ភាគ៤ សងសឹក

584 66 11
                                    

«មិនអីទេចាំបងលើកទៅ»

«បាទបង»

នៅពេលដែលសុីរៀបនិងលើកកាហ្វេទៅអោយជេមហើយហ្វូតក៏បានឃាត់គេទុកអោយគេវិញជាអ្នកលើកយកទៅអោយវិញ

«កាហ្វេមកដល់ហើយបាទ»ហ្វូតក៏បានដាក់កាហ្វេលើតុហើយក៏សម្លឹងមុខរបស់ជេមទាំងមានគំនួចចំណែកម្នាក់ស្រីដែលកំពុងតែអង្គុយទល់មុខជេមនិងគេមានឈ្មោះថាសារ៉ាហើយគេក៏ញញឹមដាក់ហ្វូតបន្តិចដូចគ្នា ចំណែកឯជេមវិញគេក៏ធម្មតា

«អៅ!បងជេម មិញខ្ញុំមិនបានមើលមិនគិតថាជាបងនោះទេ ហើយនេះជាបងប្លៃរបស់ខ្ញុំមែនទេ?»ហ្វូតគេធ្វើជាទើបចាប់អារម្មណ៍និងវត្តមានរបស់ជេមសកម្មភាពរបស់គេធ្វើអោយជេមគេឡើងឆ្ងល់តែម្តងថាគេកំពុងតែធ្វើអីចំណែកឯសារ៉ាវិញលឺថាហ្វូតហៅថាបងថ្លៃគេឡើងញញឹមញញែមតែម្តង

«សួស្តីបាទបងតាខានជួបគ្នាតែមួយអាទិត្យសោះស្អាតច្រើនឡើងហើយនៀក នៅចាំខ្ញុំទេខ្ញុំជាហ្វូតនោះអីជាប្អូនប្រុសរបស់បងជេម»ការហៅឈ្មោះរបស់ហ្វូតពិតជាធ្វើអោយសារ៉ាគេទម្លាក់ទឹកមុខចុះវិញភ្លាមៗចំណែកឯជេមគេក៏បានដឹងដូចគ្នាថាហ្វូតចង់ធ្វើអ្វី

«អត់នោះទេខ្ញុំមានឈ្មោះថាសារ៉ាមិនមែនតានោះទេ»

«អ៎រប្រហែលជាខ្ញុំច្រឡំមនុស្សហើយមើលទៅដោយសារតែបងប្រុសរបស់ខ្ញុំគាត់ប្តូរមុខស្រីច្រើនពេកទើបខ្ញុំចាំច្រឡំសុំទោសអ្នកនាងផងបាទ»ហ្វូតក៏បានសុំទោសសារ៉ាហើយក៏ដើរចេញដោយមិនភ្លេចដៀងភ្នែកមកមើលបងប្រុសរបស់ខ្លួននោះទេចំណែកឯជេមវិញគេក៏មិននិយាយអ្វីដែរ

«បងជេម!អ្នកណាឈ្មោះតានិង?»នាងក៏បានសួរទៅកាន់ជេមទាំងអង្រួនដៃរបស់គេខ្លាំងៗបែបថាខឹងព្រោះតែជេមមិនមែនមានតែគេម្នាក់នោះទេ

«ជាសង្សារបង តែឥឡូវពួកយើងបែកគ្នាហើយតើ»ជេមគេឆ្លើយឡើងធម្មតា

«បើបែកគ្នាហេតុអីក៏ប្អូនបងឯងហៅគេថាបងថ្លៃហើយនៅថាបងប្តូរមុខស្រីច្រើនទៀតក្រែងបងនិយាយថាបងមានតែខ្ញុំម្នាក់ហើយក៏ស្មោះនិងខ្ញុំនោះអី»នាងចាប់ផ្តើមនិយាយរាងលឺៗជាងមុនជាហេតុធ្វើអោយជេមគេក៏ធុញដូចគ្នា

Brother Zone  (END)Where stories live. Discover now