ភាគ31.សម្លេងអ្នកណា?
" ជុងវុនខលមកវិញហើយ!"ជេកស្រែកឡើងភ្លាមៗក្រោយឃើញលេខប្អូនខលមកវិញឯជេយ៍គ្រាន់តែឮភ្លាមក៏ប្រញ៉ាប់បញ្ឈប់ដំណើរនិងងាកមកមើលជេគវិញ
" អាឡូជុងវុន ឯងនៅឯណានិងបងបារម្ភណាស់ដឹងទេ!"គ្រាន់តែលើកទូរស័ព្ទភ្លាមជេគក៏ប្រញ៉ាប់សួរប្អូនភ្លាម នាយតូចបើកសម្លេងខ្លាំងៗដើម្បីឱ្យសមាជិកផ្សេងទៀតឮផងដែរ
" ខ្ញុំមិនអីទេបងកុំបារម្ភអី ពេលនេះខ្ញុំកំពុងតែដើរលេង"សម្លេងតូចរបស់ជុងវុនបន្លឺឡើងនាំឱ្យចិត្តអ្នកដែរបារម្ភក៏រាងធូរខ្លះ
" ហុឺយ ឯងនេះម៉េចមិនលើកទូរស័ព្ទហាស់ដឹងទេគ្រប់គ្នាបារម្ភប៉ុណ្ណា "ហុីសឿង
" ខ្ញុំសុំទោសដែរធ្វើឱ្យបារម្ភដោយសារតែខ្ញុំច្រឡំបិទសម្លេងទូរស័ព្ទចោល"ជុងវុន
" ចុះបងមកវិញពេលណា"នីគី
" បងមិនបានទៅវិញទេយប់នេះ"ជុងវុន
" ចុះឯងមានកក់កន្លែងគេងហើយនៅ"សុងហ៊ុន
" ខ្ញុំកក់សណ្ឋាគាររួចហើយបង"ជុងវុន តបទៅវិញទាំងសម្លេងស្រាលៗគេពិតជាសប្បាយចិត្តណាស់ព្រោះដឹងថាមានអ្នកបារម្ភពីគេ ក្នុងពេលនិយាយគ្នាសុខៗនៅស្រាប់តែមានសម្លេងមួយហៅរាងតូច..
" ជុងវុន~~"សម្លេងស្រួយស្រឹបស្រែកហៅឈ្មោះរាងតូចពីចម្ងាយនាំឱ្យឮដល់ខ្សែទូរស័ព្ទម្ខាងទៀតច្បាស់តែម្ដង
" ខ្ញុំនៅទីនេះ! "រាងតូចក៏ស្រែកប្រាប់វិញ
" ជុងវុន សម្លេងអ្នកណា?"ហុីសឿងឮហើយក៏កើតចិត្តឆ្ងល់ទើបប្រញ៉ាប់សួរទៅប្អូន
" បង ប៉ុណ្ណឹងសិនបានហើយណាខ្ញុំរវល់បន្តិចសិន បាយៗ"ថាចប់នាយក៏ចុចបិទបាត់រកតែហុីសឿងឃាត់មិនទាន់
" ជុងវុន ជុងវុន! ហើុយបិទបាត់ហើយ?"ហុីសឿង
"គេទៅដេតទេដឹង?"សុងហ៊ុន
" ប្រហែលទេដឹង"ជេគ
"គ្មានផ្លូវទេ! ជុងវុនមិនបានចាប់អារម្មណ៍មនុស្សស្រីទេ!"ជេយ៍ឮហើយក្ដៅស្លឹកត្រចៀកក៏ប្រញ៉ាប់តបទៅវិញទាំងអារម្មណ៍ខឹង ទើបតែនិយាយថាស្រឡាញ់គេយប់មិញសោះឥឡូវទៅនៅជាមួយស្រីណាក៏មិនដឹង!
(គិតថាគេល្ងង់ចាំបងមួយជីវិតមែន?)
YOU ARE READING
រឿង. រង្វង់ស្នេហ៍តារាឯក✨
General Fictionជាក្រុមតារាដែរកំពុងតែល្បីខ្លាំងតែពួកគេបែរជាមានទំនាក់ទំនងស្នេហាទៅវិញ ហើយជាមួយប្រុសដូចគ្នាទៀតតើទំនាក់ទំនងស្នេហារបស់ពួកគេទាំង8និងទៅជាយ៉ាងណាតើអ្នកគាំទ្រអាចនិងទទួលយកទំនាក់ទំនងរបស់ពួកគេទេ?ហើយចុះគ្រួសាររបស់ពួកគេវិញអាចទទួលយកទំនាក់ទំនងនេះបានទេ?