ភាគទី២១ | ចឹងធ្វើជាប្រពន្ធយើងទៅ...🔞|

164 23 0
                                    

មិនយូរប៉ុន្មានរាងតូចក៏អាចចាកចេញពីមន្ទីរពេទ្យនិងត្រឡប់មកផ្ទះវិញបាន តែនាយសង្ហាជុងហ្គុក មិនបានអនុញ្ញាតឲ្យរាងតូចទៅនៅផ្ទះជួលគេទៀតឡើយ គឺនាយបានយកអាល្អិតមក នៅជាមួយនាយតែម្តង។

« លោកសម្បូរផ្ទះយ៉ាងនេះ ប្រហែលជាមិនពិបាកទេបើលាក់ស្រីស្នេហ៍ច្រើននោះ! »ថេហ្យុងដាក់ខ្លួនអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវនៅក្នុងវិមាននាយសង្ហា ហើយក៏និយាយផ្លែផ្កាឪ្យនាយ

« យើងគ្មានស្រីស្នេហ៍ទេ គឺមានតែប្រុសស្នេហ៍! »ជុងហ្គុកដាក់ខ្លួន អង្គុយជិតរាងតូចហើយក៏តបទៅគេទាំងញញឹម

« ប្រុសស្នេហ៍ឯណា? »អាល្អិតជ្រួញចិញ្ចើម ចង់ដឹងថានាយមានប្រុសស្នេហ៍មកពីណាទៀត

« ឯងនឹងហើយ ទៅរកឯណាទៀត ហ្ហឹម? »ជុងហ្គុកនិយាយហើយក៏ចង់ទ្រោមពីលើអាល្អិត ភ្នែកក៏តាមសម្លឹងមើលមុខច្រមិចមិចគេមិនដាក់ភ្នែក។

« លោក.លោកខិតទៅនោះទៅ!! »ថេហ្យុងឃើញថាមិនសូវស្រួល ក៏ប្រញាប់រុញនាយចេញឪ្យឆ្ងាយពីខ្លួនបន្តិច

« ឯងចង់ក្លាយជាប្រុសស្នេហ៍យើងឬអត់? »ជុងហ្គុកក៏ស្រាប់តែសួរថេហ្យុង

« ស្អីលោកឯង? ប្រុសស្នេហ៍អី? ខ្ញុំសមនឹងជាប្រុសកំដរអារម្មណ៍ហេស? »ថេហ្យុង ឮសំនួររាងតូចហើយ ក៏មានការខឹងនឹងនាយក្រាស់ជាខ្លាំង ហើយមិចក៏សួរគេចឹង

« ចឹងធ្វើជាប្រពន្ធយើងទៅ យ៉ាងមិចដែរ? »ជុងហ្គុកខិតចូលទៅរាងតូចកាន់តែកៀក ហើយឪនមុខទៅជិតមុខអាល្អិតសារជាថ្មី រួមទាំងញញឹមតិចៗ

« ប្រ.ប្រពន្ធហេស? អឹម-!!! »ថេហ្យុងអស់ពីខឹងហើយក៏គាំងម្តង ឃើញថារាងតូចគាំងនឹងសម្តីនាយហើយ នាយក៏ឪនមុខទៅទម្លាក់បបូរមាត់ លើបបូរមាត់តូចដ៏សែនទន់ល្មើយរបស់នាយតូច ហើយក៏ថើបបង្វក់អាល្អិត រហូតគេតបស្នាមថើបមួយនេះវិញបានសមចិត្តនាយក្រាស់។

ក្រោយការថើបយ៉ាងយូរ វាក៏អាចបង្កើតជាងអារម្មណ៍រោលរាល ធ្វើឪ្យម្នាក់ៗទប់មិនជាប់នោះឡើយ។ ដោយសារតែនៅក្នុងវិមាន អ្នកបម្រើច្រើនពេក នាយសង្ហាក៏ស្រវាបីកាយតូចស្រាលដូចសំឡី ឡើងទៅបន្ទប់ផ្ទាល់ខ្លួនរបស់នាយ ។ ហើយទម្លាក់កាយតូចរបស់ថេហ្យុង ទៅលើពូកថ្នមៗ នឹងបន្តការបោសអង្អែលយ៉ាងក្តៅគគុក។

💞ល្បិចស្នេហ៍ សាតានកំណាច🖤Where stories live. Discover now