែរាងក្រាស់ជេយ៍ចូលមកដល់ខាងក្នុងភ្លាមក៏មានសម្លេងមួយដែរជេយ៍ធ្លាប់ស្គាល់និយាយស្វាគមន៍គេតែម្ដង

" ជុន ជីសុន!!"រាងក្រាស់ពោលឡើងទាំងភ្ញាក់ផ្អើលព្រោះវត្តមានអតីតសត្រូវស្នេហាមកនៅក្នុងខុនដូបងស្រីខ្លួន

" ខ្ញុំគិតថាឯងភ្លេចខ្ញុំបាត់ហើយតើ"ជីសុន និយាយទាំងញញឹមស្រស់តែជេយ៍គេគ្មានអារម្មណ៍មកញញឹមជាមួយគេទេ
( ជីសុននិងជេយ៍ជាមិត្តរួមថ្នាក់និងគ្នាកាលពីរៀនទី10កាលនោះពួកគេនៅក្មេងណាស់តែបែរជាចេះមានស្នេហាហើយក៏ស្រឡាញ់មនុស្សស្រីតែម្នាក់ទៀតគឺ រូកា ទើបធ្វើឱ្យពួកគេទាំង2កាច់កុងគ្នារហូតតែតាំងពីជេយ៍ចូលសិល្បៈមកក៏មិនដែរបានជួបគ្នាទៀតដែរហើយណាមួយជេយ៍ក៏បាន រូកា ជាសង្សារហើយទើបមិនសូវខ្វល់។)

"តោះទៅអង្គុយទៅ"យ៉ុនជេឃើញប្អូនមួម៉ៅបែបនេះក៏លួចសើចបន្តិចមុននិងនាំពួកគេទៅអង្គុយវិញ បន្ទាប់ពីរួចរាល់ពួកគេក៏នាំគ្នាជប់លៀងយ៉ាងសប្បាយម្នាក់ៗឡើងស្រវឹងទៅហើយខុសអីតែជេយ៍ម្នាក់ដែរគិតតែអង្គុយសម្លក់ ជីសុនដែរព្យាយាមចូលក្បែរស្និទ្ធស្នាលនិងជុងវុននោះមិនឈប់

" ខ្ញុំសុំទៅមុនហើយសិនហើយ តោះជុងវុន"ថាហើយជេយ៍ក៏ក្រោយឈរទាញដៃជុងវុនទៅតាមខ្លួនតែនាយតូចមិនព្រមព្រោះពេលនេះគេរៀងស្រឹងខ្លាំងដែរហើយណាមួយកំពុងតែសប្បាយមកចង់នាំទៅផ្ទះអីណា សាំ!

" ជេយ៍ខ្ញុំអត់ទៅទេ!!!"រាងតូចស្រែកយ៉ៃតោងសាឡុងជាប់ដូចកូនក្មេងធ្វើឱ្យអ្នកដែរឃើញហើយអត់ក្នាញ់មិនបានទេ

" ឯងស្រវឹងហើយទៅវិញ"រាងក្រាស់នៅតែទាញរាងតូចមិនឈប់តែគេនោះតោងស្អិតដូចតុកកែយ៉ាងចឹងមិនព្រមលែងសោះ

" ផឹកមិនទាន់ឆ្អែតផងប្រញ៉ាប់ម្លេះ អត់ទៅទេ ថាអត់ទៅគឺអត់ទៅហើយ!"រាងតូចនៅតែតោងជាប់មិនលែងឯអ្នកផ្សេងទៀតក៏នាំគ្នាលួចសើចនិងចរិកក្មេងរបស់គេ នេះគេស្រវឹងឡើងវ៉ល់ហើយ

" ជុងវុន!"ជេយ៍អត់ក្នាញ់មិនបានក៏សង្កត់សម្លេងហៅឈ្មោះនាយតូចតែបានយ៉ុនជេនាងនិយាយកាត់មុន

រឿង. រង្វង់ស្នេហ៍តារាឯក✨Where stories live. Discover now