ភាគទី២២

133 24 0
                                    

+វិមានចន
តឹក*តឹក*សំឡេងនាឡិកាដើរ ចេះតែបន្តឮនៅក្នុង វិមានហើយក៏ដល់ពេលរសៀលហើយដែរ។  នៅក្នុងបន្ទប់ដ៏ធំល្វឹងល្វើយក៏បង្ហាញឪ្យឃើញនូវ គូរស្នេហ៍ប្រុសៗមួយគូរ កំពុងគេងអោបគ្នាយ៉ាងស្អិតរមួល បើមើលលើរាងកាយតូចដែរបិទបាំងដោយភួយត្រឹមចង្កេះចុះក្រោមវិញ គឺលេចឡើងនូវស្នាមជាំជាច្រើន បញ្ជាក់ពីឥទ្ធិពលកាលពីប៉ុន្មានម៉ោងមុននេះ។
រឺង*រឺង*រឺង* សំឡេងទូរស័ព្ទរោទ៍បន្លឺឡើង ធ្វើឪ្យអ្នកដែរកំពុងគេងនោះ ក៏បម្រាស់ខ្លួនចេញពីគ្នា ហើយនាយជាTopក៏ស្រវ៉ាទាញទូរស័ព្ទលើតុមកចុចទទួល។

« ហាឡូ! អ្នកណាគេនឹង? »ជុងហ្គុកនិយាយទាំងសំឡេងង៉ុលៗទៅអ្នកម្ខាងទៀត

« ចៅហ្វាយថ្ងៃនេះ ចៅហ្វាយអត់មកធ្វើការពេលរសៀលទេឬ? »សំឡេងរបស់ស៊ុនហ្វាក៏បន្លឺឡើងសួរទៅនាយសង្ហាដែរវាលខ្លួនគ្មានអាវបាំងកាយ

« ថ្ងៃនេះសម្រាកពេញមួយថ្ងៃ បានហើយ យើងងងុយដេក! »ជុងហ្គុកនិយាយចប់ក៏ប្រញាប់ចុចបិទទូរស័ព្ទទុកវិញ ហើយក៏គេងអោបរាងតូចបន្តទៀត តែគេភ្ញាក់បាត់ទៅហើយ។

« អ្នកណាគេ ខលមក? »ថេហ្យុងសួរទៅជុងហ្គុកទាំងដែរក្បាលនៅកើយទ្រូងនាយ

« បុគ្គលិកនៅក្រុមហ៊ុន... »ជុងហ្គុកបណ្តឹងដៃអោបកាយតូច ហើយក៏តបទៅគេទាំងបិទភ្នែក

« គេខលមកធ្វើអី? »ថេហ្យុងបន្តសួរទៅនាយក្រាស់

« អូនសួរច្រើនយ៉ាងនេះបារម្ភខ្លាចបងទៅចោល ហើយទុកអូនឪ្យនៅម្នាក់ឯងមែនទេ? »ជុងហ្គុករាងម៉ូវចិត្តដែរ ឆ្ងល់អាល្អិតមិចក៏សួរច្រើនម្លេស ទ្រាំមិនបាននាយក៏ស្រវ៉ាសង្រ្គប់លើអាល្អិត ហើយក៏សួរទាំងទឹកមុខខិល។

« អូន...អូនគ្មានបានគិតចឹងទេ វាជារឿងបង បើបងគិតថាសម ក៏អូនគ្មានសិទ្ធិជំទាស់តវ៉ាដែរ »ថេហ្យុងនិយាយហើយក៏ងាកមុខចេញគេចពីក្រសែភ្នែកអ្នកខាងលើ

« ហ្ហឹសៗ ហ្ហឺម...បងមិនដាច់ចិត្តទៅចោលក្មេងតូចដូចអូននោះទេ ស្តាប់បានឬអត់?  »ជុងហ្គុកសើចទាំងអស់សំណើច ហើយក៏លើទៅថើបថ្ពាល់ទន់ៗរបស់អ្នកខាងក្រោមទ្រូងមួយខ្សឺត រួចក៏បន្តនិយាយយ៉ាងផ្អែមល្ហែម។ ( អួយ លើសជាតិអំបិលហី!🙄)

💞ល្បិចស្នេហ៍ សាតានកំណាច🖤Where stories live. Discover now