បីថ្ងៃក្រោយមកប៉ាម៉ាក់និងបងជេមក៏បានតែងខ្លួនស្រស់ស្អាតរៀងៗខ្លួនដើម្បីទៅញាំបាយនៅផ្ទះលោកពូធីរ៉ុងតាមការអញ្ជើញរបស់គាត់មុននិងទៅលោកប៉ាក៏បានហៅខ្ញុំដូចគ្នាដូចគ្នា
«ហ្វូតទៅជាមួយនិងប៉ាឬក៏អត់ ថ្ងៃនិងកូនទំនេរមិនអុីចឹងទៅជាមួយប៉ាទេ?»គាត់បានសួរទៅកាន់ខ្ញុំដែលពេលនេះកំពុងតែអង្គុយនៅលើសាឡុងក្រោមផ្ទះដើម្បីមើលទូរទស្សន៍ គ្រាន់តែបានលឺសំណួររបស់ប៉ាបែបនិងភ្លាមខ្ញុំក៏ខំប្រឹងញញឹមតបទៅគាត់ដើម្បីលាក់បាំងពីទឹកមុខដែលក្រៀមស្រពោនរបស់ខ្លួន នៅពេលដែលខ្ញុំឆ្លើយខ្ញុំក៏ឆ្លៀតដៀងភ្នែកមើលបងជេមដូចគ្នាថ្ងៃនិងគាត់សង្ហាណាស់ខុសប្លែកពីរាល់ដង សង្ស័យតែសប្បាយចិត្តណាស់ហើយមើលទៅ ដូចដែលគេនិយាយយ៉ាងអុីចឹងមនុស្សអោយតែសប្បាយចិត្តដឹងតែស្អាតទៅតាមនិងដែរហើយ ខ្ញុំក៏ងាកមកចាប់អារម្មណ៍និងប៉ាវិញម្តងដើម្បីកុំអោយគាត់នៅចាំយូរ
«មិនអីនោះទេប៉ា ថ្ងៃនិងខ្ញុំចង់ទៅមើលហាងបន្តិច ប៉ាទៅជាមួយម៉ាក់និងបងជេមចុះ»កាលបើបានលឺសម្តីខ្ញុំនិយាយបែបនិងទៅហើយគាត់ក៏មិនថាអ្វីដូចគ្នា
«ចឹងប៉ាទៅសិនហើយ»បញ្ចប់សម្តីភ្លាមគាត់ក៏បានដើរបោះជំហានចេញទៅជាមួយនិងម៉ាក់ចំណែកឯបងជេមវិញគាត់ក៏ងាកមកមើលខ្ញុំដូចគ្នាតែខ្ញុំសុខចិត្តធ្វើមិនចាប់អារម្មណ៍ហើយក៏ងាកទៅមើលទូរទស្សន៍ដែលបើកចោលវិញ មួយស្រលេតក្រោយគាត់ក៏បានដើរចេញបាត់ស្រមោលទើបខ្ញុំមានចិត្តក្លាហានងាកមើលទៅកាន់ឡានដែលកំពុងតែបើកចេញទៅ គ្រាន់តែគាត់ចេញទៅផុតទឹកភ្នែករបស់ខ្ញុំក៏ស្រក់ចុះមកដូចជាបាក់ទំនប់យ៉ាងដូច្នោះដែរនេះខ្ញុំទប់វាលែងជាប់ហើយមែនទេ?ខ្ញុំក៏ដកដង្ហើមចោលមួយឃូសហើយក៏និយាយចេញមួយប្រយោគដើម្បីអោយមានអារម្មណ៍ថាធូរចិត្តជាងមុន
«ពួកគាត់សមគ្នាណាស់ វានិងល្អប្រសើប្រសិនបើពួកគាត់បានរៀបការជាមួយនិងគ្នា»
Skip...
មួយម៉ោងក្រោយមកឡានស៊េរីទំនើបដែលក្រុមគ្រួសាររបស់ជេមបានជិះក៏បានមកដល់ផ្ទះរបស់លោកធីរ៉ុងដែលវាមានពណ៌លឿងសាងសង់តាមបែបបារាំង បើមើលពីអាយុកាលវិញក៏មិនតិចឆ្នាំដូចគ្នា មិនយូរមិនឆាប់ពួកគេក៏បានមកចូលរួមក្នុងតុអាហារនៃផ្ទះរបស់លីហ្សាបាត់ទៅហើយ ដោយលីហ្សានិងជេមគឺអង្គុយនៅជាប់គ្នាចំណែកឯខាងចាស់ទុំក៏អង្គុយនៅតុម្ខាងទៀតនៃក្មេងៗដោយមានលោកធីរ៉ុងអង្គុយនៅនិងក្បាលតុដែលបញ្ជាក់បានថាគាត់គឺជាម្ចាស់ផ្ទះ លីហ្សានាងមិនមានម៉ាក់នោះទេសព្វថ្ងៃគឺរស់នៅជាមួយនិងប៉ារបស់នាងតែប៉ុណ្ណោះឯង បើងាកមកចាប់អារម្មណ៍និងការសន្ទនារបស់ពួកគេវិញគឺកំពុងតែចូលប្រធានបទបណ្តើរៗហើយបន្ទាប់ពីសួរសុខទុក្ខគ្នាហើយ
YOU ARE READING
Brother Zone (END)
Lãng mạnរឿងមួយនេះនិយាយអំពីក្មេងប្រុសម្នាក់ដែលបានលួចស្រឡាញ់បងប្រុសក្រៅខោរបស់ខ្លួន តែបងប្រុសរបស់គេមិនបានចូលចិត្តគេវិញនោះទេគេតែងតែធ្វើបាបខ្លួនរបស់គេតាំងពីក្មេងមកម្ល៉េះ។តើស្នេហារបស់ពួកគេនិងទៅជាយ៉ាងណាទៅបើម្នាក់ទៀតស្រឡាញ់ហើយម្នាក់ទៀតចូលចិត្តធ្វើបាប?តែថាសាច់រឿងអាច...