ជេមបានដើរកាន់ដៃហ្វូតរហូតដល់ឡានរបស់គេវិញទើបប្រលែងដៃ
«អរគុណហើយដែលបងជឿខ្ញុំ»ហ្វូតនិយាយទាំងសម្លឹងមុខរបស់ជេមមើលតាមទឹកមុខរបស់ហ្វូតនៅពេលនេះដូចជាហត់នឿយខ្លាំងណាស់
«យើងមិនបានជឿឯងទេ យើងជឿអ្វីដែលយើងបានឃើញតែប៉ុណ្ណោះ»ជេមគេក៏និយាយតាមធម្មតាតែអ្នកមិនធម្មតានោះគឺហ្វូតគេឡើងខឹងហើយក៏អន់ចិត្តដូចគ្នា
«បើបងបានឃើញគ្រប់ហេតុការណ៍ទាំងអស់ហេតុអីក៏មិនចូលមកជួយខ្ញុំ បងទុកអោយខ្ញុំត្រូវអាតានោះលូកលាន់ធ្វើអី?»ហ្វូតក៏បានស្រែកសួរទាំងឈឺចិត្តស្អិតទ្រូងតែម្តងគេយល់ថាជេមចូលចិត្តធ្វើបាបខ្លួនតែនេះគឺរាងជ្រុលបន្តិចហើយគេទទួលយកមិនបានទេ
«ហើយគេមានបានប៉ះរាងកាយឯងឯណា?»
«នេះបងចាំអោយគេបានប៉ះខ្ញុំសិនមែនទេទើបបងចូលមកជួយ បើអ៊ីចឹងមែនមិនចាំអោយគេអូសខ្ញុំចូលក្នុងបន្ទប់សិនតែម្តងទៅហើយចាំបងចូលមក»
«យើងក៏បានប្រាប់ឯងរួចហើយថាគេជាមនុស្សល្មោភកាមតែមកពីឯងមិនស្តាប់ដោយខ្លួនឯង»
«ត្រូវហើយបងដឹងតាំងពីដំបូងថាគេម្នាក់នោះនិងធ្វើបែបនេះមកលើខ្ញុំ តែបងនៅតែអោយខ្ញុំមកទៀត បងចង់ខឹងចង់ស្អប់ចង់ធ្វើបាបខ្ញុំយ៉ាងម៉េចក៏បានដែរ តែបងធ្វើសារនេះវាលើសពេកហើយខ្ញុំមិនសប្បាយជាមួយទេ»ហ្វូតនិយាយហើយក៏បានដោះអាវក្រៅដែលជេមដណ្តប់កាយអោយមុននិងក៏យកទៅគុបចំកណ្តាលមុខរបស់ជេមតែម្តងហើយគេក៏រត់ទៅរកឡានរបស់គេវិញទាំងឈឺចាប់ បើជេមវិញគេក៏គិតថាខ្លួនឯងធ្វើលើសបន្តិចពិតមែនតែក៏មាត់រឹង
«ហើយយើងបានចូលទៅជួយហើយតើ ចង់បានអីទៀត»ជេមក៏បានស្រែកបន្ទរពីក្រោយក្នុងគោលបំណងអោយហ្វូតបានលឺហើយគេក៏បានឡើងឡានរបស់ខ្លួនឯងតែម្តងទៅ
បើហ្វូតវិញគេជិះឡានបណ្តើរជេរជេមបណ្តើរ
«អាបងជម្កួត ពិតជាឆ្កួតខ្លាំងណាស់ហេតុអីក៏អោយយើងទៅជួបអាតាកញ្ចាស់និងទៅកើតដែរ»ហ្វូតចេះតែបើកៗទៅហើយបានបន្តិចក៏ស្រាប់តែមានទូរស័ព្ទមួយខលមកទើបគេចុចលើកដោយដាក់កាស់នៅជាប់ត្រចៀក
YOU ARE READING
Brother Zone (END)
Romanceរឿងមួយនេះនិយាយអំពីក្មេងប្រុសម្នាក់ដែលបានលួចស្រឡាញ់បងប្រុសក្រៅខោរបស់ខ្លួន តែបងប្រុសរបស់គេមិនបានចូលចិត្តគេវិញនោះទេគេតែងតែធ្វើបាបខ្លួនរបស់គេតាំងពីក្មេងមកម្ល៉េះ។តើស្នេហារបស់ពួកគេនិងទៅជាយ៉ាងណាទៅបើម្នាក់ទៀតស្រឡាញ់ហើយម្នាក់ទៀតចូលចិត្តធ្វើបាប?តែថាសាច់រឿងអាច...