ភាគ២៧ ទីក្រុងប៉ារីស

613 89 39
                                    

នៅពេលដែលមកដល់ព្រលាន្យជេមខំរត់យ៉ាងត្រហេបត្រហបដោយមិនខ្វល់ពីកែវភ្នែកអ្នកដែលនៅជុំវិញសម្លឹងខ្លួននោះទេទោះជាគេមានសភាពពិបាកមើលយ៉ាងណាក៏ដោយ ទោះជាមុខមិនលុប សក់មិនសិត ទឹកមិនងូតក៏ដោយ តែវាមិនមែនជាបញ្ហាសម្រាប់គេឡើយ ជេមបានរត់សម្តៅទៅកន្លែងសាកសួរព័ត៌មានអំពីជើងហោះហើរ

«សួស្តីអ្នកនាងតើជើងហោះហើរពេលព្រឹកនិងចេញទៅនៅម៉ោងប៉ុន្មាន?»

«កំពុងតែចេញទៅហើយលោក»គ្រាន់តែលឺបែបនិងភ្លាមជេមក៏ប្រញ៉ាប់អរគុណគេហើយក៏រត់ទៅទីធ្លាដែលធំទូលាយសម្រាប់ចតយន្តហោះយ៉ាងលឿនតែទោះជាខំរត់ទៅលឿនយ៉ាងណាក៏ដោយតែគេក៏មិនអាចទៅទាន់បានដូចគ្នាជេមបានត្រឹមតែសម្លឹងមើលយន្តហោះដែលបណ្តែតខ្លួននៅអាកាសទាំងសោកសង្រេងយ៉ាងខ្លាំងថែមទាំងធុញថប់ខ្លាំងទៀតផងទើបគេយកដៃមកជ្រោងសក់ទាំងអារម្មណ៍តប់ប្រម៉ល់ដោយភ្ជាប់ពាក្យមួយឃ្លាដែលបញ្ជាក់ពីខកចិត្តយ៉ាងខ្លាំង

«ឯងចិត្តដាច់ណាស់ហ្វូត លាយើងមួយម៉ាត់ក៏គ្មានដែរ»

Skip...

មកដល់ផ្ទះវិញជេមដើរទាំងគ្មានអារម្មណ៍នៅក្នុងខ្លួនទាល់តែសោះគេបន្តដើរឡើងទៅលើផ្ទះរហូតដល់បន្ទប់គេងរបស់ហ្វូត ដែលមានសភាពស្ងប់ស្ងាត់និងកន្តោចកន្តែងយ៉ាងខ្លាំងដោយសារតែម្ចាស់បន្ទប់មួយនេះលែងនៅទៀតហើយ ជេមបានសម្លឹងមើលគ្រប់ជ្រុងជ្រោយនៃបន្ទប់ហើយគេក៏ទាក់ភ្នែកនិងក្រដាសសមួយសន្លឹកនៅលើតុប្រៀបដូចជាហ្វូតមានបំណងដាក់អោយឃើញយ៉ាងអុីចឹងដែរ ជេមបានបោះជំហានទៅរកតុនិងលូកដៃយកក្រដាសសមួយសន្លឹកនោះមកបើកមើលយ៉ាងលឿន អរក្សរតែប៉ុន្មានជួរនោះទេតែអាចធ្វើអោយគេក្តុកក្តួលយ៉ាងខ្លាំងចំពោះអត្ថន័យរបស់វា

«បើបងបានឃើញសំបុត្រមួយនេះមានន័យថាខ្ញុំបានទៅឆ្ងាយហើយ កាលដែលខ្ញុំមិនបានប្រាប់បងអោយដឹងក៏ព្រោះតែខ្ញុំមិនដឹងប្រាប់បងយ៉ាងណានោះទេថាហេតុអីក៏ខ្ញុំទៅប៉ារីសប្រាកដណាស់ថាបងនិងសួរវាមិនខាននោះទេ ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តមិនប្រាប់បងល្អជាងដោយហេតុថាខ្ញុំមិនចង់កុហកបងតទៅទៀតនោះទេ។បន្តិចទៀតបងក៏ភ្ជាប់ពាក្យហើយ ខ្ញុំសង្ឃឹមថាបងនិងមានក្តីសុខជាមួយនិងបងលីហ្សាអោយបានច្រើនៗហើយទម្រាំតែដល់ពេលដែលខ្ញុំមកវិញបងប្រហែលជារៀបការហើយដូចគ្នា ចំណេកឯខ្ញុំវិញក៏ប្រហែលជាកាត់ចិត្តនិងបងបានដូចគ្នា។

Brother Zone  (END)Where stories live. Discover now