ប្រហែលជាពីរម៉ោងក្រោយបន្ទាប់ពីបងជេមបានចេញផុតខ្ញុំក៏បានមកហាងរបស់ខ្ញុំដូចគ្នា ហាងដែលខ្ញុំខំកសាងវាឡើងមកដោយខ្លួនឯងមើលទៅពិតជាគួរអោយអាឡោះអាឡ័យខ្លាំងណាស់ព្រោះបន្តិចទៀតនោះខ្ញុំនិងលែងបានមកជាន់នៅទីនេះមួយរយៈធំតែម្តង ឈរគិតរាងយូរដែរទើបឃើញថាភ្ញៀវរាងស្បើយដែរហើយទើបខ្ញុំដើរចូលទៅក្នុងហាងដោយមានមិត្តភក្តិរបស់ខ្ញុំតាមមើលដូចគ្នា មិនយូរមិនឆាប់ខ្ញុំក៏បានទៅជួយពួកគេដែលកំពុងតែឆុងកាហ្វេទាំងប្រញឹកដៃយ៉ាងខ្លាំង ហាងមួយនេះពួកយើងបង្កើតមកដើម្បីធ្វើវាដោយខ្លួនឯងគឺពួកយើងគ្មានបំណងចង់ជួលបុគ្គលិកអ្វីនោះទេចំណែកឯសុីវិញក៏មិនមែនអ្នកណាឆ្ងាយដូចគ្នាគេគឺជាប្អូននៅក្នុងមណ្ឌលកុមារកំព្រារបស់អ្នកគ្រូសំភីដោយឃើញថាគេចង់ធ្វើការទើបពួកខ្ញុំសម្រេចចិត្តយកគេមកតែម្តងទៅ ដូច្នោះហើយទើបពួកយើងតែងតែធ្វើវាដោយខ្លួនឯងទោះជាហត់បន្តិចមែនតែក៏មានក្តីសុខពីព្រោះជាអ្វីដែលពួកយើងស្រឡាញ់ព្រមទាំងចង់ធ្វើ បានមួយសន្ទុះហើយទើបឃើញថាភ្ញៀវចេញអស់ទើបខ្ញុំចាប់ផ្តើមនិយាយទៅកាន់ពួកគេដោយពួកយើងទាំងបីនាក់មកអង្គុយនៅតុដែលគ្មានភ្ញៀវ ចំណែកឯសុីវិញគេក៏ធ្វើការងាររបស់គេ
«ឯងទំនេរមែនទេថ្ងៃនិងបានជាមកបាន?»ភូវីនគេក៏បានសួរមកកាន់ខ្ញុំជាហេតុធ្វើអោយខ្ញុំមានអារម្មណ៍ថាខុសយ៉ាងម៉េចមិនដឹងទេ
«អោយយើងសុំទោសផង ដែលមិនបានមកជួយពួកឯង»
«មិនអីនោះទេការងារតែប៉ុណ្ណឹងសប្បាយណាស់»គ្រីស៍គេក៏បានលូកមាត់មកហើយថែមទាំងបានទះស្មាខ្ញុំតិចៗដូចគ្នាចំណែកឯភូវីនគេក៏មិនថាអ្វីដែរ
«យើងមានទាន់ថាអីអោយឯងឯណាប្រញ៉ាប់តែធ្វើមុខបែបនិង»និយាយមិនអស់ចិត្តនោះទេគេក៏បានយកដៃរបស់គេមកដាក់ពីលើថ្ពាល់ខ្ញុំហើយក៏ទាញវាដើម្បីអោយខ្ញុំញញឹមពិតណាស់ពេលនេះខ្ញុំញញឹមមិនចេញនោះទេ
«យើងពិតជាមានអារម្មណ៍ថាខុសពិតមែន បន្តិចទៀតយើងក៏ត្រូវឃ្លាតឆ្ងាយពីហាងមួយនេះទៀតហើយ យើងពិតជាអាត្មានិយមខ្លាំងណាស់ដែលគិតតែពីរឿងផ្ទាល់ខ្លួនហើយគ្មានទំនួលខុសត្រូវចំពោះតូនាទីខ្លួនឯងសោះ»ពាក្យសម្តីរបស់ខ្ញុំធ្វើអោយពួកគេលើកចិញ្ចើមឡើងខ្ពស់តែម្តងគេច្បាស់ជាមិនយល់ពីអ្វីដែលខ្ញុំនិយាយនោះទេ ទើបខ្ញុំប្រញ៉ាប់បកស្រាយ
YOU ARE READING
Brother Zone (END)
Romanceរឿងមួយនេះនិយាយអំពីក្មេងប្រុសម្នាក់ដែលបានលួចស្រឡាញ់បងប្រុសក្រៅខោរបស់ខ្លួន តែបងប្រុសរបស់គេមិនបានចូលចិត្តគេវិញនោះទេគេតែងតែធ្វើបាបខ្លួនរបស់គេតាំងពីក្មេងមកម្ល៉េះ។តើស្នេហារបស់ពួកគេនិងទៅជាយ៉ាងណាទៅបើម្នាក់ទៀតស្រឡាញ់ហើយម្នាក់ទៀតចូលចិត្តធ្វើបាប?តែថាសាច់រឿងអាច...