រង្វង់ស្នេហ៍តារាឯក✨

255 17 0
                                    

ភាគ6. អាត្មានិយម

តើស្នេហាជាអ្វី?ហេតុអ្វីបានជាវាអាចធ្វើឱ្យខ្ញុំឈឺចាប់ម្លេះ?តើស្នេហាវាសុទ្ធតែឈឺចាប់យ៉ាងនេះឬ?

ជេយ៍បីរាងតូចមកដល់ក្នុងបន្ទប់ក៏ដាក់កាយតូចទៅលើពូកថ្នមៗមុននិងឡើងទៅគេងទាញកាយតូចមកអោបជាប់ទ្រូងមុននិងនិយាយ!!

" អារម្មណ៍ឯងចំពោះខ្ញុំបែបណាខ្ញុំដឹង ប៉ុន្តែនាងជាមនុស្សដែរខ្ញុំស្រឡាញ់ហើយឯងជាមិត្តដែរល្អបំផុតរបស់ខ្ញុំ!! ខ្ញុំពិតជាមិនអាចចោលនាងឡើយហើយក៏មិនអាចមើលឯងស្និតស្នាលនិងអ្នកផ្សេងបានដែរ!!ខ្ញុំពិតជាចង់ក្រសោបឯងទុកបែបនេះរហូតណាស់ ជុងវុន"
( អាត្មានិយមពេកទេដឹង?)

ជេយ៍និយាយហើយក៏សង្ងំគេងទៅស្របពេលដែរទឹកភ្នែកកាយតូចមួយដំណក់ក៏ហូរកាត់កន្ទុយភ្នែក តើគេមិនបានគេងលក់ទេឬ?

#ថ្ងៃថ្មី

គ្រាន់តែព្រះអាទិត្យរះឡើងភ្លាមជុងវុនក៏ប្រញ៉ាប់ក្រោកសម្អាតខ្លួននិងចុះទៅខាងក្រោកបាត់មិនបានដាស់ជេយ៍សូម្បីតែមួយម៉ាត់!!

" បងហុីសឿង!!"ជុងវុនដើរមកដល់ខាងក្រោមក៏ឃើញហុីសឿងកំពុងតែនៅជាមួយនីគី

" អរុណសួស្តីបងជុងវុន"នីគីគ្រាន់តែតែឃើញអ្នកជាបងក៏និយាយទៅគេទាំងញញឹមស្រស់

" អឹម..បងហុីខ្ញុំមានរឿងចង់និយាយជាមួយបងបន្តិច"ជុងវុនងាកទៅញញឹមដាក់ប្អូនរួចក៏និយាយទៅហុីសឿង

" បានទៅអង្គុយទងទៅ"ហុីសឿងនិយាយហើយក៏នាំរាងតូចទៅអង្គុយទងក្រោមដើមឈើនៅមុខអាគារ

" បងនិងជេយ៍ជាមិត្តនិងគ្នាតាំងពីនៅរៀនវិទ្យាល័យហេតុអីមើលទៅដូចជាមិនត្រូវគ្នាចឹង បងនិងគេមានរឿងអីជាមួយគ្នាមែន?"ជុងវុន

" មិចក៏សុខៗឯងសួរពីរឿងនេះ?"ហុីសឿង

" យប់មិញខ្ញុំឮបងនិយាយជាមួយគេតែពីនាក់ខុសពីនិយាយនៅចំពោះមុខពួកយើងបងនិងគេឈ្លោះគ្នាមែន?"ជុងវុន

" ឯងមិនបានគេងទេ?"ហុីសឿងសួរឡើងទាំងឆ្ងល់ខ្លាចគេគេងមែនមិចក៏ដឹង?

" ខ្ញុំភ្ញាក់តាំងពីពេលដែរគេលើកខ្ញុំឡើងម្លេះ បងឆ្លើយមក "ជុងវុន

រឿង. រង្វង់ស្នេហ៍តារាឯក✨Where stories live. Discover now