ភាគបញ្ចប់

715 82 23
                                    

នាពេលល្ងាចនៃខែថ្មី ហ្វូតក៏រៀបចេញពីហាងកាហ្វេរបស់គេដូចរាល់ដងខុសអីតែថ្ងៃនេះ បន្ទាប់ពីគេបានបិទហាងហើយគេមិនទាន់បានទៅផ្ទះឡើយដោយសារតែរងចាំជេមមកទទួលខ្លួនមិនដឹងថាជេមកើតអីនោះទេបានជាគេជាអ្នកស្ម័គ្រចិត្តជូនហ្វូតមកដោយខ្លួនឯងទោះជាផ្លូវទៅក្រុមហ៊ុននិងហាងកាហ្វេរបស់ហ្វូតជាផ្លូវផ្សេងគ្នាក៏ដោយ ហ្វូតក៏បានប្រាប់ហើយថាមិនបាច់ទេតែជេមក៏នៅតែរឹងដោយលើកហេតុផលថាយប់និងពួកគេនិងទៅញាំអីបន្ទាប់ពីចេញពីធ្វើការ។ហ្វូតអង្គុយចាំជេមឡើងមួយសន្ទុះទើបឃើញឡានស៊េរីទំនើបបើកចូលមក ដោយឃើញថាឡានរបស់ជេមមកដល់ហើយហ្វូតក៏លេចស្នាមញញឹមមកយ៉ាងពព្រាយរួចក៏បោះជំហានទៅរកឡានរបស់ជេមយ៉ាងលឿនទាំងដែលឡានមិនទាន់និងឈប់ស្រួលបួលផងហ្វូតក៏ទៅដល់បាត់ទៅហើយ

«នឹកបងមែនទេបានដើរមកលឿនយ៉ាងនិង?»គ្រាន់តែចុះពីឡានភ្លាមជេមក៏និយាយបបួលធ្វើអោយហ្វូតអៀនទៀតហើយ

«អត់នឹកទេ ខ្ញុំគ្រាន់តែឃ្លានបាយ»ហ្វូតក៏និយាយធ្វើហីចឹងទៅតែអ្នកស្តាប់វិញឡើងធ្វើមុខក្រញ៉ូវ

«បើមិននឹកបងផង បងទៅវិញហើយ»ចប់សម្តីភ្លាមជេមក៏បើកទ្វារឡានរកឡើងឡានវិញតែហ្វូតក៏លូកដៃទៅចាប់ដើមដៃរឹងមាំជាប់រួចក៏បូញមាត់ដាក់ជេមឡើងដូចក្មេងតូច

«បងចង់អោយខ្ញុំជិះតាក់សុីទៅវិញមែនទេ?»

«អ្នកណាដាច់ចិត្តទុកអោយប្រពន្ធជិះតាក់សុីទៅវិញម្នាក់ឯងនោះ»

«អ្នកណាប្រពន្ធបង?ខ្ញុំមិនទាន់រៀបការនោះទេ»

«បើអីចឹងរៀបការជាមួយនិងបងទៅ ហ្វូតនិងក្លាយជាប្រពន្ធបងហើយ»

«ឯណាចិញ្ជៀន?»ហ្វូតដឹងថាជេមមិនទាន់បានត្រៀមអ្វីនោះទេគេគ្រាន់តែនិយាយលេងទើបហ្វូតហុចដៃសុំចិញ្ជៀនពីគេក្នុងបំណងលលេងដូចគ្នា

«ចង់បានប៉ុន្មានការ៉ាត់?ចេញពីនិងទៅបងចូលហាងមាសតែម្តង»ជេមក៏មិនចាញ់ចិត្តដែរ ដូចដឹងស្រាប់ហើយគេមានលុយទិញពេលណាក៏បានដែរ សម្រាប់រឿងរៀបការគេព្រមស្រាប់ហើយមានតែហ្វូតនោះទេដូចជាមិនទាន់ព្រមនិងរឿងរៀបការសោះអាយុក៏ច្រើនដែរហើយមិនមែនក្មេងនោះទេ ជេមក៏មានការងារធ្វើ លុយក៏ជេមមាន ជេមក៏មើលថែគេបានល្អ តើនៅមានអ្វីទៀតដែលហ្វូតមិនទាន់ព្រមក្នុងការរួមរស់ក្នុងនាមជាប្តីប្រពន្ធជាមួយនិងជេម?

You've reached the end of published parts.

⏰ Last updated: Nov 21, 2024 ⏰

Add this story to your Library to get notified about new parts!

Brother Zone  (END)Where stories live. Discover now