ភាគ៣៧ មុខតំណែង

505 77 16
                                    

រយៈពេលពីមួយថ្ងៃទៅមួយថ្ងៃចេះតែកន្លងហួសទៅជាងកន្លះខែទៅហើយ តាំងពីហ្វូតបានត្រឡប់មករស់នៅក្នុងប្រទេសថៃវិញដោយក្នុងពេលនេះហ្វូតកំពុងតែជិះឡានតម្រង់ទៅហាងកាហ្វេរបស់គេដូចទម្លាប់ជារៀងរាល់ថ្ងៃ រាល់ថ្ងៃហ្វូតនៅតែជាម្ចាស់ហាងកាហ្វេដដែលដោយក្នុងពេលនេះពួកគេមានសាខាបីកន្លែងទៅហើយដែលបានបើកដំណើរការ ដោយគ្នាពួកគេមានបីនាក់ចឹងហើយក៏ចែកគ្នាធ្វើការតាមសាខានីមួយៗ ចំណែកឯសុីវិញគេនៅជាមួយនិងហ្វូតដដែលគ្រាន់តែមានបន្ថែមបុគ្គលិកពីរនាក់ទៀតដែលមានឈ្មោះថា ជីន និង វីដ។តែហ្វូតក៏មិនមែនងាយស្រួលដូចគ្នាក្នុងការមកធ្វើការនៅក្នុងហាងកាហ្វេរបស់ខ្លួនឯងវិញបែបនិងដោយសារតែប៉ាម៉ាក់របស់គេនិងហើយដែលចង់អោយហ្វូតមកធ្វើការនៅក្នុងក្រុមហ៊ុនដើម្បីយល់ការងារអោយកាន់តែច្រើនដើម្បីងាយស្រួលនៅថ្ងៃខាងមុខគេនិងអាចឡើងធ្វើជាប្រធានរងបន្ទាប់ពីជេម តែដូចដែលដឹងហើយថាហ្វូតគេមិនចង់ពាក់ព័ន្ធការងារនៅក្នុងក្រុមហ៊ុនឡើយទើបគេនិយាយពន្យល់ប៉ាម៉ាក់គេយ៉ាងច្រើនដោយលើកយករឿងដែលខ្លួនបានទៅរៀននៅប៉ារីសដើម្បីតែការងារដែលគេស្រឡាញ់ហើយក៏លើករឿងដែលជេមធ្វើការបានល្អស្រាប់ហើយទោះជាគ្មានគេក៏ដោយ បន្ទាប់ពីបានលឺការបដិសេធពីហ្វូតដល់ថ្នាក់នេះហើយប៉ាម៉ាក់របស់គេក៏មិនបានថាអ្វីដូចគ្នាទើបហ្វូតអាចមកធ្វើការដែលខ្លួនឯងស្រឡាញ់បាននិងណា។គិតដល់រឿងនិងពេលណាហ្វូតញញឹមបិទមាត់មិនជិតឡើយ នៅពេលដែលជិតទៅដល់ហាងកាហ្វេហ្វូតក៏ត្រូវឈប់ឡានជាបន្ទាន់បន្ទាប់ពីបានលឺការហៅចូលពីមិត្តរបស់ខ្លួន

«មានការអីមែនទេគីន?យើងកំពុងតែបើកបរ»

«ឯងកំពុងតែនៅឯណាយើងរកហាងរបស់ឯងមិនឃើញទេ»សម្លេងរបស់គីនបានបន្លឺចេញពីទូរស័ព្ទដែលហ្វូតកំពុងតែនិយាយ នៅថ្ងៃដែលហ្វូតមកផ្ទះវិញគីនគេក៏បានមកដូចគ្នាអីចឹងហើយទើបគេចង់មកលេងហាងរបស់ហ្វូតអោយបានម្តងមុននិងគេទៅខេត្តវិញ សព្វថ្ងៃគេរស់នៅតាមខេត្តនោះទេ

«ចុះអីឡូវឯងនៅឯណា?យើងជិតទៅដល់ហាងហើយ មិនអីទេចាំឡើងផ្ញើទីតាំងអោយ»ហ្វូតក៏មិនបាននិយាយអ្វីបន្តទៀតដែរគេក៏បានបិទទូរស័ព្ទរួចក៏ផ្ញើទីតាំងហាងរបស់គេអោយគីនតែម្តង។១០នាទីក្រោយមកយើងក៏ឃើញថាហ្វូតបានមកដល់ហាងរបស់គេទៅហើយ រួចក៏ឃើញគីនមកដល់ដូចគ្នា

Brother Zone  (END)Where stories live. Discover now