តកាលពីភាគមុនគឺហ្វូតជាអ្នកបើកឡានមកផ្ទះវិញដោយសារតែជេមស្រវឹងលែងដឹងខ្លួនបាត់ទៅហើយទោះជាមកដល់ផ្ទះហើយក៏ជេមមិនដឹងខ្លួនដូចគ្នាទើបហ្វូតត្រូវតែគ្រាបងខ្លួនទៅដេកនៅក្នុងបន្ទប់របស់គេវិញបើមិននាំទៅដឹងតែដេកហាលមូសមិនខានឡើយ។ហ្វូតខ្លួនតូចតែមួយទេហើយត្រូវមកគ្រាជេមដែលមានមាឌធំទៀតចឹងច្បាស់ជាមិនស្រួលឡើយទើបពួកគេបានដួលទាំងអស់ជំហរទៅលើពូកតែទាំងពីរនាក់និងដោយហ្វូតនៅពីក្រោមជេមហើយជេមសង្កត់ពីលើខ្លួនហ្វូត
«បងជេមឡើងធ្ងន់ណាស់»ហ្វូតគេខំស្រែកដាក់ត្រចៀកអោយងើបចេញពីគេហើយមិនព្រមភ្ញាក់ទៀតព្រោះតែជេមធ្ងន់ពេកទើបគេរើមិនរួចហ្វូតខំទះខ្នងផងអីផងទម្រាំតែដឹងខ្លួនបន្តិចហើយក៏ងើបផ្ទៃមុខដ៏សង្ហារបស់គេពីករបស់ហ្វូតទាំងមុខក្រហមងាំងដោយសារតែជាតិអាល់កុល
«ហ្វូត?»គេមមើឬក៏យ៉ាងណាហ្នឹង?និងមិនហ្វូតអាឃើញមុខឡើងច្បាស់ហីនិងហា៎នៅសួរទៀត
«ខ្ញុំនិងហើយមិនមែនជាបងលីហ្សាទេ»សម្តីនិងទោះស្តាប់ធម្មតាក៏ដឹងថាប្រច័ណ្ឌដែរ
«ឯងប្រច័ណ្ឌ?»និយាយមែនតែខ្លួននិងអត់ព្រមងើបចេញពីរាងកាយរបស់ហ្វូតឡើយនៅត្រូបពីលើគេនៅនិងហើយចំណែកឯដៃរឹតតែមិនស្ងៀមទៀតសសៀៗមកអង្អែលសក់របស់ហ្វូតអីណាទេ
«អ្នកណាប្រច័ណ្ឌ?បងឆាប់ងើបចេញពីខ្ញុំទៅ ខ្ញុំធុញណាស់ធ្ងន់ក៏ធ្ងន់ចេះមកដេកពីលើចឹងទៅកើត»ហ្វូតនិយាយបានតែនិយាយសំខាន់បុរសម្នាក់នេះក្បាលរឹងគេមិនព្រមងើប
«ឯងនិយាយសិនមកថាឯងប្រច័ណ្ឌ»ជេមនៅតែនិយាយរហូតតែមិនព្រមងើបឡើយ
(យីកូន!បើគេមិនប្រច័ណ្ឌ ហើយយើងចង់អោយគេនិយាយថាប្រច័ណ្ឌយ៉ាងម៉េច)
«ខ្ញុំនិយាយរួចហើយថាខ្ញុំមិនបានប្រច័ណ្ឌទេបងមិនចេះស្តាប់ទេហី»ដោយទ្រាំមិនបានហ្វូតក៏បានច្រានរាងកាយរបស់ជេមមួយទំហឹងធ្វើអោយគេធ្លាក់ពីលើគ្រែតែម្តងហើយក្បាលក៏បានទៅប៉ះនិងជើងតុដែលមានរាងជ្រុងបណ្តាលអោយបែកក្បាលចេញឈាមទៀតផង
«អូ៎យ!!»ជេមស្រែកឡើងដោយការឈឺចាប់ហើយក៏យកដៃទៅស្ទាបក្បាលដែលបែកដែលនៅពីលើចិញ្ចើមដោយឃើញថាបងខ្លួនមានរបួសដោយសារតែខ្លួនឯងបែបនិងហើយហ្វូតក៏ប្រញ៉ាប់ចុះពីលើពូកហើយទៅមើលជេមយ៉ាងលឿន
YOU ARE READING
Brother Zone (END)
Romanceរឿងមួយនេះនិយាយអំពីក្មេងប្រុសម្នាក់ដែលបានលួចស្រឡាញ់បងប្រុសក្រៅខោរបស់ខ្លួន តែបងប្រុសរបស់គេមិនបានចូលចិត្តគេវិញនោះទេគេតែងតែធ្វើបាបខ្លួនរបស់គេតាំងពីក្មេងមកម្ល៉េះ។តើស្នេហារបស់ពួកគេនិងទៅជាយ៉ាងណាទៅបើម្នាក់ទៀតស្រឡាញ់ហើយម្នាក់ទៀតចូលចិត្តធ្វើបាប?តែថាសាច់រឿងអាច...