ភាគ៣ First kiss

530 63 10
                                    

អ្នកផ្ទះគ្រប់គ្នាគិតថាជេមកំពុងតែអង្គុយធ្វើការហើយក៏ប៉ុន្តែជាក់ស្តែងមិនមែននោះទេជេមមកដល់ក្លឹបតាំងពីយូរតែមិនមែនបានន័យថាការងារគេធ្វើមិនទាន់ហើយនោះទេគេធ្វើការងាររបស់គេហើយៗតែក៏ឆ្លៀតចូលក្លឹបដោយសារតែមិត្តរបស់គេសុខចិត្តនៅចាំអត់ព្រមទៅផ្ទះវិញនោះទេទោះជាដឹងថាជេមជាប់ការងារក៏ដោយ

«ពួកឯងម៉ោង១២ហើយយើងត្រឡប់ទៅផ្ទះវិញហើយ»សម្លេងរបស់ជេមបន្លឺឡើងទាំងងល់ៗពីព្រោះតែស្រវឹងជោកបាត់ទៅហើយចំណែកស្រីស្អាតដែលកំពុងតែអង្គុយនៅជិតគេនិងក៏ជាមិត្តភក្តិរបស់គេដូចគ្នានាងមានឈ្មោះលីហ្សានាងក៏បាននិយាយបន្តពីជេម

«នៅបន្តិចទៀតទៅ ពួកយើងមិនងាយបានមកជួបគ្នានោះទេណាជេម»នាងក៏បានអង្រួនដៃរបស់ជេមតិចៗហើយក៏ធ្វើមុខសុំអង្វរចំណែកឯជេមក៏ងាកទៅមើលមិត្តរបស់គេសិនថាចង់អោយគេនៅបន្តទៀតឬក៏អត់

«អើ!ឯងនៅបន្តទៀតសិនទៅទើបតែម៉ោង១២សោះអីក៏ប្រញ៉ាប់ម្ល៉េះ»Perthដែលជាមិត្តភក្តិម្នាក់ទៀតក្នុងចំណោមមិត្តភក្តិ៥នាក់បាននិយាយឡើង

«បើពួកឯងនិយាយបែបនិងហើយយើងទៅយ៉ាងម៉េចកើតនោះ»គ្រាន់តែចប់សម្តីភ្លាមជេមក៏បានលើកស្រាដែលលីហ្សាចាក់អោយយកទៅជល់ជាមួយនិងមិត្តភក្តិផ្សេងទៀត ការផឹកសុីចេះតែប្រព្រឹត្តទៅយ៉ាងសប្បាយរីរាយតែវាខុសពីនាក់ដែលរងចាំនៅផ្ទះគេមានទឹកមុខស្រពោនព្រោះតែព្រួយបារម្ភពីបងដែលខំធ្វើការដាច់យប់ម៉ោង២ហើយមិនទាន់រួចរាល់ទៀតជាហេតុធ្វើអោយគេដេកមិនលក់នោះទេទើបមកអង្គុយចាំនៅសាឡុងខាងក្រោម ហ្វូតចេះតែមើលទៅនាឡិកាដែលភ្ជួរចោលនៅជញ្ជាំងផ្ទះរហូតតែមិនឃើញថាជេមមកសោះពេលវេលាកន្លះម៉ោងក៏បានកន្លងផុតទៅពេលនេះគឺថាម៉ោង២កន្លះទៅហើយទើបគេឃើញវត្តមានរបស់ជេមដើរចូលមកក្នុងផ្ទះទាំងត្រេតត្រូតដើរមិនចង់ត្រូវផ្លូវផងគ្រាន់តែឃើញបែបនិងភ្លាមគឺថាហ្វូតឡើងហួសចិត្តតែម្តងនេះគេរងចាំអ្នកធ្វើការឬក៏អ្នកប្រមឹកទៅនៀក

«យ៉ាងម៉េចហើយអ្នកធ្វើការហេតុអីក៏សភាពទៅជាបែបនិង?»ទោះជាហួសចិត្តយ៉ាងណាក៏ហ្វូតទៅគ្រាជេមដែរព្រោះតែខ្លាចថាដួល

Brother Zone  (END)Where stories live. Discover now