ភាគ9.ស្រែកគំហក
# ម៉ោង8យប់
បន្ទាប់ពីសន្លប់អស់ជាង6ម៉ោងរាងតូចជុងវុនក៏កម្រើកត្របកភ្នែកតិចៗមុននិងបើកឡើងសម្លឹងមើលក្នុងបរិវេណនៃបន្ទប់!
" បងហុីសឿង~~"សម្លេងឆ្មាតូចបន្លឺឡើងហៅអ្នកជាបងតិចៗក្រោយបើកភ្នែកមកឃើញគេកំពុងតែអង្គុយក្បែរខ្លួនទាំងងក់ៗរកដេកម្ដងៗទៅហើយ!
" ជុងវុនឯងភ្ញាក់ហើយហេស!..មានឈឺត្រង់ណាទេ? "ហុីសឿងឮអ្នកជាប្អូនហៅក៏ប្រញ៉ាប់បែរមកសួរគេយ៉ាងលឿន
" ខ្ញុំអត់អីទេ"ជុងវុនឆ្លើយទាំងញញឹមថើរៗ
" ឃ្លានទេចាំបន្តិចចាំបងនាំទៅរកអ្វីញ៉ាំបងទៅផ្លាស់ខោអាវសិន!..ឯងឆាប់ផ្លាស់ខោអាវទៅ"ហុីសឿងនិយាយហើយក៏ចេញទៅបាត់ ឯរាងតូចក៏ប្រឹងងើបឡើងដើរសម្ដៅទៅបន្ទប់ជេយ៍ព្រោះបើកភ្នែកមកមិនឃើញគេនាយនៅមិនសុខឡើយ
កាយតូចដើរមកដល់មុខបន្ទប់ជេហ៍ក៏ឈរស្ងៀមត្រឹងព្រោះតែឮសម្លេងសើចក្អាកក្អាយចេញពីខាងក្នុងទឹកភ្នែកកាយតូចមួយតំណក់ក៏ស្រក់ចុះមកទាំងមិនបានព្រៀងទុក
"មិចក៏មានអារម្មណ៍ឈឺយ៉ាងនេះ?"ជុងវុនឈរស្ដាប់សម្លេងគូរសង្សារមួយគូរនោះសើចសប្បាយជាមួយគ្នាទាំងអារម្មណ៍ឈឺផ្សារ បានបន្តិចគេក៏ចុះទៅខាងក្រោមស្របពេលដែរហុីសឿងមកល្មម
" ជុងវុន..ឯងមិនទាន់ផ្លាស់ខោអាវទេឬ"ហុីសឿង
" ខ្ញុំចង់រកអីញ៉ាំនៅខាងក្រោមវិញពួកយើងមិនបាច់ចេញក្រៅបានទេ"ជុងវុន
" ក៏បានតោះទៅ"ហុីសឿងនិយាយហើយក៏នាំប្អូនចុះទៅរកអ្វីញ៉ាំ
#បន្ទប់ជុងហ្គុក
នាយក្រាស់ដែរទើបតែចេញពីបន្ទប់់ទឹកមានត្រឹមតែកន្សែងរុំល្វែលខាងក្រោមទាំងដៃកំពុងតែជូតសក់តែភ្លាមៗទូរស័ព្ទនាយក៏មានអ្នកខលចូលធ្វើឱ្យនាយដើរទៅរកទូរស័ព្ទទាំងចិត្តមិនចង់តែគ្រាន់តែឃើញលេខអ្នកខលមកភ្លាមធ្វើឱ្យនាយទទួលយ៉ាងលឿន!!
" អាឡូបងថេយ៉ុន!!"នាយក្រាស់ទទួលទូរស័ព្ទនិយាយទៅគេទាំងញញឹម1ខែមកនេះនាយនឹកគេណាស់តែមិនដាច់ចិត្តខលទៅខ្លាចរំខានគេមានក្ដីសុខ!
YOU ARE READING
រឿង. រង្វង់ស្នេហ៍តារាឯក✨
Fiksi Umumជាក្រុមតារាដែរកំពុងតែល្បីខ្លាំងតែពួកគេបែរជាមានទំនាក់ទំនងស្នេហាទៅវិញ ហើយជាមួយប្រុសដូចគ្នាទៀតតើទំនាក់ទំនងស្នេហារបស់ពួកគេទាំង8និងទៅជាយ៉ាងណាតើអ្នកគាំទ្រអាចនិងទទួលយកទំនាក់ទំនងរបស់ពួកគេទេ?ហើយចុះគ្រួសាររបស់ពួកគេវិញអាចទទួលយកទំនាក់ទំនងនេះបានទេ?