រង្វង់ស្នេហ៍តារាឯក✨

248 16 0
                                    

ភាគ12.កាត់ចិត្ត

#ហាងមួយកន្លែង

នៅពេលល្ងាចម៉ោងប្រហែលជា6ហុីសឿងនិងជុងវុនក៏បានមកញ៉ាំអីជាមួយគ្នាតាមការណាត់..ហុីសឿងនាំរាងតូចហាងអាហារមួយកន្លែងដែរនាយតែងតែមកជាប្រចាំ!

# បន្ទប់VIP

នៅក្នុងបន្ទប់VIPដែរកំពុងតែមានមនុស្ស2នាក់កំពុងតែជជែកគ្នាពីរឿងអ្វីក៏មិនដឹងតែទឹកមុខម្នាក់ៗហាក់មិនស្រស់សោះ។

" បើឯងតាំងចិត្តថាកាត់ចិត្តហើយបងក៏មិនដឹងថានិយាយអីដែរ!..តែឯងប្រាកដទេថាកាត់ចិត្តពីជេយ៍បាន?.."ហុីសឿងទំពារបាយបណ្ដើរសួរទៅប្អូនបណ្ដើរទាំងមិនអស់ចិត្ត

" ខ្ញុំប្រាកដហើយបង!..ទោះខ្ញុំបន្តក៏គ្មានប្រយោជន៍អ្វីដែរ"ជុងវុនតបទៅអ្នកជាបងទាំងទឹកមុខស្រពោន

" បងយល់អារម្មណ៍ឯងពេលមនេះ..តែឯងទ្រាំមក7ឆ្នាំហើយឯងមិនសាកទ្រាំបន្តិចទៀតទៅវាអាចបានផលក៏ថាបាន.."ហុីសឿង

" ទ្រាំ!!"រាងតូចនិយាយទាំងរកកល់ចង់យំព្រោះនាយទ្រាំមកយូរហើយមិនមែនលេងសើចទេ7ឆ្នាំណា

#8ឆ្នាំមុន

ជុងវុនបានចាប់អារម្មណ៍ជេយ៍តាំងពីជួបដំបូងមកម្លេះប៉ុន្តែជេយ៍ជាមនុស្សដែរមិនសូវនិយាយស្ដីទើបនាយមិនអាចចូលទៅស្និតស្នាលនិងជេយ៍បានបានត្រឹមតែលួចចាប់អារម្មណ៍គេស្ងាត់ៗប៉ុណ្ណោះ

" មិចក៏គេសង្ហារយ៉ាងនេះ!!"កាយតូចសម្លឹងផែនខ្នងជេយ៍ដែរកំពុងហាត់រាំទាំងពោលឡើងតិចៗ

6ខែក្រោយមកលិទ្ធផលក៏បានប្រកាសអាចថាវាជានិស្ស័យក៏ថាបានដែររាងតូចជុងវុនបានជាប់ឈ្មោះជាក្រុមជាមួយជេយ៍

" វាជានិស្ស័យច្បាស់ណាស់..ហិហិ"

5ខែក្រោយមកបន្ទាប់ពីនៅក្នុងក្រុមជាមួយគ្នាជេយ៍និងជុងវុនក៏ស្និតស្នាលគ្នាធម្មតាទោះបីជាមិនស្និទ្ធខ្លាំងតែវាក៏ល្អជាងពេលដំបូងៗ

" ខ្ញុំសង្ឃឹមថាវានិងល្អជាងនេះនៅពេលខាងមុខ!!"

បន្ទាប់ពី7ខែនៃការបង្កើតក្រុមជេយ៍ក៏បានបែកគ្នាជាមួយនិងរូកានាងជាអ្នកសុំគេបែកដោយលើកហេតុផលថានាងត្រូវទៅរៀនបន្តនៅបរទេស

រឿង. រង្វង់ស្នេហ៍តារាឯក✨Where stories live. Discover now