ភាគ១៧ បាត់ខ្លួន

649 92 30
                                    

ចាប់តាំងពីហ្វូតបានចេញទៅខាងក្រៅគេមិនបានត្រឡប់មកក្រុមហ៊ុនវិញឡើយហើយនៅពេលដែលជេមបានត្រឡប់ទៅដល់ផ្ទះវិញគេក៏បានទៅឈរមុខបន្ទប់របស់ហ្វូតហើយក៏បានគោះទ្វារបន្ទប់ដូចគ្នា

«ហ្វូតឆាប់ចេញមកនិយាយជាមួយនិងយើងអោយដឹងរឿងសិន ហ្វូតបើឯងមិនចេញមកយើងដឹងគ្នាមិនខានទេ ហ្វូត!»ជេមបានប្រើកម្លាំងដៃគោះផងស្រែកផងតែក៏មិនទទួលបានការឆ្លើយតបពីអ្នកខាងក្នុងឡើយ

«ស្មើនេះហើយតើគេទៅណាហេតុអីក៏មិនមកផ្ទះ?»ជេមបានត្រឹមតែសួរខ្លួនឯងទាំងង៉ូវៗនិងឯងបើគ្មានអ្នកឆ្លើយដដែលហើយគេក៏ត្រឡប់ទៅក្នុងបន្ទប់របស់គេវិញទៅ

Skip...

ព្រឹកស្អែកឡើងជេមក៏បានទៅធ្វើការដូចរាល់ដងហើយព្រឹកនេះគេក៏មិនបានឃើញហ្វូតនៅញាំអាហារពេលព្រឹកដូចកាលពីម្សិលមិញយ៉ាងអីចឹងដែរលុះគេដើររៀបនិងចូលទៅក្នុងបន្ទប់ធ្វើការរបស់ខ្លួនឯងហើយស្រាប់តែហ្វុនបានដើរមកស្កាត់ពីមុខរបស់គេហើយក៏បានហុចក្រដាសមកមួយសន្លឹកដូចគ្នា

«ក្រដាសអីគេ?»ជេមសួរទាំងលើកចិញ្ចឹមខ្មៅឡើងខ្ពស់ហើយហ្វុនក៏បានប្រាប់ពីដំណើរដើមទង

«ជាលិខិតលាឈប់របស់ហ្វូត»

«ហ្វូត?ហើយចុះពេលនេះគេទៅណាហើយ?»នាយកំលោះចាប់ផ្តើមឆ្លេរឆ្លាភ្នែកសម្លឹងមើលទៅកាន់ទីធ្លាក្នុងបរិវេណក្រុមហ៊ុនរបស់ខ្លួនឆ្លាស់គ្នាជាមួយនិងហ្វុនដែលគេកំពុងតែរៀបរាប់ប្រាប់

«ហ្វូតគេទៅវិញបាត់ហើយគឺគេមកតាំងពីព្រឹកម្ល៉េះ មកមុនលោកប្រធានតែបន្តិចទេ»

«បានហើយ អ្នកនាងទៅធ្វើការវិញចុះ»

«ចា៎ស»

«ឯងស្រឡាញ់អាគ្រីស៍ដល់ថ្នាក់និង?»ជេមគេមើលសំបុត្រដែលហ្វូតបានបន្សល់ទុកអោយបណ្តើរហើយក៏សើចហួសចិត្តបណ្តើរគេមិននឹកស្មានថាហ្វូតសុខចិត្តលាឈប់ឡើយគ្រាន់តែគេបានធ្វើអោយការណាត់រវាងគ្រីស៍និងហ្វូតបរាជ័យតែប៉ុណ្ណឹងសោះ

ដល់ពេលល្ងាចឡើងជេមនៅមិនស្ងប់ចិត្តឡើយទើបទៅរកហ្វូតដល់ក្នុងហាងហើយក៏បានជួបភូវីន គ្រីសនិងសុីដូចគ្នា

Brother Zone  (END)Where stories live. Discover now