ភាគ២៦ លើកចុងក្រោយ

616 84 60
                                    

គ្រាន់តែខ្ញុំបើកទ្វារភ្លាមបងជេមគាត់ក៏ទន់ខ្លួនមកអោបខ្ញុំតែម្តងធ្វើអោយខ្ញុំកាន់តែឆួលក្លិនស្រាដែលគាត់បានផឹកវាភាយចេញពីដង្ហើមរបស់គាត់ពិតជាមានក្លិនឆួលខ្លាំងមែនទែន ចំណែកឯទ្វារវាក៏បានបិទដោយស្នាដៃបងជេមដូចគ្នាមុននិងគាត់ចូលមកអោបខ្ញុំ នេះគាត់កើតអ្វីទៅហេតុអីបានជាផឹកស្រាក្រែងថ្ងៃនិងគាត់ទៅនិយាយរឿងភ្ជាប់ពាក្យមិនអុីចឹង?ហេតុអីក៏មានសភាពបែបនិងទៅវិញ?ដោយមិនចាំយូរឡើយខ្ញុំក៏បានសួរគាត់ទាំងតិចៗចំណែកឯដៃក៏ប្រឹងរុញគាត់ចេញពីខ្លួនខ្ញុំដូចគ្នាព្រោះតែយើងគ្មានសិទ្ធអ្វីដែលត្រូវមកឈរអោបគ្នាបែបនិងនោះទេ

«បងកើតអី?ស្រវឹងហើយទៅបន្ទប់វិញទៅ»ចប់សម្តីទៅហើយតែគាត់មិនព្រមចេញពីការអោបដ៏សែនណែនមួយនិងឡើយហើយថែមទាំងគាត់បានបន្លឺសម្លេងយំជិតត្រចៀករបស់ខ្ញុំថែមទៀតផង លើកទីមួយហើយទេដឹងដែលខ្ញុំបានលឺគាត់យំ?

«យើងសុំទោស យើងគ្មានបំណងនោះទេមកពីយើងស្រវឹង ឯងកុំដេញយើងបានទេហុឹក ហុឹក..»គាត់និយាយអ្វីនិង?ខ្ញុំហាក់ជាស្តាប់មិនយល់ទាល់តែសោះគ្មានបំណងអ្វីទៅ?

«បងឯងឈប់យំទៅ ហើយទៅដេក»លើកនេះហើយដែលខ្ញុំអាចចេញពីការអោបរបស់គាត់បានវារឹតតែធ្វើអោយខ្ញុំបានឃើញផ្ទៃមុខដែលដាបទៅដោយទឹកភ្នែករបស់គាត់ថែមទៀតផង ដោយឃើញបែបនេះហើយខ្ញុំក៏រហ័សយកដៃទៅជូតទឹកភ្នែកអោយគាត់ថ្នមៗ

«កន្លះខែទៀតបងភ្ជាប់ពាក្យហើយ ជិតមានគ្រួសារជារបស់ខ្លួនឯងហើយ កុំទៅផឹកស្រាបែបនិងទៀតអីត្រូវតែធ្វើជាមេគ្រួសារដ៏ល្អម្នាក់លឺទេ?»ខ្ញុំជូតទឹកភ្នែកគាត់បណ្តើរនិយាយបណ្តើរចំណែកឯទឹកភ្នែករបស់ខ្ញុំក៏ស្រក់ចុះមកតក់ៗដូចជាបាក់ទំនប់មិនខុសនោះទេ

«តែយើងមិនចង់ភ្ជាប់ពាក្យនោះទេហុឹក ហុឹក យើងមិនបានស្រឡាញ់លីហ្សានោះទេ! យើងមិនចង់បានអ្នកណាទាំងអស់ក្រៅពីឯង»ទេខ្ញុំមិនត្រូវរសាប់រសល់ក្នុងចិត្តឡើយគាត់ជិតភ្ជាប់ពាក្យហើយ កាលដែលគាត់និយាយបែបនេះអាចថាមកពីស្រាក៏បានដែរខ្ញុំក៏យកដៃមកជូតភ្នែកខ្លួនឯងម្តងក្នុងពេលនេះគ្មានអ្នកណាមិនយំនោះទេ

Brother Zone  (END)Where stories live. Discover now