ភាគ៣៦ វិលវិញ

564 78 16
                                    

រយៈពេល១ឆ្នាំនៃការរស់នៅក្នុងទីក្រុងប៉ារីសរបស់ហ្វូតក៏ត្រូវបានបញ្ចប់ដូចគ្នាក្នុងពេលនេះគេបានត្រឡប់មកប្រទេសថៃវិញហើយដោយមានជេមជាអ្នកទៅទទួលនៅឯព្រលាន្ត រួចក៏ដឹកមកដល់ផ្ទះដោយមានសុវត្ថិភាពថែមទៀត។មកដល់ភ្លាមអ្វីដែលហ្វូតឃើញមុនគេនោះគឺអ្នកមានគុណទាំងទាំងពីរដែលឈរទន្ទឹងរងចាំផ្លូវរបស់គេមក កាលបើឃើញបែបនិងហើយអ្វីដែលហ្វូតធ្វើមុនគេនោះគឺអោនក្រាបសំពះបាតជើងលោកទាំងពីរទាំងការគោរពនិងក្តីនឹករលឹកយ៉ាងធំក្រៃលែង

«ហ្វូតឆាប់ក្រោកមក»អ្នកស្រីផាក៏បានចាប់កាន់ស្មារបស់ហ្វូតឡើងរួចក៏អោបហ្វូតទាំងក្តីស្រឡាញ់ដូចគ្នា បើលោកសុីត្រាវិញញញឹមបិទមាត់មិនជិតឡើយកាលបើកូនប្រុសពៅរបស់គាត់ត្រឡប់មករស់នៅបានសុខសាន្តជាមួយនិងគាត់វិញដូច្នោះ ដកឃ្លាពីការអោបម្តាយហើយហ្វូតក៏បានលើកដៃសំពះអ្នកទាំងពីរម្តងទៀតរួចក៏ចូលទៅអោបប៉ារបស់គេម្តង

Skip...

«យ៉ាងម៉េចហើយហ្វូត ទៅនៅស្រុកគេមួយឆ្នាំមកនេះ?»គ្រាន់តែដាក់បង្គុយនៅលើសាឡុងភ្លាមលោកសុីត្រាក៏សួរហ្វូតភ្លាមដោយក្នុងពេលនេះហ្វូតអង្គុយនៅកណ្តាលរវាងប៉ាម៉ាក់របស់គេចំណែកឯជេមអង្គុយនៅសាឡុងមួយផ្សេងទៀតក្នុងពេលនេះគេដូចជាគ្មាននៅក្នុងក្រសែភ្នែករបស់អ្នកទាំងបីឡើយ

«ខ្ញុំមិនអីនោះទេប៉ា ខ្ញុំអាចសម្របខ្លួនតាមអាកាសធាតុនិងបរិបទនៃប្រទេសរបស់គេបានយ៉ាងស្រួលហើយថែមទាំងមានមិត្តម្នាក់ជាជនជាតិថៃដូចគ្នាថែមទៀត បែបនិងហើយទើបខ្ញុំមិនសូវជាមានបញ្ហាចោទខ្លាំងនោះទេប៉ា គ្រាន់តែនឹកផ្ទះនិងនឹកប៉ាម៉ាក់ខ្លាំងតែប៉ុណ្ណោះ»

«បើនឹកបែបនិងកុំទៅណាឆ្ងាយទៀតលឺទេ នៅទីនេះហើយនៅផ្ទះនេះជាកន្លែងដែលកក់ក្តៅបំផុតទៅហើយមិនបាច់ទៅណាទៀតនោះទេ»អ្នកស្រីផាក៏ចាប់កាន់ដៃហ្វូតមកនិយាយម្តង

«បាទម៉ាក់ គ្មានកន្លែងណាដែលកក់ក្តៅជាងផ្ទះរបស់យើងទេ»ចប់សម្តីយ៉ាងពីរោះពិសារកាលណាហ្វូតក៏អោបអ្នកម្តាយកាលនោះដែរ កាយវិការល្អូកល្អឺនរវាងអ្នកទាំងបីធ្វើអោយនាយកម្លោះដែលអង្គុយសម្លឹងនោះធ្វើមុខឡើងម៉ូវតែម្តង

Brother Zone  (END)Where stories live. Discover now