ផ្តើមសាច់រឿងបង្ហាញអោយយើងឃើញមានមនុស្សម្នាជាច្រើនទាំងកំលោះទាំងក្រមុំបានផឹកសុីនិងរាំរេកយ៉ាងសប្បាយរីករាយដូចមិនមានទុកកង្វល់អ្វីឡើយ ក្លឹបនេះជាក្លឹបដែលល្បីហើយស្ថិតនៅក្នុងក្រុងថែមទៀតវារឹតតែបង្កើនការចាប់អារម្មណ៍ដល់មនុស្សជាច្រើនរូបដែលនិងមកកំសាន្តនៅក្នុងក្លឹបមួយនេះ ទិដ្ឋភាពនៅក្នុងក្លឹបមានភ្លើងពណ៌ចម្រុះគ្នាមានតន្រ្តីដើម្បីកំដរអារម្មណ៍ដូចគ្នាហើយយើងកាត់មកមើលមនុស្សនៅក្នុងបន្ទប់វីអាយភីវិញម្តង គេឃើញថាមានកំលោះសង្ហាម្នាក់មានអាយុ២៥ឆ្នាំ សម្បុរសជ្រះ តែងខ្លួនហាយសូរគេគឺជាកូនប្រុសតែម្នាក់របស់លោកសុីត្រាដែលជាអ្នកមានមុខមាត់ម្នាក់នៅក្នុងសង្គមព្រមទាំងជាអ្នកធរៈកិច្ចម្នាក់ផងដែរ ហើយបើមើលស្រីៗនៅក្នុងរង្វង់ដៃគេវិញទៅគឺថាម្នាក់ៗតែងខ្លួនលេចលើលេចក្រោមតែម្តង បុរសម្នាក់នេះល្អគ្រប់យ៉ាងទាស់ត្រង់ថាជាព្រាននារីបន្តិចនោះទេ គេកំពុងតែអង្គុយអោបស្រីទាំងដៃសងខាងហើយពួកស្រីទាំងអស់នោះបានបញ្ចុកស្រាដល់មាត់របស់គេតែម្តង កំពុងតែផឹកសុីសប្បាយសុខៗក៏បានលឺសម្លេងដ៏សែនរំខានរបស់ប្អូនខ្លួន
«បងជេម!យប់ហើយតោះទៅផ្ទះវិញ»សម្លេងមួយនេះចេញពីបុរសម្នាក់ដែលត្រូវជាប្អូនក្រៅខោរបស់ជេមដែលមានអាយុ២៣ឆ្នាំគេមានរូបរាងស្តើងខុសពីជេមដែលមានរូបរាងធំដំបង មិនមែនខុសតែរូបរាងនោះទេចរិតក៏ខុសគ្នាដែរទោះគេមកក្លឹបពិតមែនតែស្រាក៏មិនដែលផឹកស្រីក៏មិនដែលអោបដូចគ្នាគេមកគ្រាន់តែចង់មកតាមបងរបស់គេតែប៉ុណ្ណោះពីព្រោះជាបណ្តាំរបស់ប៉ាគេ
«បើឯងធុញទៅមុនយើងទៅអាហ្វូត យើងចង់នៅបន្តិចទៀតសិន»ជេមក៏បានងាកទៅនិយាយជាមួយហ្វូតដែលកំពុងតែអង្គុយនៅលើសាឡុងមួយទៀត
«អត់ទេ!ខ្ញុំចាំទៅជាមួយនិងបង ប៉ាផ្តាំថាអោយបងទៅផ្ទះវិញម៉ោង១០ឥឡូវម៉ោង១១ហើយបងនៅតែចាំបន្តិចនៅនិងហើយ»
«ប៉ាប្រដៅយើងមិនស្តាប់ផងឯងត្រឹមជាប្អូនគិតថាយើងស្តាប់មែន»ជេមគេនិយាយជាមួយនិងហ្វូតក៏ពិតមែនតែដៃវិញកំពុងតែអង្អែលស្មាតូចរបស់នារីដែលខ្លួនកំពុងតែអោបទាំងពីរនាក់ហើយភ្នែកក៏សម្លឹងតែមុខរបស់ពួកនាងដូចគ្នា
YOU ARE READING
Brother Zone
Romanceរឿងមួយនេះនិយាយអំពីក្មេងប្រុសម្នាក់ដែលបានលួចស្រឡាញ់បងប្រុសក្រៅខោរបស់ខ្លួន តែបងប្រុសរបស់គេមិនបានចូលចិត្តគេវិញនោះទេគេតែងតែធ្វើបាបខ្លួនរបស់គេតាំងពីក្មេងមកម្ល៉េះ។តើស្នេហារបស់ពួកគេនិងទៅជាយ៉ាងណាទៅបើម្នាក់ទៀតស្រឡាញ់ហើយម្នាក់ទៀតចូលចិត្តធ្វើបាប?តែថាសាច់រឿងអាច...