ជេមក៏បានបើកទ្វារឡានចេញរួចក៏ដើរមកគូទឡានខាងក្រោយដើម្បីបើកវាយកអ្វីម្យ៉ាងដែលនៅក្នុងនោះគឺវាជានំមានឡើងពីរថង់ធំៗគឺជេមទិញនំមកអោយក្មេងៗដែលនៅក្នុងមណ្ឌលកុមាកំព្រាដែលគេកំពុងតែបោះជំហ៊ានជើងចូលទៅនិងហើយ គ្រាន់តែឃើញវត្តមានរបស់ជេមពេលណាក្មេងៗដែលកំពុងតែរត់លេងយ៉ាងសប្បាយក៏ចាប់ផ្តើមរត់មករកជេមយ៉ាងលឿនគឺពួកគេរត់មកអោបជេមតែម្តងដូចស្និតស្នាលខ្លាំងណាស់បើជេមវិញគេក៏បានទម្លាក់ថង់នំធំៗដែលមានថង់នំកញ្ចប់តូចៗនៅពីខាងក្នុងចុះដើម្បីអោបពួកគេវិញដូចគ្នា ក្មេងដែលមាននៅទីនេះគឺជាង១០នាក់។
«បងជេម!ហេតុអីក៏សារនេះបងមកលេងពួកយើងលឿនបែបនេះ?»ក្មេងស្រីម្នាក់ដែលក្រងសក់ទីទុយបានសួរទៅកាន់ជេមទាំងទឹកមុខឆ្ងល់
«មកពីបងនឹកពួកប្អូនៗនិងហើយ»ជេមនិយាយស្តីយ៉ាងញញឹមស្រស់ទៅកាន់ក្មេងដែលមានវត្តមាននៅជុំវិញគេហើយកាលដែលមានភាពវឹកវរដោយសាេតែក្មេងស្រែកហ៊ោបែបនេះក៏ធ្វើអោយអ្នកដែលនៅខាងក្នុងក៏បានចេញមកមើលហើយក៏ឃើញពីវត្តមានរបស់ជេមដូចគ្នាសូម្បីតែហ្វូតក៏គេក៏បានឃើញដែរហើយក៏ចាប់ផ្តើមធ្វើមុខធុញទៀតហើយគ្នាខំគេចមកដល់ណាមកដល់ណីហើយនៅតែមកតាមចងកម្មចងពារបានទៀតណា
«ជម្រាបសួរលោកជេមីណាយ៍»ស្រ្តីម្នាក់ក៏បានដើរចេញមក គាត់មានអាយុ៥០ឆ្នាំផ្លាយហើយបើស្មានមិនខុសគាត់គឺជាអ្នកគ្រូសំភីដែលហ្វូតចង់មកជួបច្បាស់ណាស់
«ជម្រាបសួរអ្នកគ្រូ»ជេមក៏រហ័សងើបឈរហើយក៏បានសំពះអ្នកគ្រូយ៉ាងសមសួន
«ឆាប់មកអង្គុយសិនមកអ្នកប្រុស»គាត់ក៏មិនបាននិយាយអ្វីច្រើនដែរគាត់ក៏បានហៅជេមអោយចូលទៅខាងក្នុងសិនដោយសារតែនៅខាងក្រៅចាប់ផ្តើមជះកម្តៅក្តៅចេញពីអាទិត្យដែលរះកាន់តែខ្ពស់បណ្តើរៗហើយ ចំណែកឯជេមវិញក៏មិនចាំយូរដូចគ្នាគេក៏បានងាកទៅនិយាយជាមួយនិងក្មេងៗដែលនៅជិតគេសិន
«នំនេះបងទិញមកអោយ ហែកចែកគ្នាញាំទៅ ហើយហាមរញ៉េរញ៉ៃលឺទេបងទៅខាងក្នុងសិន»
«បាទ/ចាស»ពួកគេក៏បានឆ្លើយព្រមគ្នារួចក៏ដណ្តើមនំគ្នាដដែលបង្កើតអោយមានសម្លេងកាន់តែខ្លាំងបើជេមវិញគេក៏បានចូលទៅខាងក្នុងតាមអ្នកគ្រូ ចូលទៅដល់គេមិនបានឃើញវត្តមានរបស់ហ្វូតឡើយមិនដឹងថាគេទៅណានោះទេជេមខំរេភ្នែកសម្លឹងមើលគ្រប់ជ្រុងជ្រោយនៃបន្ទប់ដេកក្មេងៗដែលមានរូបគំនូរជាច្រើនបានបិទនៅលើជញ្ជាំង ពួកគេបានដេកនៅក្នុងបន្ទប់មួយនេះរួមគ្នាដែលមានគ្រែមួយៗសម្រាប់ខ្លួនឯង
YOU ARE READING
Brother Zone (END)
Romanceរឿងមួយនេះនិយាយអំពីក្មេងប្រុសម្នាក់ដែលបានលួចស្រឡាញ់បងប្រុសក្រៅខោរបស់ខ្លួន តែបងប្រុសរបស់គេមិនបានចូលចិត្តគេវិញនោះទេគេតែងតែធ្វើបាបខ្លួនរបស់គេតាំងពីក្មេងមកម្ល៉េះ។តើស្នេហារបស់ពួកគេនិងទៅជាយ៉ាងណាទៅបើម្នាក់ទៀតស្រឡាញ់ហើយម្នាក់ទៀតចូលចិត្តធ្វើបាប?តែថាសាច់រឿងអាច...