ហ្វូតបានដើរទៅកាន់បន្ទប់របស់ខ្លួនឯងហើយក៏រៀបនិងបិទទ្វារដូចគ្នាតែគេស្រាប់តែបានឃើញមានដៃមួយមកចាប់ទ្វារជាប់រួចក៏ចូលខាងក្នុងបន្ទប់ដែរតែម្តង ហើយវាគ្មាននរណាក្រៅពីបងប្រុសរបស់គេនោះទេទើបហ្វូតសួរទាំងធុញ
«បងចូលមកធ្វើអី?»មុននិងឆ្លើយតបសំណួរទៅកាន់ហ្វូតជេមគេសម្លឹងជុំវិញផ្ទៃបន្ទប់សិន ឃើញថានៅក្នុងបន្ទប់ក៏ធំទូរលាយដូចគ្នាមានបន្ទប់គេងមួយព្រមទាំងចង្រ្កានមួយសម្រាប់ធ្វើម្ហូបផងដែរ
«យើងគ្រាន់តែចង់ដឹងថាប្អូនរបស់យើងរស់នៅយ៉ាងណាដែរ មានអ្វីខ្វះខាតឬក៏អត់?»
«ពេលនេះបងឃើញហើយតើ ម៉េចមិនទៅវិញ»បានដៃណាស់កាហ្វូតនិយាយពីដេញគេរហូតម៉ង
«ដើរហត់ហើយយើងចង់អង្គុយមួយស្រលេតសិន»ថាហើយភ្លាមជេមក៏ទម្លាក់ខ្លួនទៅអង្គុយនៅលើសាឡុងតែម្តងដោយមិនខ្វល់ពីហ្វូតនោះទេ
«បងមករញ៉េរញ៉ៃនៅទីនេះធ្វើអី?បងគ្មានការងារធ្វើទេឬយ៉ាងម៉េច?»ហ្វូតក៏ដាក់បង្គុយជិតជេមដូចគ្នាទើបគេសួរទាំងមានទឹកមុខធុញដដែលនិង
«មើលថែឯងគឺជាការងាររបស់យើង»គេនិយាយទាំងបែរទៅខាងស្តាំដើម្បីអោយចំមុខរបស់ហ្វូតតែម្តងហើយក៏បញ្ចេញទឹកមុខមកយ៉ាងខិលរកលេខដាក់គ្មានទេ
«អ៊ាក!!ជឿស្លាប់ហើយ»ហ្វូតធ្វើដូចរកក្អួតយ៉ាងអុីចឹងព្រោះតែជ្រេញនិងពាក្យសម្តីខ្លាំងពេក
«ក្អួតទៅបើគិតថាសម»ឌឺនោះឌឺដល់ពេលចឹងហ្វូតគេក៏ប្តូរទឹកមុខមកធម្មតាវិញតែនៅសួរដដែល
«អេ៎ឈប់សិន!ខ្ញុំមិនទាន់បានសួរបងនោះទេថាហេតុអីក៏បងស្គាល់ថាខ្ញុំរស់នៅម្តុំណា?ប៉ារីសធំយ៉ាងនេះវាមិនមែនជារឿងចៃដន្យនោះទេដែលបងដើរមកហើយចៃដន្យឃើញខ្ញុំ»
«ឯងសាកគិតទៅមើលថាឯងប្រាប់អ្នកណាខ្លះ»ហ្វូតគិតបន្តិចរួចក៏និយាយឡើង
«ច្បាស់ជាមិនមែនប៉ាម៉ាក់នោះទេព្រោះតែខ្ញុំមិនទាន់បាននិយាយប្រាប់ថាខ្ញុំនៅម្តំណាប្រាប់គាត់ឡើយ ចឹងមានតែ..»និយាយដល់ត្រឹមនេះហ្វូតគេនឹកឃើញតែម្តងព្រោះតែគេបានប្រាប់មិត្តទាំងពីររបស់គេនោះអី
YOU ARE READING
Brother Zone (END)
Lãng mạnរឿងមួយនេះនិយាយអំពីក្មេងប្រុសម្នាក់ដែលបានលួចស្រឡាញ់បងប្រុសក្រៅខោរបស់ខ្លួន តែបងប្រុសរបស់គេមិនបានចូលចិត្តគេវិញនោះទេគេតែងតែធ្វើបាបខ្លួនរបស់គេតាំងពីក្មេងមកម្ល៉េះ។តើស្នេហារបស់ពួកគេនិងទៅជាយ៉ាងណាទៅបើម្នាក់ទៀតស្រឡាញ់ហើយម្នាក់ទៀតចូលចិត្តធ្វើបាប?តែថាសាច់រឿងអាច...