បន្ទាប់ពីបានលឺថាបងជេមហៅឈ្មោះខ្ញុំទើបធ្វើអោយខ្ញុំអាចដឹងថាបុរសដែលឈរនៅចំពោះមុខខ្ញុំមិនមែនជាការស្រមើស្រមៃតែផ្តាសរបស់ខ្ញុំឡើយនេះគឺជាបងជេមរូបពិតសម្លេងពិត។ខ្ញុំមិនចាំយូរឡើយក៏ដើរថយក្រោយម្តងមួយជំហានៗបន្ទាប់ពីឃើញថាគាត់បានដើរមករកខ្ញុំកាន់តែជិត លុះលឺពាក្យសម្តីរបស់គាត់ទើបខ្ញុំត្រូវឈរទ្រឹងតែម្តង
«យើងមករកឯងដល់ទីនេះហើយ ឯងនៅចង់គេចពីយើងទៅណាទៀត?»
«អ្នកណារត់គេច?ខ្ញុំគ្រាន់តែចង់ទៅវិញ មកលេងដើរមួយថ្ងៃហើយចុកជើងណាស់»ខ្ញុំចេះតែដោះសារទៅទោះដឹងថាគាត់មិនជឿក៏ដោយ
«នៅមាត់រឹងទៀតខំគេចពីយើងមករស់នៅដល់ប៉ារីសទៅហើយមាត់ឯងនៅតែរឹងដដែល រយះពេលកន្លះខែដែលមករស់នៅទីនេះកាត់ចិត្តពីយើងបានហើយឬនៅ?»ជឿជាក់ម្ល៉េះទេបុរសម្នាក់នេះខ្ញុំស្តាប់ហើយគឺថាចង់សើចបន្តិចហួសចិត្តបន្តិច
«អ្នកណាថាខ្ញុំមកនៅទីនេះដើម្បីកាត់ចិត្តពីបង?»
«គ្មានអ្នកណាថាទេ តែយើងដឹងចិត្តឯង»មិនត្រឹមតែនិយាយឡើយគាត់នៅយកចង្អុលដៃមកចង្អុលត្រង់ទ្រូងខាងឆ្វេងរបស់ខ្ញុំធ្វើអោយខ្ញុំបុកពោះយ៉ាងម៉េចមិនដឹងទេទើបខ្ញុំប្រញ៉ាប់ថយចេញពីគាត់ហើយក៏ប្រកែកទាំងធ្វើមុខមិនសម
«បងចេះតែនិយាយហើយ»ខ្ញុំមើលមុខគាត់បន្តិចទើបសួរពីអ្វីដែលខ្ញុំចង់ដឹងដើម្បីកុំអោយមានមន្ទិល
«បងមកទីនេះយ៉ាងម៉េចបានក្រែងថ្ងៃនេះជាថ្ងៃដែលបងភ្ជាប់ពាក្យមិនអុីចឹង?»
«យើងរត់ចោលពិធីភ្ជាប់ពាក្យនិងហើយ»ងាប់ហើយមើលគាត់មនុស្សធំប៉ុនដំរីហើយនៅលេងអ្វីដូចកូនក្មេងទៀតខ្ញុំទ្រាំមិនបានក៏ថាអោយតែម្តងទៅ
«បងមិនមែនជាក្មេងទៀតទេហេតុអីក៏ធ្វើបែបនិង?ចុះបងលីហ្សាស្មើនេះមិនដឹងជាគ្រាំចិត្តយ៉ាងណាទេ បងទៅវិញទៅបងលីហ្សាកំពុងតែចាំបងហើយ»ខ្ញុំក៏បានរុញគាត់ទៅវិញហើយតែគាត់បែរជាមកចាប់ដៃខ្ញុំជាប់
«ឯងខ្វល់តែពីគេចុះឯងវិញមានដែលខ្វល់ពីខ្លួនឯងឬក៏អត់?»សំណួរមួយនេះវាចាក់ដោតពេកហើយ ត្រូវហើយខ្ញុំតែងតែខ្វល់ពីអ្នកជុំវិញខ្លួនខ្ញុំតែខ្ញុំមិនដែលចាប់អារម្មណ៍ពីខ្លួនឯងឡើយថាពេលនេះខ្លួនឯងទៅវិញនោះទេដែលជាអ្នកឈឺចាប់បំផុត
![](https://img.wattpad.com/cover/373507475-288-k343046.jpg)
YOU ARE READING
Brother Zone (END)
Romanceរឿងមួយនេះនិយាយអំពីក្មេងប្រុសម្នាក់ដែលបានលួចស្រឡាញ់បងប្រុសក្រៅខោរបស់ខ្លួន តែបងប្រុសរបស់គេមិនបានចូលចិត្តគេវិញនោះទេគេតែងតែធ្វើបាបខ្លួនរបស់គេតាំងពីក្មេងមកម្ល៉េះ។តើស្នេហារបស់ពួកគេនិងទៅជាយ៉ាងណាទៅបើម្នាក់ទៀតស្រឡាញ់ហើយម្នាក់ទៀតចូលចិត្តធ្វើបាប?តែថាសាច់រឿងអាច...