ភាគ៣៤ យល់ស្រប

575 80 43
                                    

ចូលដល់ថ្ងៃថ្មីជាថ្ងៃដែលជេមត្រឡប់ទៅប្រទេសថៃវិញ ហ្វូតមានទឹកមុខស្រពាប់ស្រពោនខ្លាំងដែលមិនអាចលាក់បាំងពីក្រសែភ្នែករបស់រាងក្រាស់បាននោះទេទោះជាគេខំលាក់ដោយស្នាមញញឹមដែលគ្មានជាតិរបស់គេក៏ដោយចុះ

«បងទៅវិញហើយណា»

ជេមក៏ដឹងដូចគ្នាថាហ្វូតច្បាស់ជាមិនចង់អោយខ្លួនទៅនោះទេតែបើធ្វើបែបនិងវាក៏មិនកើតព្រោះចោលក្រុមហ៊ុនអោយប៉ារបស់គេមើលការខុសត្រូវយូរពេកហើយដោយសារតែគាត់បានចូលនិវត្តន័តាំងពី៤ឆ្នាំមុនមកម្ល៉េះ

«ធ្វើដំណើរដោយសុវត្ថិភាពណាបង»

ហ្វូតអត់មិនបាននិងការនឹករលឹកកាលបើជេមត្រូវចាកឆ្ងាយពីខ្លួនទើបគេចូលមកអោបរាងក្រាស់ ដើមទ្រូងដែលកក់ក្តៅដែលគេមិនចង់ឃ្លាតឆ្ងាយឡើយ បានមួយស្របក់ទើបពួកគេដកឃ្លាពីការអោបរួចជេមក៏បានយកដៃមកក្រសោបថ្ពាល់របស់ហ្វូតទាំងដៃពីរអោយមើលមកខ្លួន

«ធ្វើមុខបែបនិងមិនគួរអោយស្រឡាញ់ទេ ញញឹមអោយច្រើនៗទៅ»

«ខ្ញុំខំហើយណាទម្រាំបានប៉ុណ្ណឹង»ហ្វូតបូញមាត់ដាក់ជេមបន្តិចធ្វើអោយអ្នកម្ខាងទៀតក្នាញ់មិនតិចនោះទេ

«ដឹងហើយថាខំប្រឹង ចំណែករឿងរបស់យើង បងនិងនិយាយជាមួយប៉ាម៉ាក់»

ហ្វូតក៏ទាញបាតដៃក្រាស់ចេញពីមុខខ្លួនដោយបើកភ្នែកធំៗក៏ព្រោះតែពាក្យថានិងប្រាប់ប៉ាម៉ាក់ ចំណែកឯពាក្យថាបងជេមចាប់ផ្តើមហៅខ្លួនឯងបែបនិងតាំងពីយប់ដែលពួកគេបាននៅជាមួយគ្នានោះមកម្ល៉េះ

«បងគិតច្បាស់ហើយឬ?»

«បងមិនចេះលលេងទេ»

«ផ្តាំសូមទោសប៉ាម៉ាក់ផង ទៅស្រុកថៃវិញពេលណាខ្ញុំនិងទៅក្រាបសំពះសូមទោសគាត់ដោយផ្ទាល់»

«កុំគិតច្រើនអី បើគាត់មិនយល់ព្រមយ៉ាងច្រើនគាត់ត្រូវកាត់កាលឯងចោលតែប៉ុណ្ណឹង»

«បង!»ហ្វូតស្រែកមួយវ៉ាសធ្វើអោយជេមចង់សើចបន្តិចអីបន្តិចគេគ្រាន់តែញ៉ោះលេងសោះក៏ចង់យំដែរ

«មែនណា បើគាត់ធ្វើបែបនិងមែនចឹងវាក៏ជាផ្លូវមួយដ៏ល្អដែលពួកយើងអាចទាក់ទងគ្នាដោយមិនធ្វើខុសចំពោះគាត់ដូចគ្នា»

Brother Zone  (END)Where stories live. Discover now